ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​បាន​ចាត់តាំង លោក​វរសេនីយ៍ត្រី ង៉ា​ត ងួន នាយការិយាល័យ​សុខាភិបាល​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​យោធិន អំពី​វិធានការ ការពារ​មេរោគ​ថ្មី HKU5-COV-2 ស្រដៀង​ទៅ​និង​មេរោគ​កូរ៉ូណា​វីរុស

លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​បាន​ចាត់តាំង លោក​វរសេនីយ៍ត្រី ង៉ា​ត ងួន នាយការិយាល័យ​សុខាភិបាល​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​យោធិន អំពី​វិធានការ ការពារ​មេរោគ​ថ្មី HKU5-COV-2 ស្រដៀង​ទៅ​និង​មេរោគ​កូរ៉ូណា​វីរុស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖​ថ្ងៃ​ពុធ ១៤​រោច ខែ​មាឃ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ចាត់តាំង លោក​វរសេនីយ៍ត្រី ង៉ា​ត ងួន នាយការិយាល័យ​សុខាភិបាល បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​យោធិន អំពី​វិធានការ ការពារ​មេរោគ​ថ្មី HKU5-COV-2 ស្រដៀង​ទៅ​និង​មេរោគ​កូរ៉ូណា​វីរុស​។​

​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​រាយការណ៍​ថា​ខ្លួន​បាន​រកឃើញ​មេរោគ​ប្រចៀវ​ថ្មី​ដែល​មាន​សមត្ថភាព​ខ្ពស់​ជ្រៀត​ចូលទៅ​ក្នុង​កោសិកា​មនុស្ស​ដូច​វីរុស SARS-CoV-2 ដែល​បង្ក​ឲ្យមាន​ជំងឺ កូវី​ត ១៩​ដែល​បង្កើន​លទ្ធភាព​ដែល​វា​អាច​ឆ្លង​ដល់​មនុស្ស​នៅ​ពេល​ខាងមុខ​បាន​យ៉ាង​ឆាប់រហ័ស​។​មេរោគ​ផ្លូវដង្ហើម​ដូចជា SARS-CoV-2 និង​មេរោគ HKU5-COV-2 មាន​លក្ខណៈ​ពិសេស​មួយ​ដែល​អាច​បំបែក​ខ្លួន​នឹង​អាច​ឆ្លង​ទៅ​មនុស្ស​បាន​លឿន​បំផុត​តាម​រយៈ​ផ្លូវដង្ហើម​។​នៅក្នុង​ការពិសោធន៍​ថ្មី​មេរោគ HKU5-COV-2 អាច​ឆ្លង​ចូលទៅ​កោសិកា​មនុស្ស​មាន​កម្រិត​ខ្ពស់​ខ្លាំង​តាម​ផ្លូវដង្ហើម​ដែល​អាច​បង្ក​ដល់​ការប៉ះពាល់​ដល់​អាយុជីវិត​សម្រាប់​អ្នក​ដែល​បាន​ឆ្លង​។ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពល បាន​ផ្តាំផ្ញើរ​ដល់​មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ផ្សព្វផ្សាយ​ដល់​យោធិន​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ទប់ស្កាត់ និង​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបា​ល ដូចជា ពាក់​ម៉ាស ,​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អា​កុល​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.