ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​ស្រុក​ព្រះនេត្រព្រះ​

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​ស្រុក​ព្រះនេត្រព្រះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្ដម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​លោក ហឿន វីរៈ ពី​អភិបាលរងក្រុង​ប៉ោយ​ប៉ែត មក​ជា​អភិបាលស្រុក​ព្រះនេត្រព្រះ ជំនួស​លោក ឃូ ពៅ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី​អភិបាលស្រុក ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បំពេញ​បន្ថែម​នូវ​រចនាសម្ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ​ក៏​ដូច​ជា​រដ្ឋបាល​ស្រុក​ព្រះនេត្រព្រះ​។

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​-​លោក ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រះនេត្រព្រះ អភិបាលរង មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក អាជ្ញាធរ ភូមិ ឃុំ បាន​ចូលរួម​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​សាលា​ស្រុក​ព្រះនេត្រព្រះ​។

​នា​ឱកាស​នោះ​លោក ហឿន វីរៈ បាន​គោរព​ថ្លែង​អំណ​ង​គុណ​ដល់​ថ្នាក់ដឹកនាំ​ជា ពិសេស​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​សេចក្ដីទុកចិត្ត​តែងតាំង​លោក​ជា​អភិបាល​ស្រុក​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុង​មូលដ្ឋាន​ស្រុក​។ ក្នុង​តំណែង​ជា​អភិបាលស្រុក លោក ហឿន វីរៈ បាន​ប្ដេជ្ញា​នឹង​ខិតខំ​បំពេញ​ភារកិច្ច​ឱ្យបាន​ល្អ ដោយ​គោរព​និង​អនុវត្ត​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ជា​ធរមាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​មូលដ្ឋាន និង​សុខសន្តិភាព អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ចា​កោ​ដំណាក់កាល​ទី​១ របស់​រដ្ឋាភិបាល តាម​ការណែនាំ​និង​ចង្អុលបង្ហាញ​របស់​ថ្នាក់ដឹកនាំ​ខេត្ត ជំរុញ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន សុវត្ថិភាព ពង្រីង​ការងារ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង តម្លាភាព និង​ពង្រឹង​សាមគ្គីភាព​ភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​ដល់​អភិបាលស្រុក​ថ្មី ដើម្បី​ការដឹកនាំ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ ត្រូវតែ​ខិតខំ​សិក្សា​ស្វែងយល់​បន្ថែម​រាល់​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ដោយ​ឈរ​លើ​គោលការណ៍​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ដែល​មាន​ទូ​រទាំង​ស្រុក​។ ឯកឧត្តម បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ការផ្ដល់សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឱ្យ​បាន​លឿន​រហ័ស តាម​ទិស​ស្លោក ស្នាមញញឹម​បន្ទាយមានជ័យ​។

​ឯកឧត្ដម ក៏​បាន​បញ្ជាក់​អំពី​ការតែងតាំង​មន្ត្រី គឺជា​ដំណើរការ​ជា​ប្រក្រតី សម្រាប់​ដំណើរការ​គ្រប់គ្រង​បុគ្គលិក​បំពេញការងារ​ប្រចាំថ្ងៃ ដោយ​អនុលោម​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព និង ប្រសិទ្ធ​ផល នៃ​ការគ្រប់គ្រង​បុគ្គលិក​។ ឯកឧត្ដម អភិបាល ខេត្ត​បន្តថា ការគ្រប់គ្រង​បុគ្គលិក​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រតិភូកម្ម​អំណាច មក​ឱ្យ​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក តាមរយៈ​អនុក្រឹត្យ​លេខ​២៤០ អនក្រ​.​បក ឆ្នាំ​២០១៧ ដើម្បី​លើក កម្ពស់​ប្រសិទ្ធភាព​បំពេញ​ការងារ​រប​ស់​បុគ្គលិក​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​កិច្ចការ​នេះ​រដ្ឋបាល​ខេត្ត តែងតែបាន យកចិត្តទុកដាក់​អនុវត្ត​ដោយ​សុ​ក្រឹត្យ អនុលោម​តាម​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ពោលគឺ ករណី​តែងតាំង​គឺ​ត្រូវ​ផ្អែកលើ​គោលការណ៍​មុខតំណែង​ដែល​នៅ​ទំនេរ ដែល​ត្រូវ​បំពេញ ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​ផ្អែក​លើ​លក្ខណៈសម្បត្តិ និង​ឧបនិស្ស័យ​របស់​បុគ្គល​ដែល​ត្រូវ​តែងតាំង​នោះ ដូច​មាន​ក្នុង​ព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​ដោយឡែក នៃ​ក្របខណ្ឌ​នី​មួយៗ ជា​បុគ្គល​ដែល​ប្រកបដោយ​គុណ​វុឌ្ឍ មាន​សមត្ថភាព​ដឹកនាំ គ្រប់គ្រង មាន​គំនិត​ផ្តួចផ្តើម ក្នុង​ការអនុវត្ត​ការងារ​មាន​សាមគ្គី​ល្អ មាន​គុណធម៌ មាន​សុខភាព​ល្អ និង​មនសិកា​វិជ្ជាជីវៈ ក្នុងនោះ ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត និង​ផ្តល់​អាទិភាព​ក្នុង​ការតែងតាំង​ក្នុង​មុខតំណែង​ណាមួយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​យេនឌ័រ និង​ការផ្តល់ អំណាច​ដល់​ស្ត្រី​នៅ​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.