ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ រ៉ូ​ណាល់ ខ្លា​ក​( Ronald P. CLARK) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម រ៉ូ​ណាល់ ខ្លា​ក បាន​សម្ដែង​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដងទៀត​នៅ​កម្ពុជា និង​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​រវាង​រូប​ឯកឧត្តម និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជេីងគោក​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់ នៃ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​និង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​ការរីកចម្រើន​នៅ​ក្នុង​ទំនាក់ទំនង​នេះ ជាពិសេស​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ បន្ថែម​លើ​នោះ ឯកឧត្តម រ៉ូ​ណាល់ ខ្លា​ក បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​បេសកកម្ម​ថែរក្សា​សន្ដិភាព តាមរយៈ​ការបញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​លើ​ពិភពលោក ។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​គណៈប្រតិភូ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ល្អ​នៃ​ជំនួប​រវាង​បញ្ជាការដ្ឋាន​កងទ័ពជេីងគោគ កងយោធពល​ខេមរភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គណៈប្រតិភូ​កងទ័ពជើងគោក សហរដ្ឋអាមេរិក​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជា​ញឹកញាប់ រវាង​កងទ័ព​និង​កងទ័ព ក៏​ដូចជា​ការបន្ដ​កិច្ចសហប្រតិបត្តិការ​ឡេីង​វិញ​លើ​សកម្មភាព​មួយ​ចំនួន​ដូចជា ការបណ្ដុះបណ្ដាល ជា​ដេ​ី​ម នា​ពេលកន្លងមក បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ផ្ដល់​ការគាំទ្រ​កម្ពុជា​ក្នុង​សកម្មភាព​បោសសំអាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​បាន​គូសបញ្ជាក់ថា “​ពីមុន កម្ពុជា​ធ្លាប់​ជា​ប្រទេស​ទទួលយក​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ តែ​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ប្រែ​ក្លាយទៅជា​ប្រទេស​បញ្ជូន​កងកម្លាំង​ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​តាម​បណ្ដា​ប្រទេស​លើ​ពិភពលោក​”​។ ក្នុងឱកាស​នោះ​ដែរ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​ជើងគោក​សហ​អាមេរិក និង បញ្ជាការដ្ឋាន​កងទ័ពជេីងគោក កងយោធពល​ខេមរភូមិន្ទ បន្ត​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.