ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​

​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Mehmet CELEPOGLU អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក Mehmet CELEPOGLU បាន​ថ្លែងអំណរគុណ​សម្ដេច​បវ​រ​ធិបតី​ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញាតឱ្យ​រូបលោក និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម ព្រមទាំង​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ក្រុមហ៊ុន TotalEnergies អន្តរជាតិ និង​ដំណើរការ​អាជីវកម្ម និង​ចក្ខុវិស័យ​នាពេល​អនាគត​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​ក្រុមហ៊ុន TotalEnergies នៅ​កម្ពុជា​។ បន្ថែម​លើ​នោះ​, លោក Mehmet CELEPOGLU ក៏​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ជាច្រើន​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​បវរ​ធិបតី ពិសេស​លើ​ការកែទម្រង់​ពន្ធដា ដែល​ជា​កម្មវិធី​កែទម្រង់​គាំទ្រ​ដល់​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព និង​ស្មើភាព​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​លោក Mehmet CELEPOGLU ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន TotalEnergies ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់​ពី​ការដាក់ចេញ​នូវ​គោលនយោបាយ​ទាក់ទាញ​ការវិនិយោគ និង​ការលើកទឹកចិត្ត​ផ្សេងៗ​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា កត្តា​ទាំង​នេះ​គឺជា​កិច្ច​ការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល ដែល​ចាំបាច់​ត្រូវតែ​ធានា​នូវ​បរិយាកាស​វិនិយោគ​មួយ​ដែល​អំណោយផល​សម្រាប់​វិនិយោគិន ការធានា​នូវ​ភាពជោគជ័យ និង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ធានា និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​អន្តរជាតិ​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន TotalEnergies បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ធ្វើការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី ភាពជោគជ័យ​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ក្រុមហ៊ុន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.