ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

អភិបាលខេត្ត​ពោធិ៍សាត់ ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​ការ​បូជាសព នៅតាម​ទីសាធារណៈ ឬ​ទីប្រជុំជន និង​ត្រូវ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​បរិស្ថាន

អភិបាលខេត្ត​ពោធិ៍សាត់ ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​ការ​បូជាសព នៅតាម​ទីសាធារណៈ ឬ​ទីប្រជុំជន និង​ត្រូវ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​បរិស្ថាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ខូ​យ រី​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណបក្ស​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​ភ្នំក្រវាញ បាន​ជំរុញ​ដល់​ក្រុមការងារ​យុវជន​ស្រុក​ភ្នំក្រវាញ​ទាំងអស់ ត្រូវ​ចូលរួម​បំផុស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​ដឹង នូវ​សមិទ្ធផល​សំខាន់ៗ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន ជាពិសេស​សមិទ្ធផល​ដែល​កើតមាន​នៅក្នុង​ខេត្ត និយាយ​ជា​រួម​នឹង​និយាយ​ដោយឡែក​សមិទ្ធផល​ក្នុង​ស្រុក​ភ្នំក្រវាញ ក្រោម​ម្លប់​សន្តិភាព​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​ឯកឧត្តម ខូ​យ រី​ដា និង​លោក យឹម វិសិដ្ឋ បាន​ជំរុញ​បែបនេះ នៅ​ស្នាក់ការ​គណបក្ស​ស្រុក ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​យុវជន​ប្រចាំឆ្នាំ​២០២៤ លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ និង​ប្រកាស​តែងតាំង លោក ធា​ម សុផាត ជា​ប្រធាន​ក្រុម​ការងារ​យុវជន​ស្រុក​ភ្នំក្រវាញ ដោយ​មាន​ការចូលរួម​ពី​លោក ម៉ៅ សាន អនុប្រធាន​គណបក្ស​ខេត្ត ប្រធាន​មន្ទីរ​បក្ស​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ក្រុម​ការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​យុវជន ប្រមាណ​ជាង​៣០០​នាក់​។​

​នៅក្នុង​ឱកាស​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា និង​លោក យឹម វិសិដ្ឋ បាន​នាំ​ពាំ​ការ​ផ្តាំផ្ញើ ការសាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹកដ៏​ជ្រាលជ្រៅ របស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ដោយ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ ដែល​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ភ្នំក្រវាញ​ទាំងមូល សម្រេច​បាន​នា​ពេលកន្លងមក ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​នាំ មក​នូវ​ជ័យជម្នះ​យ៉ាង​ធំធេង និង​ជា​ប្រវត្តិសាស្ត្រ ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ​២០២៣​កន្លងមកនេះ​។​
​ជាង​៤០​ឆ្នាំ​មកនេះ សម្តេច​តេជោ ហ៊ុន សែន បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដោយ​មិន​ខ្លាច​ការនឿយហត់ ជម្នះ​រាល់​ឧបសគ្គ យកអាយុ​ជីវិត​ទៅ​ប្តូរ ដើម្បី​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​។ ដូចគ្នានេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ជា​មគ្គទេសក៍​បន្ត​វេន​វ័យក្មេង ពោរពេញ​ដោយ​ថាមពល សមត្ថភាព និង​ចំណេះដឹង បាន​កំពុង​បន្ត​ជ្រោង​ទង់​រក្សា​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ បង្កើត​សមិទ្ធផល​ថ្មីៗ​ជាច្រើន ជូន​ប្រទេស​ជាតិ​ជា​បន្ត​ទៀត​។
ថ្នាក់ដឹកនាំ​ទាំង​២ បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលនយោបាយ​ច្បាស់លាស់ ធានាបាន​នូវ​ការអនុវត្ត​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ក្នុង​តួនាទី​ភារកិច្ច​ខ្លួន របស់​ក្រុម​ចលនា​យុវជន​ស្រុក​ភ្នំក្រវាញ និង​បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​ក្រុមការងារ នៅក្នុង​នោះ​ត្រូវ​បន្ត​សហការ​ជាមួយ​គណបក្ស និង​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​ស្រុក ក្នុង​ការអនុវត្ត​សកម្មភាព​ជួយ​សហគមន៍ លើកកម្ពស់​សិទ្ធិ​ស្ត្រី សុខមាលភាព​ស្ត្រី និង​សុខភាព​មាតា និង​ទារក​។ ការកសាង​ផែនការ​សកម្មភាព​ផ្អែក​តាម​សេចក្តីសម្រេច​ចិត្ត គោលការណ៍​ណែនាំ​ទិសដៅ​ការងារ​គណបក្ស និង​ក្រុមការងារ​គណបក្ស និង​ស្រប​តាម​ផែនការ​ទិសដៅ​ការងារ​ចលនា​យុវជន នៃ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត ស្រុក និង​ក្រុម​ការងារ​ចលនា​យុវជន​គណបក្ស​ខេត្ត​។​

​ឯកឧត្តម ខូ​យ រី​ដា និង​លោក យឹម វិសិដ្ឋ បាន​ស្នើ​ដល់​ក្រុម​ការងារ​យុវជន ក៏ដូចជា​សមាជិក​គណ​បក្ស​ទាំងអស់ បន្ត​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល ក៏ដូចជា​គោលនយោបាយ​របស់​គណ​បក្ស និង​ច្បាប់​របស់​រដ្ឋ ដែល​ពាក់ព័ន្ធ​សិទ្ធិ និង​ផលប្រយោជន៍​ពលរដ្ឋ ផលប្រយោជន៍​យុវជន កុមារ ចាស់ជរា និង​ជន​ងាយ​រងគ្រោះ​ជា​ដើម​។ ជាមួយគ្នានេះ ក៏​ខិតខំ​ពង្រឹង​ពង្រឹងពង្រីក​សមាជិក​យុប​វជន​គណបក្ស​ឱ្យបាន​ច្រើន និង​ប្រកបដោយ​គុណភាព ពោល​គឺ​សមាជិក​គណបក្ស​មួយរូប សន្លឹកឆ្នោត​មួយ​សន្លឹក និង​ជា​ពិសេស​ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ​។​

​បន្ថែម​ពី​នោះ​សកម្មជន​ក្រុម​ការងារ​ទាំងអស់ ត្រូវ​ហ៊ាន​វាយ​បក និង​ធ្វើ​បដិ​ឃោសនា ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា នូវ​រាល់​ការ​ញុះញង់ បំ​ភៃ្ល​សភាពការណ៍​របស់​ពួក​អគតិ ជ្រុលនិយម​ទាំង​នៅក្នុង និង​ក្រៅប្រទេស ដែល​ជានិច្ចកាល​តែងតែ​ខិតខំ​រិះរក​បង្កើត​នូវ​ព្រឹត្តិការណ៍ និង​ពង្រីក​ព្រឹត្តិការណ៍​ឱ្យ​មាន​ភាពច្របូកច្របល់ ប៉ះពាល់​ដល់​ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​សង្គម​ជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.