ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សោកស្តាយ​ជាមួយ​រដ្ឋាភិបាល​ថៃ និង​មី​យ៉ាន់​ម៉ា ចំពោះ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​, សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​តំបន់​រងគ្រោះ ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សោកស្តាយ​ជាមួយ​រដ្ឋាភិបាល​ថៃ និង​មី​យ៉ាន់​ម៉ា ចំពោះ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​, សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​តំបន់​រងគ្រោះ ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​សម្តែង​ការសោកស្តាយ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​រសៀល​សុក្រ ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៥​។​

​តាមរយៈ​បណ្តាញ​សង្គម សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ចាប់តាំងពី​ឧបទ្ទវហេតុ​រញ្ជួយ​ដី​បាន​កើតឡើង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: តាមរយ​:​ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​ថៃ និង​ទីប្រឹក្សា​ពលករ​របស់​យើង បាន​ចុះ​ផ្ទាល់​ដល់​កន្លែងកើតហេតុ ដើម្បី​ក្តាប់​នូវ​ព័ត៌មាន និង​ស្ថានភាព​នៅ​ទីនោះ ក៏ដូចជា​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ប្រជា​ពលករ​របស់​យើង ដែល​កំពុង​ធ្វើការ​នៅ​ទីក្រុង​បាងកក ដើម្បី​បន្ត​តាមដាន​ការវិវត្ត​ស្ថានភាព និង​ផ្តល់​ការជួយ​អន្តរាគមន៍ សំដៅ​ជួយ​ដល់​បងប្អូន​យើង​បាន​ទាន់ពេលវេលា និង​តម្រូវការ​ជួយសង្គ្រោះ​ផ្សេងៗ​ផងដែរ​។​

​សម្តេច​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ ជាពិសេស​នៅ​ទី​តំបន់​រងគ្រោះ​ដោយ​ការរញ្ជួយ​ដី​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​។ ក្នុងន័យនេះ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ទាំង​ពីរ និង​ទីប្រឹក្សា​ពលករ បាន​និង​កំពុង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ទៅលើ​កិច្ចការងារ​នេះ និង​សហការ​ជាមួយ​សមត្ថកិច្ច​នៅ​ហ្នឹង​កន្លែង ដើម្បី​ផ្ដល់​នូវ​កិច្ចការ​អន្តរាគមន៍​ជួយ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ទី​នោះ​ឱ្យ​អស់​លទ្ធភាព​និង​បាន​ទាន់ពេលវេលា​»​។​

​សម្តេច​បវរ​ធិបតី បាន​អំពា​វនា​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​មាន​តម្រូវការ ឬ​ត្រូវ​ការផ្តល់​ព័ត៌មាន​ផ្សេងៗ សូម​ទាក់ទង​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​នីមួយៗ​។​

​សម្តេច​សូម​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា ទទួលបាន​នូវ​សេចក្តី សុខ​និង​រួចផុត​ពី​សេចក្តី​គ្រោះថ្នាក់​ទាំងឡាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.