ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត និង​ការកែលម្អ​បច្ចេកទេស​មុខងារ e-Payment ដើម្បី​ជំរុញ​ការបង់ពន្ធ​គយ​ឱ្យបាន​ច្រើន​ជា​អតិបរមា

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត និង​ការកែលម្អ​បច្ចេកទេស​មុខងារ e-Payment ដើម្បី​ជំរុញ​ការបង់ពន្ធ​គយ​ឱ្យបាន​ច្រើន​ជា​អតិបរមា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​២៤ និង​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​បន្ថែម​ទៀត ស្តីពី​ការទូទាត់​តាម​មធ្យោបាយ​អេឡិចត្រូនិក (e-Payment) ក្រោម​អធិបតីភាព​លោក​អគ្គនាយករង សែ សុឃន តំណាង​បណ្ឌិត គុណ ញឹម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចំនួន​២​ថ្ងៃ ដាច់ដោយឡែក​ពីគ្នា ជូន​មន្ត្រី​គយ​និង​រដ្ឋាករ​មកពី​ទូទាំង​ប្រទេស​ចំនួន ១០៨​នាក់ និង​វិស័យ​ឯកជន​ជា​ក្រុមហ៊ុន​ធុរកិច្ច ជើង​សាគយ និង​បុគ្គលិក​ក្រុមហ៊ុន​ពាក់​ព័ន្ធ​សរុប​ប្រមាណ ២២០ នាក់​។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត និង​ការកែលម្អ​ផ្នែក​បច្ចេកទេស​នៃ​មុខងារ e-Payment ក៏​ដូច​ជា​ឱកាស​លើកឡើង និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​ក្នុង​ដំណើរការ​អនុវត្ត ដើម្បី​ជំរុញ​ការបង់ពន្ធ​គយ តាមរយៈ​មុខងារ e-Payment ឱ្យបាន​ច្រើន​ជា​អតិបរមា​។​

​គួរ​ជម្រាបជូន​ថា វិធានការ​ជំរុញ​ការប្រើប្រាស់​មុខងារ e-Payment ត្រូវបាន​ដាក់​ជា​ការងារ​អាទិភាព​មួយ​ផង​ដែរ ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការងារ​ប្រមូល​ចំណូល​ថវិកាជាតិ​។​

​មានមតិ​ក្នុង​អង្គសិក្ខាសាលា លោក​អគ្គនាយករង សែ សុឃន បាន​គូសបញ្ជាក់ថា ការបង់ពន្ធ​គយ​តាម e-Payment បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ធុរជន អ្នក​នាំ​ចេញ​នាំចូល និង​នីតិបុគ្គល​ជើង​សាគយ មាន​ភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កាន់​សាច់ប្រាក់​ក្នុង​ដៃ និង​ចៀសវាង​បាន​នូវ​ការភាន់ច្រឡំ​ចំនួន​ប្រាក់​ពន្ធ ឬ​លេខ​គណនី​ធនាគារ​ចំណូល​គយ​ជាយថាហេតុ​នៅពេល​ធ្វើ​ប្រតិបត្តិ​ការបង់ពន្ធ ។​

​សម្រាប់​មន្ត្រី​គយ​និង​រដ្ឋាករ ក៏​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង ពិនិត្យ​តាមដាន​ប្រតិបត្តិ​ការបង់ប្រាក់ រៀបចំ​របាយការណ៍ និង​បង្វែរ​ចំណូល​ថវិកាជាតិ​បាន​ទាន់ពេលវេលា​។ មុខងារ e-Payment ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ចូលរួម​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​រួមចំណែក​គាំទ្រ​ដល់​កម្មវិធី​កែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ធនាគារពាណិជ្ជ​ចំនួន ១២ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការផ្តល់​សេវាកម្ម​ប្រមូល​ចំណូល​គយ​និង​រដ្ឋាករ​។​

​ក្នុងនោះ ធនាគារពាណិជ្ជ​ចំនួន ៨ បាន​ដាក់ឱ្យ​ដំណើរការ​មុខងារ e-Payment ក្នុង​ការបង់ពន្ធ​គយ ហើយ​ធនាគារពាណិជ្ជ​១ ទៀត​កំពុង​រៀបចំ​ដាក់ឱ្យ​ដំណើរការ​មុខងារ​នេះ​ដែរ​។ បន្ថែម​លើ​នេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ dynamic KHQR ដែល អាច​ធ្វើ​ការស្គែន​ទូទា​ត់​ពី​គ្រប់​ធនាគារពាណិជ្ជ​ដែល​ជា​សមាជិក​របស់​បាគង​។​

​គួររំលឹកថា កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​ដើម្បី​ជំរុញ​ការប្រើប្រាស់​មុខងារ​ទូទាត់​តាម​មធ្យោបាយ​អេឡិចត្រូនិក ជូន​ដល់​វិស័យ​ឯកជន ធនាគារពាណិជ្ជ​ដៃគូ និង​មន្ត្រី​គយ​និង​រដ្ឋាករ​មកពី​គ្រប់​អង្គភាព​។​

​ជា​លទ្ធផល អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សង្កេតឃើញ​ថា​ប្រតិបត្តិការ​នៃ​ការទូទាត់​តាមរយៈ​មុខងារ e-Payment បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយ​កើនឡើង​ពី​ជាង ៤០០ ប្រតិបត្តិការ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៤ ទៅ​ជាង ២៣,០០០ ប្រតិបត្តិការ នៅ​ខែ​មករា ឆ្នាំ​២០២៥ ។​

​ជា​ចុងក្រោយ លោក​អគ្គនាយករង​បាន​អំពាវនាវ​ដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​ជា​តំណាង​សមាគម ក្រុមហ៊ុន ធុរជន នីតិបុគ្គល​និង​រូបវន្ត​ជើង​សាគយ ចូលរួម​ប្រើប្រាស់ និង​ជំរុញ​ការប្រើប្រាស់​មុខងារ e-Payment ក្នុង​ការបង់ពន្ធ​គយ ឱ្យ​អស់​លទ្ធភាព ដើម្បី​ឈាន​ទៅ​អនុវត្ត​ការបង់ពន្ធ​គយ ដោយ​ប្រើប្រាស់​មុខងារ e-Payment ទាំងស្រុង​នាពេលខាងមុខ​។​

​សិក្ខាសាលា​ដែល​មាន​រយៈពេល ២​ថ្ងៃនេះ បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការធ្វើ​បទ​បង្ហាញ​ស្តីពី​ដំណើរការ​ទូទាត់​តាមរយៈ​មុខងារ e-Payment និង​ការបង្ហាញ​អំពី​មុខងារ​នេះ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​, ការចែករំលែក​បទពិសោធ​ន៍ និង​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​មុខងារ e-Payment របស់​វិស័យ​ឯកជន​ចំនួន​៣​ក្រុមហ៊ុន និង​មន្ត្រី​គយ​និង​រដ្ឋាករ​មកពី​អង្គភាព​ផ្សេងគ្នា​ចំនួន ៣​អង្គភាព និង​បន្ត​ដោយ​កម្ម​វិធី​សំណួរ​-​ចម្លើយ ដែល​បាន​ឈាន​ឡើង​ទៅ​ជា​វេទិកា​ពិភាក្សា​ដ៏​មាន​សារៈសំខាន់ និង​គួរឱ្យ​ចាប់អារម្មណ៍​។ អង្គ​សិក្ខាសាលា​បាន​បិទ​បញ្ចប់​ប្រកបដោយ បរិយាកាស​រីករាយ ស្និទ្ធស្នាល ព្រមទាំង​ទទួលបាន​នូវ​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.