ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ សាលា​ជំនាន់​ថ្មី និង​មជ្ឈមណ្ឌល​សិក្សា​ទំនើប​មិន​ដូចគ្នា​ទេ​, សាលា​ជំនាន់​ថ្មី​អត់​មាន​រំសាយ​នោះទេ គឺ​នឹង​មាន​ពង្រីក​បន្ថែម

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ សាលា​ជំនាន់​ថ្មី និង​មជ្ឈមណ្ឌល​សិក្សា​ទំនើប​មិន​ដូចគ្នា​ទេ​, សាលា​ជំនាន់​ថ្មី​អត់​មាន​រំសាយ​នោះទេ គឺ​នឹង​មាន​ពង្រីក​បន្ថែម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា សាលា​ជំនាន់​ថ្មី ខុស​ពី​មជ្ឈមណ្ឌល​សិក្សា​ទំនើប ហើយ​សាលា​ជំនាន់​ថ្មី​គឺ​អត់​មាន​រំសាយ​នោះទេ មានតែ​ពង្រីក​បន្ថែម ដោយ​សាលា​ជំនាន់​ថ្មី​នេះ​គឺ​គ្រប់គ្រង​ដោយ​រដ្ឋ និង​ជា​សាលា​ដើម្បី​បង្កើន​លទ្ធភាព សមត្ថភាព ជូន​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ និង​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ​នៅ​រសៀល​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​បាន​ថ្លែង​ដូចនេះ​ថា «​ម្សិល មិញ​ខ្ញុំ​បាន​ប្រកាស​ពី​ការផ្អាក​ឈប់​ឱ្យមាន​ការរៀបចំ​បន្ថែម នូវ​មជ្ឈមណ្ឌល​សិក្សា​ទំនើប ដែល​រៀបចំ​នៅ​ថ្នាក់​បឋម និង​ថ្នាក់​អនុវិទ្យាល័យ ហើយ​មាន​ការយល់ច្រឡំ​មួយចំនួន​ថា​នេះ​ជា​សាលា​ជំនាន់​ថ្មី​, ខ្ញុំ​សូមបញ្ជាក់ថា សាលា ២​នេះ​ខុស​គ្នា សាលា​ជំនាន់​ថ្មី និង​មជ្ឈមណ្ឌល​សិក្សា​ទំនើប ចំពោះ​សាលា​ជំនាន់​ថ្មី គឺ​កំពុង​មាន​ការ​ដំណើរ​ចំនួន ១៣ ហើយ​យើង​គ្រោង​រៀបចំ​បន្ថែមទៀត យើង​គ្មាន​គម្រោង​បិទ​សាលា​ជំនាន់​ថ្មី​នោះទេ ប៉ុន្តែ​យើង​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ពង្រីក​បន្ថែម​ទៀត ព្រោះ​សាលា​ជំនាន់​ថ្មី ជា​សាលា​ដើម្បី​បង្កើន​លទ្ធភាព សមត្ថភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ការដឹកនាំ និង​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អត់​មាន​ការ​លុប និង​ការបិទ​សាលា​ជំនាន់​ថ្មី​នោះ​ទេ យើង​នៅតែ​បន្ត​គាំទ្រ ហើយ​សាលា​ជំនាន់​ថ្មី​នេះ​គឺ​រដ្ឋ​ជា​អ្នកគ្រប់គ្រង​តែមួយគត់ ទាំង​នាយក ទាំង​អ្នក​គ្រប់ និង​ទាំង​កម្មវិធីសិក្សា​ផ្សេងៗ​គឺជា​របស់​រដ្ឋ​, សាលា​នេះ​អនុវត្ត​ស្តង់ដារ​បង្រៀន​តែ​មួយ​សម្រាប់​សិស្ស​ទាំងអស់ ហើយ​អ្វី​ដែល​បញ្ឈប់​ចំពោះ​សាលា​ជំនាន់​ថ្មី គឺ​លែងឱ្យ​អាណា​ព្យាបាល​បង់​លុយ​ទៅ​កាន់​សាលា​ជំនាន់​ថ្មី​នេះ​ហើយ ដោយ​រដ្ឋ​ជា​អ្នក​ទទួល​រ៉ាប់រង​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការបញ្ឈប់​សម្រាប់​មជ្ឈមណ្ឌល​សិក្សា​ទំនើប សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជាក់​ដែរ​ថា «​សាលា​មជ្ឈមណ្ឌល​សិក្សា​ទំនើប​នេះ គឺ​ស្រដៀង​សាលា​ជំនាន់​ថ្មី ប៉ុន្តែ​ជា​រូបមន្ត​ពាក់កណ្តាល​រដ្ឋ និង​ពាក់កណ្តាល​ឯកជន (BOT) របស់​ឯកជន វិនិយោគ​រយៈពេល ១៥​ឆ្នាំ នៅក្នុង​សាលា​រដ្ឋ មានន័យ​ថា សាលា​មួយ​នេះ​ពេល​ដែល​ចុះ​អនុស្សរណ​យោគយល់​គ្នា (MoU) គឺ​ផ្តល់​អគារ​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន អគារ​របស់​រដ្ឋ នៅ​សាលា​រដ្ឋ ដើម្បី​អនុវត្ត​នៅ​គម្រោង​ដូច​សាលា​ឯកជន​ដែរ ដោយ​យក​កម្មវិធី​ជាតិ បូក​ជាមួយ​កម្មវិធី​បន្ថែម ប៉ុន្តែ​គ្រប់គ្រង​ដោយ​ឯកជន​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា សម្រាប់​មជ្ឈមណ្ឌល​សិក្សា​ទំនើប ការបង្រៀន​គឺមាន​ស្តង់ដារ​២​ក្នុង​សាលា​តែមួយ ដោយ​សិស្ស​បង់លុយ​ត្រូវ​អង្គុយ​រៀន​ផ្សេង និង​សិស្ស​មិន​បង់លុយ​ត្រូវ​អង្គុយ​រៀន​ផ្សេង ដោយឡែក​សម្រាប់​សាលា​ជំនាន់​ថ្មី គឺ​មិន​មាន​ស្ទង់​ដារ​២​នោះទេ គឺ​រៀន​ជាមួយ​គ្នា​ទាំងអស់ ដូចនេះហើយ​មិន​អាច​ឱ្យ​មាន​ការពង្រីក​ការបង្រៀន​មាន​ស្ទង់​ដារ​២ ក្នុង​សាលា​តែ​មួយ​បាន​ទៀត​នោះ​ទេ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ស្នើសុំ​ការយោគយល់​អាណាព្យាបាល ក៏ដូចជា​លោកគ្រូ អ្នកគ្រ ដែល​មាន​កូន​រៀន និង​បង្រៀន​នៅ​មជ្ឈមណ្ឌល​សិក្សា​ទំនើប ដែល​សម្តេច​បាន​សម្រេច​ចិត្ត​ដូចនេះ ក្រោយ​មាន​ការថ្លឹងថ្លែង​ជា​យូរ មុន​នឹង​សម្រេច​ចិត្ត​ដូចនេះ​ផងដែរ​, សម្តេច​បញ្ជាក់ថា បើសិន​ជា​បន្ត​ឱ្យ​មាន​មជ្ឈមណ្ឌល​សិក្សា​ទំនើប នឹង​បន្ត​ជា​បញ្ហា កាន់តែ​មាន​ភាព​រ៉ាំរ៉ៃ​យូរអង្វែង​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.