ខេត្តឧត្តរមានជ័យ ៖ ជាងប៉ះកង់ម៉ូតូ និងប៉ះកង់ឡានម្នាក់ ឈ្មោះ ជាង ធី ដែលប្រកបរបររកស៊ី ប៉ះកង់ម៉ូតូ ឬប៉ះឡាន នៅចិញ្ចើមផ្លូវលើខ្នងភ្នំដងរែក ក្នុងភូមិសាស្ត្រសង្កាត់ អូរ ស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋ ពិសេសអ្នករត់ឡានតាក់សី រអ៊ូរទាំរិះគន់ថា ជាង ធី គាត់ រកស៊ី ប៉ះកង់ ឡាន កង់ម៉ូតូ នៅទីនោះយូរយាមកហើយ ចុះ ហេតុអ្វីបានជាគាត់តម្លើងថ្លៃខ្ពស់ខុសពីគេឯងបែបនេះ? ។
លោក គួក ជាអ្នករត់ឡានតាក់ស៊ី (សាំងយ៉ុង) តាមច្រកទ្វារ ព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានបង្ហោះរូបភាពតាម facebook ផ្ទាល់ខ្លួន និងសរសេរខ្លឹមសារថា : កង់ល្មមៗលែងហ៊ានប៉ះ ហើយអ៊ុត១បន្ទាស់ ៤០០០០ រៀល អូរស្មាច់ ។
លោក គួក ក៏បានប្រាប់តាមទូរស័ព្ទ មកកាន់ ការិយាល័យ គេហទំព័រ មាតុភូមិ បន្ថែមទៀតថា : ជាទូទៅតម្លៃប៉ះអ៊ុតកង់ឡាន ១ បំ ណាស់ តែចំនួន២០០០០រៀលទេ ហើយបើនៅ ខេត្តបាត់ដំបងវិញតែចំនួន ១០០០០រៀលទេ ។
ដោយឡែក ជាង ធី នៅអូរស្មាច់បានទារយកលុយពីគាត់ ចំនួន៤០០០០រៀល ថ្លៃប៉ះអ៊ុត១បំណាស់ ដោយប្រាប់ថា ឥលូវឡើងថ្លៃ? ។ លោកគួក នឹកហួសចិត្ត សំណូមពរដល់ ថ្នាក់ដឹកនាំ អាជ្ញាធរនិងសមត្ថមូលដ្ឋានក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ មេត្តាចុះទៅពិនិត្យមើលនិង ធ្វើការណែនាំ ជាង ធី ប៉ះកង់ឡាន កង់ម៉ូតូ ផង ទាន! កុំ អោយគាត់ចេះតែតម្លើងថ្លៃប៉ះកង់ឡាន ស្រេចតែចិត្ត នឹកឃើញបែប នេះមិនល្អទេ ព្រោះជាផ្លូវមាត់ច្រកទ្វារព្រំដែន អន្តរជាតិ អូរស្មាច់ កម្ពុជា-ថៃ ដែលនាំអោយប៉ះពាល់ដល់ អារម្មណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរទាន! ៕
ដោយ ៖ បឿន គួក




