ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

នៅ​ព្រឹក​នេះ​ផង​ដែល លោក អ៊ំ សុផល ស្នងការរង​ខេត្ត បាន​ប្រារព្ធ​ពិធី​សូត្រមន្ត និង រាប់បាត្រ សុំ​សេចក្តីសុខ នៅ​អាស្រម លោក យាយ ម៉ៅ ជាប់​និង​ផ្លូវជាតិ​លេខ​៥…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយ​ប៉ែតៈ ពិធី​នេះ​ធ្វើឡើង នៅ​អាស្រម​លោក យាយ ម៉ៅ ជាប់​និង​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​។​

​ក្រោម​វត្តមាន លោក​ឧត្តមសេនីយ៍ត្រី អ៊ំ សុផល ស្នងការរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ និង​ដោយ មាន​ការចូលរួម ពី​លោក សាន ស៊ានហូ អភិបាល នៃ​គណៈ​អភិបាល ក្រុង​ប៉ោយប៉ែត ព្រមទាំង មន្ត្រី​សាលាក្រុង សង្កាត់ ភូមិ ឃុំ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ អាជីវករ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ចូលរួម រាប់បាត្រ ជូន​ព្រះសង្ឃ ចំនួន​៥៥​អង្គ ក្នុង​ពិធី​ថ្ងៃនេះ​យ៉ាងច្រើន​កុះក​ផង​ដែល​។​

​លោក សាន ស៊ានហូ អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​បួងសួង នូវ​វត្ថុ​សក្តិ​សិទ្ធ ក្នុង​លោក សូម​ជួយ​តាម​ថែរក្សា​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ប៉ោយប៉ែ​ត​ទាំងមូល ក៏​ដូច​ជា​បងប្អូន នៅក្នុង​ខេត្ត​បន្ទាយ មានជ័យ ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ សប្បាយ ធ្វើដំណើរ​តាម​ផ្លូវ ប្រកបដោយ​សុវត្ថិភាព ក្នុងឱកាស​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៩ ខាងមុខនេះ​។

​លោក​បាន​បន្តទៀតថា​៖ នៅ​ថ្ងៃ​៧​មករា ខាងមុខនេះ បន្ទាប់​ពី​ខេត្ត​បន្ទាយមានជ័យ ប្រារព្ធ​ធ្វើ ពិធី​នេះ​រួច លោក​ក៏​មាន​គម្រោង​បន្ត នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ និង​មាន​ធ្វើ​ពិធី រាប់បាត្រ ថ្វាយ​ព្រះសង្ឃ​ចំនួន ៤០០ អង្គ ផង​ដែល​៕

 

r181231b0 r181231b1 r181231b2 r181231b3 r181231b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.