ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា កំពុង​ធំក្លិន​មិន​ស្រួល​

លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា កំពុង​ធំក្លិន​មិន​ស្រួល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា​មាន​តួនាទី​គ្រប់គ្រង​លើ​សេវា​ រលកធាតុអាកាស​ទាំង​មូល​ដូចជា ប្រព័ន្ធ​ទូរស័ព្ទ​, ប្រព័ន្ធ​គេហទំព័រ និង​សេវា​នានា​ជាច្រើន​ដែល​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​អង្គភាព​មួយ​នេះ និង​ក្រសួង​ប្រៃសណីយ៍​ដែល​តែងតែ​កើតមាន​រឿងអាស្រូវ​ជាច្រើន​ទោះបីជា​មាន​ ការផ្លាស់ប្តូរ​អគ្គនាយក​បន្តបន្ទាប់​ក៏ ដោយ ។​

​ប្រភព​ពី​បុគ្គលិក​បាន​ឱ្យដឹងថា ពេលនេះ​លោក ឡាយ ម៉ា​រី​វូ ពុំ​មាន​ទ្រព្យសម្បត្តិ​រដ្ឋ​លក់​ដូច ឡៅ សារឿ​ន អតីត​អគ្គនាយក​មុន​នោះ​ទេ តែ​លោក ឡាយ ម៉ា​រី​វូ បាន​អនុវត្តន៍​តាម​គន្លង​លោក ឡៅ សារឿ​ន បង្កើតឱ្យមាន​អំពើ​កឹបកេងប្រវ័ញ្ច​ថវិកា​ជាតិ គឺ​ជា​ទង្វើ​បំផ្លិចបំផ្លាញ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ខ្លាំងក្លា​ជាង​លោក ឡៅ សារឿ​ន ទៅទៀត ។​

​ប្រភព​បុគ្គលិក​បាន​បន្ថែមទៀតថា បច្ចុប្បន្ន​លោក ឡាយ ម៉ា​រី​វូ ជា​អគ្គនាយក​នៃ​អគ្គនាយក​ទូរគមនាគមន៍ កម្ពុជា​បាន​ដើរ​តាម​គន្លង​របស់​អគ្គនាយក​មុនៗ​ដដែល ដោយ​បង្កើត​ឱ្យ​មាន​បក្ខពួក និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា ប្រព័ន្ធ​កឹបកេង​ចំណូល​ថវិកា​របស់​រដ្ឋ​ដើម្បី​ធ្វើការ​មានបាន​សម្រាប់តែ​ បក្ខពួក​មួយ​ក្តាប់​តូច​នៅក្នុង​អគ្គនាយកដ្ឋាន​មួយ​នេះ ។

​ប្រភព​ពី​បុគ្គលិក​បាន​ឱ្យដឹងថា លោក ឡាយ ម៉ា​រី​វូ បាន​យកឈ្មោះ ឈួន ចាន់ធូ មក​ធ្វើជា​ជំនួយការ​ផ្ទាល់ ដើម្បី​គ្រប់គ្រង និង​រក​ចំណូល​ឱ្យ​រូបលោក​ជៀសវាង​ការចោទប្រកាន់ថា រូបលោក​ជា​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ ។ ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ករណី​ពុក រលួយ​នោះ រូបលោក ឡាយ ម៉ា​រី​វូ ត្រូវបាន​រួចខ្លួន មាន​តែ​ឈ្មោះ ឈួន ចាន់ធូ មួយរូប​គត់​ជា​អ្នកប្រព្រឹត្ត អំពើពុករលួយ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។

​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្ខពួកនិយម ក្នុង​គោលបំណង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ៕

praksokhon_laymarivo2

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.