ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​រាត្រីសមោសរ​មូលនិធិ​សង្ក្រាន្ដ​អូររាំងឪ​

​ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​រាត្រីសមោសរ​មូលនិធិ​សង្ក្រាន្ដ​អូររាំងឪ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​អូររាំងឪ​៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ទី​២ ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ តំណា​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ ស្រុក​ពញាក្រែក និង​ស្រុ​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រាត្រីសមោសរ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​អូររាំងឪ នា​ល្ងាច​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ ស្ថិត​ទីស្នាក់ការ​គណបក្ស​ប្រជាន​កម្ពុជា ស្រុក​អូររាំងឪ​។

​ក្នុងឱកាស រាត្រី​សមោ​រសរ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​ថ្លែងអំណរគុណ​ដល់​សម្បុរ​ស​ជន ដែល​បាន​ពេញចិត្ដ​នឹង​ចូលរួម​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ទ្រទ្រង់​ការរៀបចំ​សង្ក្រាន្ដ​អូររាំងឪ សម្រាប់​ឆ្នាំ​២០២៥​ខាងមុខនេះ ដែល​គ្រោង​នឹង​រៀបចំ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ រហូតដល់ ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៥ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ដ​ត្បូងឃ្មុំ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធ​ស័ក​រាជ ២៥៧៨​។​

​ឯកឧត្ដម បាន​បន្ដទៀតថា ក្រោម​គំនិត​ផ្ដួចផ្ដើម និង​ជា​ការចង្អុលបង្ហាញ​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន មកកាន់​រដ្ឋបាល​ស្រុក​អូររាំងឪ ដើម្បី​ទទួល​រៀបចំ តុបតែង និង​ដឹកនាំ​គ្រប់គ្រង​ព្រឹត្ដិការណ៍​សង្ក្រាន្ដ​អូររាំងឪ ឆ្នាំ​២០២៥​នេះ ដោយ​រដ្ឋបាល​ស្រុក​ផ្ទាល់ យ៉ាងណាមិញ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ពិធី​រាត្រីសមោសរ នា​ឱកាស​នេះ​ដែល​រដ្ឋបាល​ស្រុក​បាន​រៀបចំ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​សម្បុរ​ស​ជន​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ និង​រដ្ឋបាល​ស្រុក លើ​ការគាំទ្រ​ការរៀបចំ​សង្ក្រាន្ដ កន្លែង​កម្សាន្ដ ការតុបតែង កម្មវិធី​វប្បធម៌ សាសនា ជាដើម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​ពិធី​រាត្រីសមោសរ នា​ល្ងាច​ថ្ងៃទី​២២ ម្សិលមិញ​នេះ មានការ​អញ្ជើ​ផ្ដល់ កិត្ដិយស​ចូលរួមដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្ដម​សមាជិក​ព្រឹទ្ធសភា ឯកឧត្ដម​អភិបាលរង​ខេត្ដ អភិបាល​ស្រុក​អូររាំងឪ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ម្ចាស់​សហគ្រាស អាជីវករ និង​មន្ដ្រីរាជការ​ប្រមាណ​ជាង ៤០០​នាក់​។​

​លោក ជា ណារ៉ុន អភិបាល​ស្រុក​អូររាំងឪ បាន​អាន​ជូន​នូវ​របាយ​ការ​អំពី​ដំណើរការ​នៃ​ការគ្រោង​រៀបចំ​សង្ក្រាន្ដ​អូររាំងឪ សម្រាប់​ឆ្នាំ​២០២៥​ខាងមុខនេះ ជូន​គណៈ​ធីបតី និង​អង្គ​វិធី ក្នុងនោះ លោកភិបាល​បានបញ្ជាក់​ថា ទីតាំង​ទន្លេ​ស្ងួត​ជាទី​តាំងប្រ​វត្ដិសាស្ដ្រ​មួយកន្លែង​ក្នុង​ស្រុក​អូររាំងឪ ដែល​ពេល​បច្ចុប្បន្ន​នេះ ក្រោម​ការដឹកនាំ​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​របស់ ឯកឧត្ដម​បណ្ឌិត អ៊ា សុផល្លែត បាន​ប្រែក្លាយ​ពី​តំបន់ ឬ​ទីតាំង​ដែល​មាន​ស​ភាពស្ងត់ស្ងៀម មក​ជា​តំបន់​អ៊ូរ​អ ជាទី​តាំង​ទេសចរណ៍​ក្នុងស្រុក​មួយ​កន្លែង​៕


 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.