ក្រុងប៉ោយប៉ែត៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើង ដែលស្មានមិនដល់សោះ មានសង្ឃក្លែងក្លាយ ចូលរួមក្នុងកម្មវិធី ពិធីរាប់បាត្រ នៅបុរីសាន ស៊ានហូ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
ក្រោយពីចប់ពិធីរាប់បាត្រ ប្រគេន ទេយ្យទាន ជូនដល់ព្រះសង្ឃចំនួន៤១៦អង្គ ត្រូវបានមន្ត្រីសង្ឃ មានការសង្ស័យ ព្រះសង្ឃចំនួន៦អង្គ ចូលរួមក្នុងពិធីរាប់បាត្រ ខាងលើនេះ គឺដោយសារ ព្រះសង្ឃ០៦អង្គ គ្នានបាត ដូចព្រះសង្ឃ ៤១៦ អង្គ នោះឡើយ ទើបមន្ត្រីសង្ឃធ្វើការឃាត់ខ្លួនបានព្រះសង្ឃចំនួន៣នាក់ រួមនិងបុរសអ្នកធានាអះអាងថាស្គាល់ ព្រះសង្ឃមួយនាក់ (មិនស្គាល់ឈ្មោះ) ភ្លាមៗនោះមន្ត្រីសង្ឃបាន រាយការជូនសមត្ថកិច្ចក្រុងប៉ោប៉ែត ដើម្បីយកជនសង្ស័យទាំង០៤នាក់មកសាកសួរនៅ វត្តសូរិយារាម (ហៅវត្តស្រះត្រាច) ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត
ក្រោយពីធ្វើការសាកសួរ មានសង្ឃក្លែងក្លាយចំនួន០២អង្គ ចំណែកព្រះសង្ឃ០១អង្គទៀត ជាព្រះសង្ឃពិតប្រាកដ រីឯបុរសអ្នកធានាអះអាងថាស្គាល់សង្ឃក្លែងក្លាយនោះ ពេលសមត្ថកិច្ចយកមកដល់វត្ត រួចនោះ ស្រាប់តែគេចខ្លួនបាត់ស្រមោលទៅ។ សង្ឃក្លែងក្លាយចំនួន២នាក់មានឈ្មោះដូចខាងក្រោមៈ
ទី១-ឈ្មោះ វ៉ា ចិន្តា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានស្រុកកំណើត ភូមិបឹងរាំង ស្រុកគំរៀងខេត្តបាត់ដំបង។
ទី២-ឈ្មោះ ឌី រតនា ភេទប្រុស អាយុ២៥ឆ្នាំ
សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានស្រុកកំណើត ភូមិបឹងរាំង ស្រុកគំរៀងខេត្តបាត់ដំបង។
បច្ចុប្បន្នៈ សង្ឃក្លែងក្លាយចំនួន២នាក់ ត្រូវព្រះចៅអធិការវត្តសូរិយារាម(ហៅវត្តស្រះត្រាច) ចាប់ផ្សឹករួចហើយ និងធ្វើកិច្ចសន្យា ចំមុខច្បាប់ ដោយសារនេះគឺជាលើកទីមួយ
ដែលជនសង្ស័យប្រព្រឹត្ត គ្រាន់តែក្រសួង ធម្មការខេត្ត ធ្វើការអមរំ ណែនាំតែប៉ុណ្ណោះ ទើបដោះលេងវិញ ហើយបើសិនជាមានឈ្មោះ ជនសង្ស័យទាំង០២នាក់ នៅតែយកសាសនា មកធ្វើជាមុខរបរ លើកក្រោយទៀត និងប្រគល់អោយទៅសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕






