ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

លោក ជាវ តា​យ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ឆ្លើយតប​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​សម្របសម្រួល​បើក​ដំណើរការ​សាងសង់​ផ្លូវ​ក្នុង​សង្កាត់​កំពង់បាយ​ក្រុង​កំពត​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ឆ្លើយតប​នឹង​សំណើរ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​បាន​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដើម្បី​ស្វែងរក​ដំណោះស្រាយ ឈ្នះ ឈ្នះ​មួយ ដាក់ជូន ដល់​ភាគី​ទាំង​ពីរ​ឲ្យមាន​ដំណោះស្រាយ​មួយដ៏​សមស្របត​បតាម ក្នុង​លិខិត​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ចំនួន ២៣​គ្រួសារ នៅក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ​ក្រុង​កំពត ពី​បញ្ហា​ការបើកផ្លូវ​ថ្មី​សាងសង់​ពី​បេតុង​មួយ​ខ្សែ ចាប់ពី​ចំណុច ផ្លូវ​បេតុង​ត្រពាំង​ព្រលិត ដល់​ផ្លូវ​ជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ដែលជា​ផ្លូវ​គម្រោង​របស់​សង្កាត់​កំពង់បាយ​ដែល​មាន​ការរាំងស្ទះ​នៃ​ដំណើរការ​កសាង តាំងពី​ឆ្នាំ​១៩៩១​កន្លង​មក​ហើយ​នោះ​។​

​ជាមួយគ្នានេះ មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​ទាំងមូល​ពិតជា​សំដែង​ក្តីរីករាយ និង​មាន​ជំនឿ​ជឿជាក់​លើ​ដំណោះស្រាយ​របស់​រដ្ឋបាល​ខេ    ត្ត​កំពត ពិសេស​មាន​ទំនុកចិត្ត​លើ​លោក​អភិបាលខេត្ត ដែល​ជានិច្ចកាល​តែងតែ​ពុះពារ​ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​បាន​ទទួល​ផល​វិជ្ជមាន​នា​ពេលកន្លងមក​។​ដូច្នេះ​ចំពោះ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ខាងលើ​ដែល​បាននិងកំពុង​ជាប់គាំង​អូសបន្លាយ​ជាង​២០​ឆ្នាំ​មកហើយ​នោះ មហាជន​ជឿជាក់ថា លោក​អភិបាល​ខេត្ត​កំពត​នឹង​រក​គន្លឹះ​ដោះស្រាយ​ទទួលបាន​ជោគជ័យ​នាពេល​នេះ​មិន​ខាន​៕
​សេង ណា​រិទ្ធ​

 

r181227b5 r181227b1 r181227b2 r181227b3 r181227b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.