ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ បើក​វគ្គ​សិក្ខាសាលា​លើ​ប្រធានបទ​សំខាន់ ចំនួន ៣ នៅ​ខេត្ត​បាត់ដំបង

សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ បើក​វគ្គ​សិក្ខាសាលា​លើ​ប្រធានបទ​សំខាន់ ចំនួន ៣ នៅ​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៥ នេះ សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ (IPA) បាន​បើក​វគ្គ​សិក្ខាសាលា​ស្តីពី “​របៀប​សរសេរ​ព័ត៌មាន របៀប​កាន់​កម្មវិធី និង​របៀប​ថតរូប​” ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ប្រធាន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ឯកឧត្តម ឡុង ឆ័យ​ណាវ ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ និង​លោក យី សេង​ខាន់ អនុប្រធាន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ បាន​គូសបញ្ជាក់ថា វគ្គ​សិក្ខាសាលា​នេះ វាគ្មិន នឹង​ចែករំលែក​បទពិសោធ​ទៅលើ​ប្រធានបទ​សំខាន់ ចំនួន ៣ រួមមាន​៖ ទី​១. របៀប​សរសេរ​ព័ត៌មាន ដោយ​ផ្តោត​ទៅលើ​ការសរសេរ​ព័ត៌មាន​តាម​ប្រភេទ​ព័ត៌មាន​នី​មួយៗ ការសរសេរ​ព័ត៌មាន​បែប​ចាប់​ជ្រុង ការសរសេរ ឬ​អត្ថាធិប្បាយ​ព័ត៌មាន​បញ្ជៀ​ស​ពី​បញ្ហា​ផ្លូវច្បាប់​នានា ការ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ ការគោរព​អនុវត្ត​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​ពី​ធម្មនុញ​វិជ្ជាជីវៈ​សារព័ត៌មាន ទី​២. របៀប​កាន់​កម្មវិធី ដោយ​ផ្តោត​ទៅលើ​តួនាទី​របស់​អ្នក​កាន់​កម្មវិធី ការត្រៀមខ្លួន​មុន ការអនុវត្ត​ក្នុង​ពេល​ដំណើរការ​ពិធី និង​ការកែលម្អ​ចំណុច​ខ្វះខាត​ក្រោយ​ពិធី ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ទី​៣. របៀប​ថតរូប ដោយ​ផ្តោត​ទៅលើ​តួនាទី និង​ព្រំដែន​កំណត់​របស់​អ្នក​ថតរូប ការចាប់​ប្លង់​ថត ចំណុច​ដែល​គួរ​ថត និង​ចំណុច​ដែល​មិន​គួរ​ថត​។​ល​។​

​ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ បាន​គូសបញ្ជាក់​ដែរ​ថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ចង់ឱ្យ​សិក្ខាកាម​ទាំងអស់ បាន​យល់ដឹង​អំពី​របៀប​សរសេរ​ព័ត៌មាន របៀប​កាន់​កម្មវិធី និង​អំពី​របៀប​ថតរូប ជំរុញ​ឱ្យ​សិក្ខាកាម យល់ដឹង​និង​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន យល់ដឹង​និង​គោរព​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នៅ​កម្ពុជា យល់ដឹង​និង​អនុវត្ត​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ពិសេស​ដើម្បី​ឱ្យ​សិក្ខាកាម យល់ដឹង​និង​បញ្ជៀ​ស​ពី​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម និង​ការ​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្លូវច្បាប់​នានា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ក្នុងនាម​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ដែល​មាន​អង្គភាព​សារព័ត៌មាន​ជា​ច្រើន​ជា​សមាជិក បាន​ថ្លែង​ផ្តាំផ្ញើ​ទៅ​បងប្អូន​អ្នកសារព័ត៌មាន​ថា “​អ្នកសារព័ត៌មាន គួរ​កសាង​ភាព​ល្បី​របស់ខ្លួន តាមរយៈ​ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ សរសេរ ឬ​អត្ថាធិប្បាយ​តែ​ព័ត៌មាន​ដែល​ពិត និង​មាន​ប្រភព​ច្បាស់​លាស់​។ លើសពីនេះ អ្នកសារព័ត៌មាន ត្រូវ​គោរព​ឱ្យបាន​នូវ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ត្រូវ​បញ្ជៀ​ស​ពី​បញ្ហា​ផ្លូវច្បាប់​នានា​ដែល​នាំ​ខ្លួន​មាន​ទោសទណ្ឌ ប្រសើរ​ជាង​កសាង​ភាព​ល្បី តាមរយៈ​ការសរសេរ ឬ​អត្ថាធិប្បាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​លាស់ ព័ត៌មាន​បែប​រិះគន់​វាយប្រហារ​បុគ្គល ឬ​ស្ថាប័ន ដើម្បី​ទទួលបាន​អ្នក​ចូល​មើល​ច្រើន គេ​ស្គាល់​ច្រើន​ល្បី​”​។​

​សូមបញ្ជាក់​ថា វគ្គ​សិក្ខាសាលា​នេះ រៀបចំ​ដោយ​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ខេត្ត​បាត់ដំបង សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បាត់ដំបង និង​សារព័ត៌មាន​ត្រយង ដែល​មាន​សិក្ខាកាម និមន្ត​និង​អញ្ជើញ​ចូលរួម​ចំនួន ៥៥០​អង្គ​/​នាក់ ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ ក្រោម​ការឧបត្ថម្ភ​ដោយ​ឯកឧត្តម ឡុង ឆ័យ​ណាវ ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ នៃ​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ និង​លោកជំទាវ​។​

​សូម​បញ្ជាក់​ដែរ​ថា វគ្គ​សិក្ខាសាលា​នេះ ធ្វើ​បទ​បង្ហាញ​ដោយ​ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ លោក​បណ្ឌិត ទូច សុឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក រ៉េ​ន រតនៈ អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត លោក ប៊ិន ប៊ុណ្ណា អគ្គនាយក​សារព័ត៌មាន​ត្រយង លោក សំ នឿន អគ្គនាយករង​សារព័ត៌មាន​ត្រយង និង​លោក ខាន់ ស៊ី​ដេត អគ្គលេខាធិការរង​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.