ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ឯកឧត្តម ម៉ា​ង ស៊ី​ណេ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដង្ហែរ​ពាន​ជ័យលាភី អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

ឯកឧត្តម ម៉ា​ង ស៊ី​ណេ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដង្ហែរ​ពាន​ជ័យលាភី អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៥ ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម សុខ គាង ប្រធាន​ក្រុម​ការងារ​វិស័យ​អប់រំ យុវជន និង​កីឡា នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដង្ហែរ​ពាន​ជ័យលាភី អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ តាង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះសីហនុ មានមតិ​សោមនស្ស​រីករាយ​ជា​អនេកប្បការ​ប្រកប​ដោយ​មោទកភាព​ដ៏​ជ្រាលជ្រៅ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្រេច​ទទួលស្គាល់​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ប្រចាំឆ្នាំ​២០២៤ ដល់​សាលា​ម​តេ្ត​យ្យ​សិក្សា​ធនធាន ក្រុងព្រះសីហនុ ចំណាត់​ថា្នក់​លេខ​១ -​វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំណាត់​ថា្នក់​លេខ​៥ និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ចំណាត់​ថា្នក់​លេខ​៧​។ ជោគជ័យ​ដែល​យើង​ទទួលបាន​នាពេលនេះ គឺ​ពិតជា​បាន​នាំមក​នូវ​កិត្តិយស​ដ៏​ធំធេង​សម្រាប់​វិស័យ​អប់រំ និង​វិស័យ​សុខា ភិបាល​នៅ​ខេត្ត ដែល​កន្លងមក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ និង​ចាត់ទុកជា​វិស័យ​អាទិភាព ជា​ពិសេស​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​រូបភាព​ដល់​វិស័យ​ទាំង​ពីរ ក្នុង​គោលបំណង​ជម្រុញ​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី និង​យុវជន​ដែល​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​ឱ្យមាន​ការសិក្សា​ប្រកបដោយ​គុណភាព និង​មាន​សមត្ថភាព ព្រមទាំង​បន្ត​ពង្រឹង​ប្រតិបត្តិកា​រលើ​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ផ្ដោត​ពិសេស​លើ​ការផ្ដល់​សេវា​សុខភាព​មាន​គុណភាព សុវត្ថិភាព ស័ក្តិ​សិទ្ធ​ភាព និង​សមធម៌​ជូន​ប្រជាពលរដ្ឋ​។ មហា​សមិទ្ធផល​នេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត​ដោយ​មិន​គិត​ពី​ការនឿយហត់ និង​ថ្ងៃ​ឈប់សម្រាក​របស់​គណៈកម្មកា​រ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត និង​មន្ទីរ​សុខា ភិបាល​ខេត្ត ព្រមទាំង​ផ្តល់​សេវា​ថែទាំ​សុខភាព លើកកម្ពស់​ប្រសិទ្ធភាព នៃ​កិច្ចដំណើរការ​មុខងារ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្លើយតប​ប្រកបដោយ​សមធម៌ និង​គណនេយ្យភាព​ខ្ពស់​ជូន​ប្រជាជន​។​

​ឯកឧត្តម អភិបាលខេត្ត ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​លោកជំទាវ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង​អ្នក​ឧកញ៉ា ឧកញ៉ា សប្បុរសជន និង​អ្នកពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ព្យាយាម​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ធនធាន ឧបត្ថម្ភ​គាំទ្រ​គ្រប់​រូបភាព​ដល់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​នាពេលនេះ​។​

​ឯកឧត្តម សុខ គាង ប្រធាន​ក្រុម​ការងារ​វិស័យ​អប់រំ​យុវជន និង​កីឡា នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ អបអរសាទរ​ពានរ​ង្វាន់​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ឆ្នាំ​២០២៤ នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​មើលឃើញ​ពី​ចក្ខុវិស័យ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ទើប​យើង​ទទួលបាន​ជ័យលាភី​ពានរង្វាន់​សាលា​មត្តេយ្យ​ធនធាន​ក្រុង ទទួលបាន​ពាន​ជ័យលាភី​លេខ​១ សូម​ចូលរួម​អបអរសាទរ និង​លើក​ពាន​នា​ថ្ងៃនេះ និង​ឈាន​សម្រេចបាន ពាន​បន្ថែម​ទៀត​នៅ​ឆ្នាំ​ខាង​មុខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.