ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ប្រជាពលរដ្ឋ​ជាង ៤០០០​គ្រួសារ ទទួលបាន​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុ​វជ​សម្តេច​តេជោ (TYDA) នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​

ប្រជាពលរដ្ឋ​ជាង ៤០០០​គ្រួសារ ទទួលបាន​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុ​វជ​សម្តេច​តេជោ (TYDA) នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ​៖ អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវ​ជ​សម្តេច​តេជោ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​អញ្ជើញ​ចុះ​ដោយ​ផ្ទាល់ ដើម្បី​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត (TYDA) ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ​ជាង ៤០០០​គ្រួសារ​ដោយ​ឥតគិតថ្លៃ នា​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ចុង​កាល់ ស្ថិតក្នុង ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ។​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​ពាំនាំ​មានប្រសាសន៍ ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន​សែន និង សម្ត​ច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នាពេលនេះ​។​

​លោកជំទាវ​បណ្ឌិត មានប្រសាសន៍ថា នេះ​ជា​លើក​១​ហើយ សម្រាប់​ការដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះ​មក​ព្យាបាល ជូន​ប្រជា​ល​ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ នៅក្នុង​អាណ្ណត្តិ​ថ្មី​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់ និង​ជំរុញ​វិស័យ​សុខាភិបាល ផ្នែក ICU ក្នុងការ​ព្យាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ទៅ​ដល់​ភូមិ ឃុំ របស់​ពួកគាត់​។ លោកជំទាវ​បន្តថា ជាក់ស្តែង ដូច​ក្នុង​ឱកាស​នេះ លោកជំទាវ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជាង ៤០០​នាក់ ចុះ​មក​ព្យាបាល​ជូន លោកយាយ លោកតា អ៊ុំ ពូ មីង ប្រកប​ដោយ​ស្នាមញញឹម​។​

​លោកជំទាវ​បណ្ឌិត មានប្រសាសន៍​ទៀត​ថា តំបន់​នេះ​ធ្លាប់តែ​ជា​កន្លែង​សមរភូមិ​ដ៏​ក្តៅគកុក សំបូរ​ទៅដោយ​អតីត​យុ​ជន ដែល​រាជ​រដ្ឋភិបាល តែងតែ​យកចិត្តទុកដាក់ ចំពោះ​ពួក​គាត់ អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ​បាន​ចូលរួម​កាត់​ការចំណាយ​របស់​បងប្អូន​មួយចំណែក​ទៀតផង​។ រីឯ​ការចុះ​មក​ព្យាបាល​នា​ថ្ងៃនេះ រួមមាន​៖ ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​អេកូ និង​រោគ​ស្ត្រី ជំងឺ​បេះដូង ជំងឺ​ភ្នែក វះកាត់​តូច ជំងឺ​ឫសដូងបាត ជំងឺ​សន្លាក់ ជំងឺ​សើ​ស្បែក ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ថត​កាំរស្មី ពិនិត្យ​ឈាម ហើយ​បើ​មាន​អ្នកជំងឺ​ណា​មាន​អាការៈ​ធ្ងន់ធ្ងរ នឹង​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត​។​

​អភិបាលខេត្ត​ឧត្តរមានជ័​យ ឯកឧត្តម មាន ចាន់​យ៉ាដា តំណាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ លោកជំទាវ​បណ្ឌិត និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ជួយ​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​នាពេលនេះ ដែល​នេះ ពិតជា​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ បាន​មួយចំណែក​ទៀត​ផង​ដែរ​។​

​ស្របពេល​ជាមួយ​គ្នា​នោះ ក្រៅ​ពី​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ លោកជំទាវ​បណ្ឌិត បាន​អញ្ជើញ​ចែក​កាបូបស្ពាយ​ដល់​សិស្សានុសិស្ស​ប្រមាណ ២០០​នាក់ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួម​ជាមួយ​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.