ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

លោកជំទាវ កែ សួន​សុ​ភី អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​រចនាសម្ព័ន្ធ និង​របៀបរបប​ការងារ គណៈកម្មការ​សាខា​សា​មាគ​ម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ​

លោកជំទាវ កែ សួន​សុ​ភី អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​រចនាសម្ព័ន្ធ និង​របៀបរបប​ការងារ គណៈកម្មការ​សាខា​សា​មាគ​ម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ លោកជំទាវ កែ សួន​សុ​ភី ប្រធានកិត្តិយស​គណៈកម្មកា​រ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អ​ធីបតី​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការពង្រឹ​ង​រចនាសម្ព័ន្ធ និង​របៀបរបប​ការងារ​គណៈកម្មការ​សាខា​សា​មាគ​ម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ អញ្ជើញ​ចូលរួម​ផង​ដែរ​មាន​លោក​ជំទាវ​ប្រធាន​ប្រតិបត្តិ អនុប្រធាន សមាជិក សមាជិការ​គណៈកម្មកា​រ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​មហាផ្ទៃ​ជា​ច្រើន​រូប​ទៀត ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ ជូ ប៊ុន​អេង ប្រធាន​ប្រតិបត្តិ​គណៈកម្មការ​សាខា សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ បាន​ធ្វើ​សេចក្តីរាយការណ៍ និង​របាយការណ៍​ស្តីពី សកម្មភាព និង លទ្ធផល​ការងារ​សម្រេច​បាន ក្រោយ​ពី​ប្រកាស​ទទួលស្គាល់​ការកែសម្រួល និង​បំពេញ​បន្ថែម​សមាសភាព គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ​។​

​លោកជំទាវ ប្រធាន​ប្រតិបត្តិ​គណៈកម្មការ​សាខា បាន​គូសបញ្ជាក់ថា សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ គឺជា​សមាគម​ដែល​បាន​បន្តវេន​ពី​សមាគមនារី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ត្រូវបាន​បង្កើត​តាំងពី​ថ្ងៃ​ទី​២ ខែ​ឆ្នូ ឆ្នាំ​១៩៧៨ ដោយ​ចាប់កំណើត​ឡើង​ក្នុង​ពេល​ប្រទេស​ជាតិ​ជួប​នូវ​គ្រោះ​មហន្តរាយ​បង្កឡើង​ដោយ​របប​ប្រល័យ​ពូជសាសន៍ ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ដើមឆ្នាំ​១៩៧៩​។

​ក្រោយ​ថ្ងៃ​មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​៧ មករា ១៩៧៩ សមាគមនារី​បាន​ប្រមូលផ្តុំ​ចងក្រង​នារី​ជា​ក្រុម និង​បំផុស​នារី​គ្រប់​ស្រទាប់​រួមគ្នា ជា​កម្លាំង​ដ៏​ខ្លាំងក្លា​គាំទ្រ និង​អនុវត្ត​គោលការណ៍​១១​ខ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការស្តារ​កសាង និង​ការពារ​មាតុភូមិ ទប់ស្កាត់​ការវិល​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ និង​បាន​សហការ​ជាមួយ​ក្រសួង​/​ស្ថាប័ន និង​សមាគមនារី​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ជាច្រើន ដើម្បី​សុំ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជួយ​ដល់​នារី​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​។​

​នា​ឱកាស​នោះ​ដែរ លោកជំទាវ ជួញ សុ​ឆៃ អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​ការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ បាន​អាន​នូវ​សេចក្តីសម្រេច ស្តី​ពី​ការទទួលស្គាល់​ការបំពេញបន្ថែម​សមាសភាព អនុប្រធាន​ថ្នាក់​ប្រតិបត្តិ​គណៈកម្មការ​សាខា សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ ព្រមទាំង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​លេខាធិការដ្ឋាន​និង​ការតែងតាំង​សមាសភាព លេខាធិការដ្ឋាន នៃ​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ​។​

​នា​ឱកាស​ដ៍​ថ្លៃថ្លា​នោះ លោកជំទាវ កែ សួន​សុ​ភី បាន​ថ្លែង​នូវ​ប្រសាសន៍​សំណេះសំណាល និង​វាយតម្លៃ​ខ្ពស់ ព្រមទាំង​សម្តែង​នូវ​ការកោតសរសើរ​ដែល​បាន​ចូលរួម និង​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​បើទោះបីជា​មាន​ការងា​រម​មា​ញឹក​យ៉ាងណាក៏ដោយ​។ លោកជំទាវ ក៏​សូម​សម្តែង​នូវ​ការអបអរ​ចំពោះ​ការដាក់បញ្ចូល សមាជិការ និង​ប្រធាន​ដឹកនាំ​ការងារ​ទាំង​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​របស់​គណៈកម្មកា​រ​សាខាសមាគម​នារី​កម្ពុជា​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​មហាផ្ទៃ​របស់​យើង​។​

​លោកជំទាវ បាន​លើកឡើង​ថា បច្ចុប្បន្ន​ស្ត្រី​បាន​សាមគ្គី ស្រាក់​ដៃ​គ្នា ឯកភាពគ្នា ជា​ធ្លុង​មួយ​រួមចំណែក​ជាមួយ​បុរស​ដោយ​ស្មារតី​ទទួលខុសត្រូវ រហូត​ទទួល​បាន​បន្សល់​ទុក​ជា​មរតក​ដ៏​ថ្លៃថ្លា វប្បធម៌ ប្រពៃណី​យ វប្បធម៌​សាសនា ហេដ្ឋានរចនាសម្ព័ន្ធ ជា​គ្រឹះ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច រីកចម្រើន​លូតលាស់ រហូតមកដល់​បច្ចុប្បន្ន និង​បន្ត​ទៅ​អនាគត ដូច្នេះ​យើង​ត្រូវតែ​យល់​ដឹង​ឱ្យ​ច្បាស់​អំពី​អត្ថន័យ​នៃ​សមាគម​នារី​កម្ពុជា​សន្តិ​ភាព និង​អភិវឌ្ឍន៍ ហើយ​ការចូលរួម​ក្នុង​សមាគម ជា​ការដឹងគុណ ព្រម​ទាំង​ស្គាល់​ខ្លួនឯង ហើយក៏​ជា​ការចូលរួម​ក្នុង​សកម្មភាព​សង្គម​ដ៏​ធំ​។ ការចូល​ជា​សមាជិក​សមាគមនារី​កម្ពុជា​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ គឺជា​ការ​ពង្រឹងកម្លាំង សាមគ្គីភាព​នារី ភាព​អង់អាច និង​ការកសាង​កិត្តិយស កេរ្តិ៍ឈ្មោះ ព្រមទាំង​គុណ​តម្លៃ​នារី​កម្ពុជា​ឱ្យ​សាកស​ម​ជា​នារី​ក្នុង​ប្រទេស​ដែល​មាន​ខឿនអរិយធម៌​ដ៏​ល្អ​ផូរផង​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​លោកជំទាវ ក៏បាន​ផ្តល់​អនុ​ប្រសាសន៍​ដល់​លោក​ជំទាវ លោកស្រី សមាជិការ​ទាំងអស់ ក្នុង​បេសកកម្ម​បន្ត​ពង្រឹង​សាមគ្គីភាព រក្សា​ទំនាក់ទំនង​ភាព​ជិតស្និត​ដល់​សមាជិក​ដទៃ​ទៀត ។ ជាមួយគ្នានេះ យើង​ទាំងអស់គ្នា​ត្រូវ​ត្រៀម​លក្ខណៈ​អនុវត្ត​ផែនការ ពង្រឹងសមត្ថភាព​តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល ពិសេស​កិច្ច​ការងារ​នានា​ក្នុង​មូលដ្ឋាន​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.