ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ

​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ទ្វេភាគី​ជាមួយ​មេដឹកនាំ​បក្សកុម្មុយនិស្ត​វៀតណាម និង​កិច្ចប្រជុំ​កំពូល​ត្រីភាគីរ​វា​ង​បក្ស​ប្រជាជន​កម្ពុជា​, បក្សកុម្មុយនិស្ត​វៀតណាម និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ។​

​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អញ្ជើញ​អមដំណើរ​សម្តេច​តេជោ ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​គណបក្ស​ដឹកនាំ​ប្រទេស​កម្ពុជា​, វៀតណាម និង​ឡាវ​នេះ រួមមាន​៖ សម្តេច​ក្រឡាហោម ស ខេង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់​, សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​, លោក ស សុខា និង​លោក ទៀ សីហា ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំ​នៅ​ប្រទេស​វៀតណាម បាន​ចែកចេញ​ជា​ពី​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺ​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជា​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណ​បក្សកុម្មុយនិស្ត​វៀត​ណា​ម​។ គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នីស្ត​វៀតណាម ដឹកនាំ​ដោយ​លោក តូ ឡឹម អគ្គលេខាធិការ​មជ្ឈិម​បក្ស​ក​ម្មុយ​នីស្ត​វៀតណាម​។​

​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ និង​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ក្រៃលែង ចំពោះ​ការរីកចម្រើន​ឥត ឈប់ឈរ​នៃ​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ជិត ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​មាន​ជាអាទិ៍​៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និង​ទេសចរណ៍ ស្រប​តាម​ទិស​ស្លោក «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​»​។​

​ភាគី​ទាំងពីរ​បាន​ជូន​ព័ត៌មាន​គ្នា​ទៅវិញទៅមក​អំពី​សភាព​ការណ៍​ជាតិ តំបន់ និង​អន្តរជាតិ ព្រមទាំង​ចែករំលែក​អំពី​បទពិសោធ​ន៍ និង​សភាពការណ៍​លេចធ្លោ​នៃ​គណបក្ស និង​ប្រទេស​នី​មួយៗ ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ព្រមទាំង​ដាក់​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ភាគី​វៀតណាម បាន​អបអរសាទរ​ដល់​កម្ពុ​ជា​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ធ្វើ​ជា​ប្រធាន​ដឹកនាំ​ប្រកប​ដោយ​ភាពជោគជ័យ ចំពោះ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ ក្នុង​ឆ្នាំ​២០២៤ ទាំង​ក្នុង​ក្រប​ខណ្ឌ​គណបក្ស សភា និង រាជរដ្ឋាភិបាល ជាពិសេស​ការអនុម័ត​ធម្មនុញ្ញ​សន្តិភាព​សកល និង​ការលើកកម្ពស់​ពិភពលោក​មួយ​ដែល​គ្មាន​មីន​។​

​ភាគី​កម្ពុជា ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​វៀតណាម​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​។ ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការចាត់តាំង​អនុវត្ត​ស្មារតី​កុងសង់ស៊ីស​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ក្នុង​កិច្ចប្រជុំ​កន្លងមក ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី​ល្អ និង​កិច្ចសហប្រតិបត្តិការ និង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ឱ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ដោយ​បាន​បង្កើន​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ក្នុង​ភាព​ជា​មិត្ត​ជិតខាង​ល្អ​។​

​ភាគី​ទាំងពីរ​នឹង​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិកា​ររ​វាង​យុវជន នៃ​គណបក្ស និង​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​ស្ពាន​ត​ភ្ជាប់​បន្ថែមទៀត ដល់​ការលើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ស្មារតី «​ត​ភ្ជាប់ យុវជន ត​ភ្ជាប់​ជំនាន់ និង​ត​ភ្ជាប់​ភាពជា​អ្នកដឹកនាំ​»​។​

​ភាគី​ទាំងពីរ​ក៏​នឹង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស សភា រាជរដ្ឋាភិបាល និង​អង្គការ​មហាជន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ចូលរួម​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​តំបន់ និង​ពិភពលោក​។​

​សម្រាប់​ដំណាក់កាល​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជា​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ថង​លុន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ រួម​ទាំង​មាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​បី​ផងដែរ​។​

​កិច្ចប្រជុំ​កំពូល​នេះ​ធ្វើឡើង​ពិភាក្សា​អំពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្ស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ដើម្បី​ឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ជា​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​បី​។​

​ភាគី​ទាំង​បី​ក៏​បាន​ពិភាក្សា​អំពី​ការជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ និង​បាន​ប្តេជ្ញាចិត្ត​ចូលរួម​ជំរុញ និង​ពង្រឹង​សហគមន៍​អាស៊ាន ដើម្បី​ការពារ​សាមគ្គីភាព និង​ម​ជ្ឈភាព​របស់​អាស៊ាន នៅក្នុង​និម្មាបនកម្ម​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់​និង​ពិភពលោក ជាពិសេស​នៅក្នុង​បរិបទ​នៃ​សភាពការណ៍​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ បន្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន ស្មុគស្មាញ និង​ផុយស្រួយ​។​

​ភាគី​ទាំង​បី​បន្ត​ពង្រឹង និង​ពង្រីក​ប្រកបដោយ​ប្រសិទ្ធភាព​បណ្ដា​យន្តការ​សហប្រតិបត្តិកា​រ​ដែលមាន ស្រាប់ ស្រាវជ្រាវ​បង្កើត​យន្តការ​សហប្រតិបត្តិ​ការ​ថ្មី ក្នុងនោះ​រួមមាន​៖ ការផ្សព្វផ្សាយ និង​ការតភ្ជាប់​បណ្តាញ សន្តិភាព​សកល គំនិត​ផ្ដួចផ្ដើម​តំបន់​នានា សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​ការកសាង និង​ការពារ​សន្តិភាព វិបុលភាព​តំបន់ និង​ពិភពលោក​។​

​ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក កិច្ចប្រជុំ​កំពូល​ទ្វេភាគី​កម្ពុជា​-​វៀតណាម ព្រមទាំង​កិច្ចប្រជុំ​កំពូល​គណបក្ស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែល​ជា​គុណប្រយោជន៍​ដ៏​ឧត្តុង្គឧត្ដម​ដល់​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម និង​រវាង​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម​។​

​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​បី​បាន​ឯកភាពគ្នា​ជួប​ប្រជុំ​កំពូល​នៅ​កម្ពុជា នា​ឆ្នាំ​២០២៦​ខាងមុខ​។​

​កិច្ចប្រជុំ​ធ្វើឡើង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃ​ទី​២១ និង ២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។ ខាងក្រោម​ជា​លទ្ធផល​កិច្ចប្រជុំ​៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.