ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ថ្មី លោក អេង រស្មី ជំនួស​លោក នុត ពុទ្ធា​រ៉ា ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​បរិស្ថាន​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ថ្មី លោក អេង រស្មី ជំនួស​លោក នុត ពុទ្ធា​រ៉ា ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​បរិស្ថាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ពោធិសាត់​៖ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ថ្មី ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ គឺ​លោក អេង រស្មី ជំនួស​លោក នុត ពុទ្ធា​រ៉ា ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​បរិស្ថាន​វិញ​។​

​ពិធី​ប្រកាស​នេះ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាមួយគ្នានេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត មន្ត្រីរាជការ មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ជាច្រើនរូប​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា ក្រសួង​បរិស្ថាន​បាន​ប្រគល់​តួនាទី​ជូន​លោក អេង រស្មី ថែទាំ​ផ្ទះ​ឱ្យ​ស្អាត និង​មាន​ភាព​បៃតង​ស្រស់បំព្រង​ដោយ​ចីរភាព សម្រាប់​អ្នក​ជំនាន់​ក្រោយ​របស់​យើង​។ ការបង្ហាញ​ពី​ភាព​ស្អាត​ផ្ទះ​របស់​យើង គឺ​ប្រៀប​ដូច​ជា​ការ​តបគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា តាមរយៈ​ការធ្វើឱ្យ​សម្រេច​ឱ្យបាន​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនោះ​រួម​មាន​ការអនុវត្ត​ច្បាប់ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​នឹង​ក្រុម​អ្នកច្បាប់​របស់​ក្រសួង​បរិស្ថាន​។ លើស​ពី​ការពង្រឹង ការពង្រីក​វិសាលភាព​ព្រៃឈើ តាមរយៈ​ការបណ្តុះ​កូនឈើ​ច្រើនជាង​១​លាន​ដើម និង​ចែក​ជូន​ប្រជាពលរដ្ឋ​ដាំ​ដោយ​ឥតគិតថ្លៃ រួម​នឹង​ការអភិវឌ្ឍ​ចំណេះដឹង​ដល់​ប្រជា​សហគមន៍​ឱ្យមាន​ផ្នត់គំនិត​ស្អាត និង​ចេះ​កៃ​ច្នៃ​ពី​មុខរបរ​ចូល​ព្រៃ​តាម​ទំលាប់​មក​ជា​របរ​បែប​អាជីវកម្ម​ខ្នាត​តូច មធ្យម ដែល​មាន​ការផ្តល់​សេវា​កម្ម​ទេសចរណ៍​ជាដើម ក៏​ជា​សមិទ្ធផល​គួរ​ជាទី​មោទន​របស់​យើង​ដែរ​។​

​ឆ្លៀត​ក្នុង​ឳ​កាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ជូន​ចំពោះ​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ជាមួយ​អនុសាសន៍ ៨​ចំណុច និយាយ​ជា​រួម​អនុសាសន៍​ទាំងនោះ​បាន​ផ្តោតលើ ការការពារ​ព្រៃឈើ តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​គោលការណ៍​ណែនាំ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត ហើយ​ការ​ធ្វើ​ការដែល​គោរព​តាម​ឋានានុក្រម និង​មាន​របាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ជាក់លាក់ គឺជា​ជំហាន​ឈាន​ឆ្ពោះ​ទៅ​ការដោះស្រាយ​បញ្ហា​បាន​ទាន់ពេលវេលា ឆ្លើយតប​តម្រូវការ​ចាំបាច់ ជាមួយគ្នា​នេះ​ដើម្បី​ប្រសិទ្ធភាព​ការងារ ការរួមចំណែក​ពី​បច្ចេកវិទ្យា និង​ការយល់ដឹង​ពី AI ក៏​ជា​ល្បឿន​ជំរុញ​ការងារ​សុក្រឹតកម្ម​បរិស្ថាន​កិច្ច​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.