ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

បន្ថែម​លើ​ផែនការ​អភិវឌ្ឍន៍​ក្រុង ស្រុក ខណ្ឌ អភិបាលរង គួរ​មាន​ផែនការ​ក្នុង​វិស័យ​ខ្លួន​ទទួលបន្ទុក​!

បន្ថែម​លើ​ផែនការ​អភិវឌ្ឍន៍​ក្រុង ស្រុក ខណ្ឌ អភិបាលរង គួរ​មាន​ផែនការ​ក្នុង​វិស័យ​ខ្លួន​ទទួលបន្ទុក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ផែនការ​ការងារ ជា​ផែនការ​ដែល​រៀបចំឡើង​ក្នុង​ការកំណត់​នូវ​គោលដៅ និង​ការរំពឹងទុក​ទៅ​លើ​ការអនុវត្ត​ការងារ​។ ចំណែក​ផែនការអភិវឌ្ឍន៍​ក្រុង ស្រុក ខណ្ឌ ជា​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍន៍​ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ធ្វើឱ្យ​មាន​ការរីកចម្រើន​មាន​ស្ថិរភាព បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ប្រកប​ដោយ​បរិស្ថាន​ស្អាត និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។ នេះ​បើ​តាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។

​កន្លងមក មាន​និស្សិត​រដ្ឋបាល​សាធារណៈ​មួយ​ចំនួន បាន​បញ្ចេញ​មតិ​លើ​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នូវ​សំណួរ និង​ទស្សនទាន​មួយចំនួន ដូចជា​៖ តើ​អភិបាលរង​ម្នាក់ៗ​គួរ​មាន​ផែនការ​ផ្ទាល់ខ្លួន​សម្រាប់​ធានា​អនុវត្ត​ផែនការ​ឬ​ភារកិច្ច​ដែល​អភិបាល​ប្រគល់​ឱ្យ​ដែរ​ទេ ខណៈ​ខ្លះទៀត បាន​បញ្ចេញ​ទស្សន​ថា ការទទួល​ការងារ​មក​អនុវត្ត ដោយ​គ្មាន​ផែនការ ប្រាកដជា​មិន​ងាយស្រួល​នោះ​ឡើយ​ជាដើម​។

​ចំណុច​នេះ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ បានបង្ហាញ​ការលើកទឹកចិត្ត ដោយ​សាកល្បង​លើក​ឧទាហរណ៍​ជាក់ស្ដែង​មួយ​មក​បញ្ជាក់ថា បើ​ក្នុង​នាម​ជា​អភិបាលរង​ម្នាក់ ទទួល​បន្ទុក​វិស័យ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ អភិបាលរង​រូប​នោះ គួរ​យក​ផែនការ​រដ្ឋបាល​ស្រុកលើ​វិស័យ​មួយ​នេះ​មក​រៀបចំ​ជា​ផែនការ​លម្អិត​ផ្ទាល់ខ្លួន ដូចជា​ត្រូវ​ធ្វើ​អ្វីខ្លះ​? ធ្វើ​ដូចម្ដេច​? និង​ធ្វើ​នៅពេលណា​? ដើម្បី​ធានាបាន​ថា​ការងារ​ដែល​អភិបាល​ប្រគល់ជូន​នោះ​ត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ភាព​គ្រប់​ជ្រុងជ្រោយ​។

​លោក ហ៊ុន ចាន់​ដែន អភិបាលរង​ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង បាន​ប្រាប់​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថា បច្ចុប្បន្ន​ការងារ​ដែល​លោក ទទួលបន្ទុក​មាន ចំនួន ៥ ជាអាទិ៍​មាន​៖ ការងារ​ច្រក​ចេញចូល​តែមួយ គ្រឿងញៀន គ្រោះមហន្តរាយ ធនធានមនុស្ស និង​គាំទ្រ​ឃុំ សង្កាត់​។ សម្រាប់​លោក ដើម្បី​ឱ្យ​ការងារ​ទទួល​បន្ទុ ជោគជ័យ​លោក​ក៏​បាន​រៀបចំ​ផែនការ​ផ្ទាល់​ខ្លួន​មួយ​ដែរ​។ លោក​បន្តថា ក្នុង​រយៈពេល​មួយ​ខែម្ដង លោក និង​ក្រុមការងារ តែងតែ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ក្នុង​ការពិនិត្យ​មើល​ពី​តម្រូវការ​ចំ​បាច់​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ផ្តល់​ងាយស្រួល​កែសម្រួល​ផែនការ​នៅ​ខែ​បន្តបន្ទាប់​ទៀត​។

​លោក​បន្ថែមថា «​សម្រាប់​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​គឺ​អនុវត្ត​ទៅ​ធ្វើ​តាម​ផែនការ​អភិវឌ្ឍន៍​ក្រុង ស្រុក ខណ្ឌ​ផង និង​តាម​ផែនការ​ដែល​ខ្ញុំ​បាន​រៀបចំ​ផង​ ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ពិនិត្យ​លើ​ភាពចាំបាច់ និង​បន្ទាន់ ក្នុង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ផ្តោត​ទៅលើ​ការផ្តល់​សេវា​ច្រកចេញចូល​តែមួយ គ្រឿងញៀន គ្រោះមហន្តរាយ ធនធានមនុស្ស និង​គាំទ្រ​ឃុំ សង្កាត់​ជា​អាទិភាព​»​។

​ចំណែក លោក វ៉ា ធី​ម អភិបាល​ស្រុក​ពាម​ជរ បាន​មានប្រសាសន៍ថា បន្ទាប់ពី​បាន​ប្រជុំ ពិភាក្សា និង​រៀបចំ​ផែនការអភិវឌ្ឍន៍ ក្រុង​  ស្រុក ខណ្ឌ​រួចហើយ លោក ក៏​បាន​ចាត់ចែង​ប្រគល់​ផែនការ​ទាំងនោះ ទៅ​ឱ្យ​អភិបាលរង​នី​មួយៗ ព្រមទាំង​បាន​ណែនាំ​បន្ថែម​ឱ្យ​រៀបចំ​ផែនការ​ផ្ទាល់ខ្លួន​ដើម្បី​អនុវត្ត​ការងារ​ដែល​ខ្លួន​ទទួលបន្ទុក​សម្រេចបាន​លទ្ធផល​ជោគជ័យ​។

​លោក​អភិបាលស្រុក បានបញ្ជាក់​ថា​«​ខ្ញុំ​ក៏​តែងតែ​រម្លឹក ហើយ​ពេល​ខ្លះ​ក៏​ពិនិត្យ​ផ្ទាល់​តែម្ដង លើ​ផែនការ​ការងារ​តាម​វិស័យ​របស់​លោក លោកស្រី​អភិបាលរង​។ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​បាន​ផ្ដល់​មតិ ដឹកនាំ​តម្រង់​ទិស​គាត់​បន្ថែម​ផង និង​ក៏​ជាការ​ពញាក់​ពួកគាត់​ផង ថា​ដល់​ណា​ហើយ​ការ​នេះ ឬ​ការងារ​នោះ​?  មាន​ផែនការ​យ៉ាងម៉េច​ខ្លះ​ដើម្បី​ធ្វើ​វា​? ខ្ញុំ​ជា​អភិបាល​ក៏​ងាយស្រួល​ដែរ នៅពេល​អភិបាលរង​ម្នាក់ៗ​គាត់​មាន​ផែនកា​រងារ​អនុវត្ត​តាម​វិស័យ​ទទួលបន្ទុក​មួយ​ច្បាស់លាស់ ព្រោះ​បើ​គាត់​គ្មាន​ផែនការ​ទេ យើង​ពិបាក​តាមដាន​ការងារ​ហ្នុង​ណាស់​»​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ដើម​ខែ​មករា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​មាន​ក្រុង​ចំនួន​៣២ ខណ្ឌ​១៤ និង​ស្រុក ចំនួន ១៦៣ នេះ​បើ​តាម​ឯកសារ​របស់​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី ខណ្ឌ និង​ខេត្ត​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ។ តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ អភិបាលរងក្រុង ស្រុក ខណ្ឌ មាន​ចំនួន ៦​រូប ។ អភិបាលរង គឺជា​សេនាធិការ​ឱ្យ​អភិបាល និង​ជា​អ្នក​ជួយ​សម្រួល​កិច្ចការងារ​មួយចំនួន​តាម​ការប្រគល់​ពី​អភិបាល​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.