ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ប្រជុំ​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៥ និង ដាក់ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ត្រីមាស​បន្ទាប់ ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​

ប្រជុំ​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៥ និង ដាក់ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ត្រីមាស​បន្ទាប់ ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​នគរបាល​ទូទាំង​ខេត្ត បើ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២៥ (​គិតពី​ថ្ងៃ​ទី​២០ ខែវិច្ឆិការ ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥) និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ត្រីមាស​បន្ទាប់​។​

​លោក​ឧត្តមសនីយ៍ត្រី រ៉ែ​ម វីរៈ ស្នងការរង ផែនកា​រងារ​សេនាធិការ បាន​ឡើង​អាន​របាយការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ត្រីមាស​ទី​១ ដែល​សម្រេច​បាន​កន្លង​មក​។ បាន​ផ្សព្វផ្សាយ​អំពី​ទិសដៅ​នានា និង​ផែនការ​យុទ្ធ​សាស្ត​ថ្មីៗ ដល់​កងកម្លាំង​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​លោក លោកស្រី ថ្នាក់ដឹកនាំ​គ្រប់​ផ្នែក​ពាក់ព័ន្ធ នៃ​អង្គភាព​ចំណុះ​ស្នងការដ្ឋាន​ទាំងអស់​ដែល​បាន​ប្រឹង​ប្រែ​បំពេញ តួនាទី ភារកិច្ច អស់ពី​កម្លាំងកាយ​ចិត្ត​រហូត​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទនៈ​។

​ដើម្បី​ធានាបាន​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ -​ត្រូវ​ពង្រឹង​ការងារ​ផ្តល់​សេវាសាធារណៈ ពង្រឹង​ការ​យាម​ល្បាត បង្ការ បង្ក្រាប បទល្មើស​គ្រប់​ប្រភេទ និង​ក្មេង​ទំនើ​ង -​ពង្រឹង​ការគ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ពលរដ្ឋ​ខ្មែរ​និង​ជនបរទេស -​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពង្រឹង​ការគ្រប់គ្រង​ក្តាប់​សភាពការណ៍​សន្តិសុខ​ក្នុង​ភូមិសាស្ត្រ​ខេត្ត និង​តាម​ព្រំដែន​កម្ពុជា​ថៃ -​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា និង ទ្រព្យ​សម្បិត្ត​រដ្ឋ​ឲ្យបាន​ល្អ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.