ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​

ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត Yun Seogdae នាយក​ប្រតិបត្តិ​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) នៃ​ក្រសួង​បរិស្ថាន​របស់​សាធារណរដ្ឋ​កូរ៉េ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ទឹក​អាស៊ី (AWC) និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​បណ្ឌិត Yun Seogdae បាន​ថ្លែងអំណរគុណ និង​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដែល​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្ដេច​បវរ​ធិបតី​ជាថ្មី​ម្ដងទៀត បន្ទាប់​ពី​ជំនួប​លើក​ទី​១ ក្នុងឱកាស​ដែល​សម្ដេច​បវរ​ធិបតី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤​។ ឯកឧត្តម​បណ្ឌិត បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​កន្លងមក រវាង​ក្រុមហ៊ុន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​គោលបំណង​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រនា​ពេល​កន្លង​មក​រវាង​ក្រុមហ៊ុន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា​លើ​ការគ្រប់គ្រង​ធនធាន​ទឹក​នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដោយ​ផ្ដោត​ទៅលើ​ការវាយតម្លៃ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី​ភាពខ្លាំង ក៏ដូចជា​ផលប៉ះពាល់​នៃ​គម្រោង​នេះ​លើ​សង្គម​-​សេដ្ឋកិច្ច និង​បរិស្ថាន​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី​គោលបំណង​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រធា​នាឱ្យ​មាន​ប្រព័ន្ធគ្រប់​គ្រង​ធនធាន​ទឹកប្រក​បដោយ​ប្រសិទ្ធភាព​ខ្ពស់ ធ្វើយ៉ាងណា​ឱ្យមាន​ធនធានទឹក​គ្រប់គ្រាន់ ទាំង​នៅ​រដូវវស្សា និង​នៅ​រដូវប្រាំង សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​, ក៏​ដូចជា​ការរៀបចំ​ចេញ​ជា​ប្រព័ន្ធ​អេកូឡូស៊ី​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម និង​គ្រប់គ្រង​ហានិភ័យ​នៃ​គ្រោះទឹកជំនន់​ក្នុង​រដូវវស្សា និង​គ្រោះរាំងស្ងួត នៅ​រដូវប្រាំង​។ មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម បន្ត​ធ្វើការ និង​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.