ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ឆ្លង​ទៅ​មើល​លទ្ធផល​សេវា​ច្រកចេញចូល​តែ​មួយ​នៅ​ក្រុង​កោះរ៉ុង ឆ្នាំ​២០២៤!

ឆ្លង​ទៅ​មើល​លទ្ធផល​សេវា​ច្រកចេញចូល​តែ​មួយ​នៅ​ក្រុង​កោះរ៉ុង ឆ្នាំ​២០២៤!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ត្រឹម​រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ការិយាល័យ​ច្រក​ចេញចូល​តែមួយ ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ បាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ចំនួន​៧៦៩​សេវា ដោយ​ទទួលបាន​ចំណូល​សរុប​២៣.៦៦៣.០០០ រៀល ស្មើនឹង​៦០០០​ដុល្លារ​អាម៉េរិក​។ នេះ​បើ​តាម​របាយការណ៍​ផ្ដល់​មក​កាន់​ក្រុម​ព័ត៌មាន នៃ​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ពី​លោក រាជ សុវណ្ណ អភិបាល​ស្ដីទី នៃ​គណៈ​អភិ​បាក​ក្រុង​កោះរ៉ុង​។

​បើតាម លោក រាជ សុវណ្ណ សេវា​ដែល​រដ្ឋបាល​ក្រុង​កោះរ៉ុង ផ្តល់​បាន​ច្រើនជាងគេ គឺ​ការងារ​អត្រានុកូលដ្ឋាន មាន​ចំនួន​៦៣៥​សេវា (​ពុំ​យក​កម្រៃ​សេវា​) និង​ការងារ​នីត្យានុកូល​កម្ម មាន​ចំនួន​៤៣៣​សេវា ទទួលបាន​ចំណូល ៣៤១.០០០​រៀល បន្ទាប់​មក​វិស័យ​ទេសចរណ៍​មាន​ចំនួន​៦៧​សេវា ទទួលបាន​ចំណូល​១៤.៨១០.០០០​រៀល វិស័យ​វប្បធម៌ ចំនួន ៣៧​សេវា ទទួលបាន​ចំណូល ២.២៥០.០០០​រៀល វិស័យ​សំណង់ ចំនួន​១៥​សេវា ទទួលបាន​ចំណូល ៥.២៨០.០០០​រៀល​។

​ចំណែកឯ​វិស័យ​ដែល​មាន​ពលរដ្ឋ​មក​ស្នើសុំ​តិច បើ​តាម​លោក​អភិបាលក្រុង​ស្ដីទី គឺ​សេវា​ក្នុង​វិស័យ​សុខាភិបាល​ចំនួន​៣​សេវា ដោយ​ទទួលបាន​ចំណូល​៧៤០.០០០​រៀល វិស័យ​សាធារណការ ចំនួន​៥​សេវា ទទួល​ចំណូល​១៦៧.០០០​រៀល និង​ឧស្សាហកម្ម​ចំនួន​១​សេវា ទទួលបាន​ចំណូល​៧៥០.០០០​រៀល ខណៈ​វិស័យ​ផ្សេងៗ​ទៀត​ដែល​ពុំ​មាន​អ្នក​មក​ស្នើសុំ​សេវា គឺ​វិស័យ​អប់រំ វិស័យ​សុ​រី​យោ​ដី វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​រ៉ែ​និង​ថាមពល​ជាដើម​។

​លោក រាជ សុវណ្ណ បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា «​ជាទូទៅ​រាល់​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​មិន​ថា​រូបខ្ញុំ​ផ្ទាល់ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត តែងតែ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន បើទោះបីជា​ខ្វះ​មន្ត្រី​ជួរ​ក្រោយ​ក្ដី តែ​ទោះជា​យ៉ាង​មន្ត្រី​យើង​បាន​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ជានិច្ច គឺ​បម្រើសេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​ភាព​កក់ក្ដៅ​បំផុត​»​។ លោក ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ និង​អា​ជីករ​មួយចំនួន​ដែល​មិន​ទាន់​បាន​ស្នើសុំ លិខិត ឬ​អាជ្ញាប័ណ្ណ​អនុញ្ញាត​មុន​ដំណើរការ​អាជីវកម្ម និង​បន្ត​សុពលភាព​ចំពោះ​លិខិត ឬ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ដំណើរការ​អាជីវកម្ម សូម​ចូលរួម​មក​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ពេលវេលា​កំណត់​។

​សូមបញ្ជាក់​ថា យោងតាម​អនុក្រឹត្យ​លេខ​០២ អនក្រ​.​បក​  ស្តីពី «​ការបង្កើត​ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ​» កោះរ៉ុង​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា​។ ក្នុងនោះ​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជិត ១​ពាន់​គ្រួសារ​  មាន​សង្កាត់ ចំនួន​២ សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.