ភ្នំពេញ ៖ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ មេគយនិងរដ្ឋាករខេត្តចំនួនប្រាំមួយខេត្ត ត្រូវបានសម្រេចផ្លាស់ប្ដូរ តំណែងគ្នាទៅវិញទៅមក មន្ដ្រីខ្លះត្រូវក៏ត្រូវបានចូលនិវត្តន៍ ។
ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ មករា ២០១៩ បានសម្រេចប្រការ១ត្រូវតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការគយ និងរដ្ឋាករ រួមមាន ៖
១/លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ មកបំពេញភារកិច្ចជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួសប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ត្រូវបានចូលនិវត្តន៍។ ចំណែកប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត លោក ហ៊ុយ សុជាតិ ទៅបំពេញភារកិច្ច ជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគីរី និងប្រកាសផ្ទេរភារកិច្ចប្រធានការិយាល័យគយ និងរដ្ឋាករផែស្ងួតអ៊ុយញ៉ុង ភ្នំពេញ លោក ងួន កុសល មកបំពេញភារកិច្ច ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត។
២/លោក ឈួន ហៃ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ តែងតាំងជាប្រធានសាខាគយនិងរដ្ឋាករកំពង់ស្ពឺ។
៣/លោក ឈុន សុភមង្គល ជាប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងត្រូវបានផ្ទេរទៅជាសាខាគយ និងរដ្ឋាករខេត្តឧត្តរមានជ័យ ឯលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ មកជាប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងវិញ។ ៤/លោក អន ស៊ីនួន អនុប្រធាននាយកដ្ឋានរដ្ឋាករត្រូវបានផ្ទេរភារកិច្ចអោយទៅបំពេញជាប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល។
ក្រៅពីសម្រេចប្រកាស និងផ្ទេរមេគយខាងលើក៏នៅមានការប្រកាសប្រកាសអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យជាច្រើនទៀតផងដែរ៕





