ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់ ជា​កន្លែង​លម្ហែ កម្សាន្ត​ប្រកបដោយ​សោភ័ណភាព និង​ផ្តល់​នូវ​ផាសុខភាព ដែល​យើង​មិន​អាច​មើល​រំលង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ សូម​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ ចូរ​ទៅ​កម្សាន្ត​សប្បាយ​លេង នៅរ​ម្មណី​យដ្ឋា​ន​ទឹ​កធ្លាក់ ៩​ជាន់ ជា​កន្លែង ផា​សុកភាព ចាប់​បើក​ឡើង​វិញ​ហើយ ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​តទៅ​ហើយ​។​

​ទេសចរណ៍​ទឹកធ្លាក់​៩​ជាន់ នៅ​ខេត្ត​កំពត មាន​ទេសភាព​ស្រស់ស្អាត​គ្មាន​ពីរ​ដែល​យើង​មិន​អាច​មើល​រំលង​បានឡើយ ហើយ​កន្លងមក ភ្ញៀវទេសចរ ដែល​ចង់​ទៅ​ទស្សនា​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត តែងតែ​គិតថា មាន​តែ​នៅក្នុង​ភូមិភាគ​ឦសាន្ត​នោះទេ​។ ដោយឡែក នៅពេលនេះ​យើង​សូម​នាំ​លោកអ្នក ទៅ​កាន់​តំបន់​ទឹកធ្លាក់​មួយកន្លែង ដែល​ស្ថិតនៅ​ទឹកដី ខេត្ត​កំពត ដែល​មាន​សម្រស់​មិន​ចាញ់​ទឹកធ្លាក់​នានា នៅតាម​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​ឡើយ​គឺ «​ទឹក​ធ្លាក់​៩​ជាន់​»​។​

​ទឹក​ធ្លាក់ ៩​ជាន់ ស្ថិត​នៅក្នុង​ទឹកដី ភូមិ​អន្លង់​ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍ ស្រុក​ឈូក ខេត្ត​កំពត ជាប់​នឹង​ព្រំប្រទល់​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ដោយ​ភ្ញៀវទេសចរ​ទាំងឡាយ​អាច​ធ្វើ​ដំណើរ ទៅ​កាន់​ទីនោះ​បាន តាម​ផ្លូវជាតិ​លេខ​៤​លុះដល់​ចំណុច​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៩ និង ១០០ ត្រូវ​បត់​ឆ្វេង​តាម​ខ្លោងទ្វារ​ចូល​តំបន់​តេជោ​អភិវឌ្ឍន៍ ឬ​តំបន់​យោធិន​ក្នុង​ទឹកដី​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត​។​

​ស្ថិតក្រោម​បរិយាកាស​ដ៏​សែន​មនោ​រម្យ ដែល​ប្រមូលផ្តុំ​ដោយ​ធម្មជាតិ​ស្រស់បំព្រង​នោះ នៅ​ទឹកធ្លាក់ ៩​ជាន់​នេះ រយៈពេល​ច្រើន​ឆ្នាំកន្លងមក មាន​អ្នកទេសចរ​ជា​ក្រុមៗ​មាន​ទាំង​ជនបរទេស​ផងដែរ បាន​ទៅ​លេង​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ ការ​គយ​គន់មើល ទឹកធ្លាក់​បណ្តែតអារម្មណ៍ និង​ការជួបជុំ​គ្នា​ញុ​ាំ​អាហារ​នៅក្រោម​ម្លប់ឈើ​យ៉ាង​ត្រជាក់​កាយ​។​

​បច្ចុប្បន្ន ទឹក​ធ្លាក់ ៩ ជាន់ បាន និង កំពុងតែ​មាន​សក្តានុពល​យ៉ាងខ្លាំង និង​ត្រូវបាន​គេ​ចាត់បញ្ចូល​ជា​ចំណុច​ស្នូល​សម្រាប់​វិស័យ​ទេសចរណ៍​របស់ ខេត្ត​កំពត​ផងដែរ ដែល​អាច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ  និង អន្តរជាតិ​មក​ពី​គ្រប់​មជ្ឈដ្ឋាន មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​តំបន់​នេះ​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​នៅ​តំបន់​ទឹក​ធ្លាក់ ៩​ជាន់ យើង​ក៏​ឃើញ​មាន​ទេសភាព​ប្លែកៗ​ជាច្រើន​កន្លែង ដែល​ធ្វើឱ្យ​អារម្មណ៍ របស់​អ្នកទេសចរ​មាន​ភាព​ស្រស់ស្រាយ​សប្បាយ​ជាមួយនឹង​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​មាន​ទឹកធ្លាក់​ជា​ដំណាក់ៗ​កាត់​ពីលើ​ផ្ទាំង​ថ្មដា​តូច​ធំ​គួរ​ជាទី​ជាប់ចិត្ត​ប្រតិ​ព័ទ្ធ ។​

​សម្រស់​ទេសភាព​ធម្មជាតិ​ទឹក​ធ្លាក់ ៩ ជាន់​មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់​គឺ​ខុសប្លែក​ពី​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ផ្សេងៗ ព្រោះ​នៅ​ទីនោះ​មាន​ជ្រលង​ភ្នំ​ខ្ពស់ ទាប មាន​ព្រៃព្រឹក្សា វល្លិ​ឈើ​ព្រៃ​ធ្លាក់ និង ទោរទន់​មានទឹក​ហូរ ធ្លាក់​តាម​បណ្តោយ​កម្រាល​ថ្មដា​ថ្លា​ដូច​កញ្ចក់ ។​

​មិនមាន​អ្វី​ដែល​ជា​ភាពលំបាក​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ការជ្រើសរើស​យក​ដំណើរ​កម្សាន្ត​មកកាន់​ទឹក​ធ្លាក់​៩​ជាន់​នោះឡើយ​ពីព្រោះ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​មាន​ផ្លូវ​ងាយស្រួល​ធ្វើ​ដំណើរ​មាន​កន្លែង​សម្រាប់​ជួល​ឱ្យ​អ្នកទេសចរ​អង្គុយលេង​មាន​លក់​ម្ហូបអាហារ​ក៏ដូចជា​ផ្លែឈើព្រៃ​ដែល​ដាំ​ដោយ​អ្នកស្រុក​នៅ​តំបន់​នោះ​យ៉ាង​សម្បូរបែប ហើយ​ភ្ញៀវទេសចរ​ទាំងអស់ ក៏​អាច​វេច​ខ្ចប់​យក​ម្ហូបចំណី​ពី​ផ្ទះ ទៅ​អង្គុយ​ញុំ​ា​ជួបជុំ​ក្រុមគ្រួសារ មិត្តភក្តិ នៅ​ក្រោម​ដើមឈើ​បាន ផងដែរ​៕
​សេង ណា​រិទ្ធ​

r181227b11 r181227b12 r181227b13 r181227b14 r181227b15 r181227b16 r181227b17 r181227b18 r181227b19

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.