ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

​អភិបាលខេត្ត​ឧត្តរមានជ័​យ នាំយក​អំណោយ​របស់​ស​ម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ប្រគល់ជូន​កងកម្លាំង​ប្រដាប់អាវុធ ដែល​កំពុង​ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ទិស​ទី​២ ស្រុក​អន្លង់វែង

​អភិបាលខេត្ត​ឧត្តរមានជ័​យ នាំយក​អំណោយ​របស់​ស​ម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ប្រគល់ជូន​កងកម្លាំង​ប្រដាប់អាវុធ ដែល​កំពុង​ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ទិស​ទី​២ ស្រុក​អន្លង់វែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ជូន​កងកម្លាំង​កងទ័ព និង​កង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ នៅ​ជួរ​មុខ​ចំណុច​បង្គោល​សីមា​លេខ​២ និង​លេខ​៣ សមូរ​ភូមិ​ទិស​ទី​២ ស្ថិតនៅ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ដែល​ជា​និច្ច​ជា​កាល​សម្តេច និង​លោកជំទាវ​បណ្ឌិត តែងតែ​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​ពី​សុខទុក្ខ និង​ការរស់នៅ​របស់​កងកម្លាំងប្រដាប់អាវុ​ធ ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន បាន​លះបង់​កម្លាំងកាយ​ចិត្ត ការពារ​បូរណភាព​ទឹកដី លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​នូវ​បូរណភាព​ទឹកដី​ឱ្យបាន​គង់វង្ស​។​

​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ អធិបតេយ្យ បូរណភាព​ទឹកដី នៅតាម​បណ្ដោយ ខ្សែ​បន្ទាត់​ព្រំដែន និង​បានប្រែក្លាយ​ខ្សែ​បន្ទាត់​ព្រំដែន ទៅ​ជា​ព្រំដែន​មាន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ថ្លែងបន្តថា កត្តា​ដែល​ព្រំដែន​មាន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ គឺ​យើង​មិន​ភ្លេច​បាន​ពី​គុណបំណាច់​ដ៏​ធំធេង មិន​អាច​កាត់ថ្លៃ​បាន​របស់​កងកម្លាំង​នគរបាលជាតិ កងយោធពល​ខេមរភូមិន្ទ ដែល​តែង​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ហ៊ាន​ធ្វើ​ពលី​កម្ម​ដល់​ជីវិត ក្នុង​ការបំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ក្នុង​បុព្វហេតុ​ដើម្បី​ជាតិ សាសនា ព្រះមហាក្សត្រ នៅ​គ្រប់​ដំណាក់កាល​ក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អង់អាច​ក្លាហាន មាន​វិន័យ និង​សេចក្តីថ្លៃថ្នូរ ហើយ​នៅ​គ្រប់​កាលៈទេសៈ តែង​ទ្រទ្រង់​ថែរក្សា​ការពារ​ដល់​សុខសន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​សង្គម​ជាតិ​។​

​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ថ្លែង​ណែនាំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ពិសេស​កងកម្លាំង​ការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​ច្បាប់ បទ​ប្បញ្ញត្តិ សេចក្ដីណែនាំ​របស់​ថ្នាក់ជាតិ ជាពិសេស​គឺ​បទបញ្ជា​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិការ​មួយចំនួន​របស់​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ចែកជូន​ដល់​កងកម្លាំង​ទាំងពី គឺ​កម្លាំង​នាយ និង​ពលទាហាន នៃ​កងអនុសេនាធំ​លេខ​២ និង​កង​អនុ​សេ​តូច​លេខ​១ ចំណុះ​កំលាំង​ផ្នែក​សឹក​រង​អន្លង់វែង និង​ជូន​ដល់​កង​នគរបាល​វរៈ​ការពារ ព្រំដែន​៩០៥​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.