ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សមាគម​លើក​ទី​១៣ របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ខេត្តកំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​មករា​ឆ្នាំ​២០១៩ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក  ឃុំ សង្កាត់​នៃ​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ លើក​ទី​១៣ ដើម្បី​បូក​សរុប​វាយតម្លៃ​របាយការណ៍​រីកចម្រើន​របស់​ខ្លួន​ប្រចាំ ឆ្នាំ​២០១៨​កន្លងទៅ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​។

​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​មួយ​ព្រឹក​មាន​សមាជិកសមាគម​ពេញអង្គ​មកពី​ក្រុមប្រឹក្សា​ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំង​៩៣ និង​តំណាង​រដ្ឋបាល​ក្រុង ស្រុក ទាំង​៨​ក្នុង​ខេត្ត សរុប​១៩២​រូប​។ កិច្ចប្រជុំ​បាន​ផ្ដោត​លើ​ការពិនិត្យ​លើ​លទ្ធផល​ខ្លឹមសារ​សំខាន់ៗ រួមមាន ការបង្ហាញ​ពិភាក្សា​លើ​របាយការណ៍ វឌ្ឍនភាព​និង​របាយការណ៍ ហិរញ្ញវត្ថុ ឆ្នាំ​២០១៨ បង្ហាញ​ពី​ប្រាក់​សមាជិកភាព ប្រាក់​ប​រី​វិសទា​ននិង​គោលនយោបាយ​ហិរញ្ញវត្ថុ​និង ពិភាក្សា​លើ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០១៩​រួម​និង​បញ្ហា​ផ្សេងៗ​មួយចំនួន​ទៀត​ផងដែរ​។​

​លោក ឈឹម សុភាគ អគ្គលេខាធិការរង​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ តំណាង លោក សយ កុសល ប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​និង​លោក ទន់ ចន្ថា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​តំណាង លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើក​បញ្ជាក់​ថា​៖ ក្រុមប្រឹក្សា ឃុំ​សង្កាត់ គឺជា​តំណាង​របស់​ប្រជាពលរដ្ឋ ជា​អង្គ​មួយ​ដែល​មាន​ការទុកចិត្ត ជឿជាក់​ពី​ប្រជាពលរដ្ឋ​ជ្រើសតាំង​ឲ្យធ្វើ​ការងារ​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​នៅក្នុង ឃុំ​សង្កាត់​របស់​ខ្លួន​។​

​ទន្ទឹម​នោះ​ក្រុមប្រឹក្សា​ក៏បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការជំរុញ​លើ​ការផ្ដល់​សេវា​រដ្ឋបាល ក៏​ដូចជា​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាពជឿ​ទុកចិត្ត​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។ ពិសេស​ការជំរុញ​នៅក្នុង​ដំណើរការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​កាន់តែ​មាន​សិទ្ធិ​អំណាច ការទទួលខុសត្រូវ​កា​ន់​ច្រើនឡើងៗ និង​មាន​ស្វ័យភាព​ក្នុង​ការចាត់ចែង​ប្រើប្រាស់​ធនធាន​របស់​ខ្លួន ឲ្យស្រប​ទៅតាម តម្រូវការ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​។

​ដូចនេះ​កិច្ចប្រជុំ​របស់​សមាគម​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ​សង្កាត់​នាពេលនេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការពិនិត្យ​មើល​ពី​វឌ្ឍនភាព​ការងារ​និង​បញ្ហា​ប្រឈម​នានា​ដែល​សមាគម​បាន​អនុវត្ត​កន្លងមក​។ ពិសេស​ការលើកកម្ពស់ និង​ពង្រឹង​សមត្ថភាព​របស់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ​សង្កាត់​ឲ្យ​កាន់តែ​មាន​ភាពជឿជាក់​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន ស្របតាម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី​ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ ព្រមទាំង​លិខិត​គតិយុត្តិ​នានា​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​មានមតិ​បិទ​កិច្ចប្រជុំ​នេះ​ដែរ​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​តំណាង លោក ជាវ តា​យ អភិបាលខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​និង​កោតសរសើរ​ដល់​សមាគម ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ​សង្កាត់​ខេត្តកំពត​ដែល​បាន​ខិតខំ យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ល្អប្រសើរ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគាំទ្រ​បច្ចេកទេស​នៃ​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គការ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ដល់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ​សង្កាត់ ខេត្ត​កំពត​នា​ពេលកន្លងមក​និង​បាន​ស្នើ​ឲ្យមាន​ការ​បន្ត​ការគាំទ្រ​ឡើង​បន្ថែមទៀត​ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​សកម្មភាព​កាន់តែ​មាន​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​៕
​សេង ណា​រិទ្ធ​

r190115f1 r190115f2 r190115f3 r190115f4 r190115f5 r190115f6 r190115f7 r190115f8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.