ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ណែនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អនុវត្ត​វិធានកា​រលើ​ក្រុម​រថយន្ត​ដឹក​អ្នកដំណើរ​ផ្លូវជាតិ​លេខ​១ ហើយ​!

ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ណែនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អនុវត្ត​វិធានកា​រលើ​ក្រុម​រថយន្ត​ដឹក​អ្នកដំណើរ​ផ្លូវជាតិ​លេខ​១ ហើយ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចំណារ​ណែនាំ​ឱ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រៀម​អនុវត្ត​វិធានការ​មួយចំនួន ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ពី​រាជធានី​ភ្នំពេញ ទៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ផ្តោត​លើ​រថយន្ត​ដឹក​អ្នកដំណើរ​ទៅមក ភ្នំពេញ​-​វៀតណាម​។ នេះ​បើ​តាម​លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឱ្យដឹង​នា​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​។

​បើ​តាម​លោក រ៉េ​ន រតនៈ ចំណារ​ណែនាំ​ពី​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​បន្ទាប់​ពី​ការសង្កេតឃើញថា រថយន្ត​ដឹក​អ្នកដំណើរ​ទៅមក ភ្នំពេញ​-​វៀតណាម មួយចំនួន ទទួលរង​ការរិះគន់ និង​មាន​ការបង្ហាញ​ក្ដី​បារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ និង​ពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ផ្លូវជាតិ​លេខ​១ អំពី​បើកបរ​លើស​ល្បឿន​កំណត់ វ៉ា​ជែង​គ្នា ដែល​បង្ក​ជា​ហានិភ័យ និង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ជា​ញឹកញាប់​។ លោក​បន្តថា «​កត្ដា​ដែលនាំឱ្យ​កើត​មាន​បញ្ហា​នេះ ជាអាទិ៍​មាន អ្នកបើកបរ​គ្មាន​វិជ្ជាជីវៈ មិន​គោរព​ច្បាប់ និង​អ្នកបើកបរ​ប្រញាប់​ដឹក​អ្នកដំណើរ​ឱ្យ​ទាន់​ពេល​កំណត់​»​។

​សូម​បញ្ជាក់​ដែរ កន្លង​មក​មិនថាតែ​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ ក្រុម​អ្នកសារព័ត៌មាន ព្រមទាំង​ព្រះសង្ឃ ក៏​បាន​ផ្សព្វផ្សាយ និង​មាន​សង្ឃដីកា ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​ចាត់វិធានការ​លើ​បញ្ហា​នេះ ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ ជាពិសេស​គឺ​ផ្លូវ​ជាតិ​លេខ​១ ដែល​មាន​សភាព​តូច និង​មាន​ការធ្វើ​ចរាចរណ៍​ច្រើន និង​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ភ្ញៀវ​ទេសចរ​វៀតណាម និង​ភ្ញៀវ​អន្តរជាតិ​ផ្សេងទៀត ដែល​ធ្វើដំណើរ​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​តាម​ផ្លូវគោក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.