ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ណែនាំ​ឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់​ត្រូវ​បើកទ្វារ ២៤ ម៉ោង​លើ ២៤ ម៉ោង រង់ចាំ​កិច្ច​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ

​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ណែនាំ​ឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់​ត្រូវ​បើកទ្វារ ២៤ ម៉ោង​លើ ២៤ ម៉ោង រង់ចាំ​កិច្ច​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ថ្លែង​នាឱកាស​ចុះ​ពិនិត្យ និង​សាកសួរ​សុខទុក្ខ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ស្រុក ប្រាសាទ​សំបូរ និង​ស្រុក​សណ្ដាន់ លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ណែនាំ​ឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់​ត្រូវ​បើកទ្វារ ២៤ ម៉ោង​លើ ២៤ ម៉ោង រង់ចាំ​កិច្ច​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ឧត្តមសេនីយ៍ទោ​បានប​ញ្ជាក់​ថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ប្រមូលផ្ដុំ ដឹកនាំ​កងកម្លាំង​អនុវត្ត​តួនាទី ភារកិច្ច​ជា​ប្រចាំ​ថ្ងៃ សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង កសាង​ជំរុំ​ជំរក​កន្លែង​ស្នាក់នៅ​ប្រចាំការ បំរើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​«​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ផ្សព្វផ្សាយ​លក្ខណៈសម្បត្តិ​ទាំង ៧​យ៉ាង ដល់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ តំបន់​ងាយ​រងគ្រោះ លើកកម្ពស់​ការយល់ដឹង និង​ចូលរួម​អនុវត្ត ឲ្យមាន​លទ្ធផល​ល្អ​ប្រសើរ​។​

​លោក​បន្តថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​រៀបចំ​វេទិកា​សាធារណៈ​ផ្សព្វផ្សាយ​គោលនយោបាយ «​ភូមិ​-​ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ទទួលយក​យោបល់​របស់ ប្រជាពលរដ្ឋ​នូវ​បញ្ហា​ប្រឈម​ក្ដី​កង្វល់​ដើម្បី​ធ្វើការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា មាន​ប្រសិទ្ធភាព​ខ្ពស់ ពង្រឹង​ចលនា​ប្រជា​ការពារ​ឃុំ​នី​មួយៗ បំផុស​ចលនា​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋក្នុង​មូលដ្ឋាន​ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​។​

​លោក​បន្ត​ទៀត​ថា មន្ត្រី​ប៉ុស្តិ៍​បន្ត​ចុះ​តាម​ខ្នង​ផ្ទះ ចែកលេខ​ទូរស័ព្ទ​សមត្ថកិច្ច​សម្រាប់​អន្តរាគមន៍ បន្ត​ធ្វើ​អំពី​ល្អ ផ្ដល់​ទំនុកចិត្ត ភាពកក់ក្តៅ​ប្រជាពលរដ្ឋ ពង្រឹង​ជា​ប្រចាំ ការ​ល្បាត​ត្រួតពិនិត្យ​ភូមិសាស្ត្រ តាម​គោលដៅ​ងាយ​រងគ្រោះ​គ្រប់គ្រង​ថែរក្សា​ទ្រព្យ​រដ្ឋ​ឲ្យបាន​គង់វង្ស ។​

​សូម​បញ្ជាក់​ដែរ​ថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែល​លោក​ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ​នគរបាល​ខេត្ត​ចុះ​ត្រួតពិនិត្យ​កំពុង​ដំណើរការ​សាងសង់ និង​ត្រៀម​សាងសង់ នាពេល​ខាងមុខ​រួមមាន​៖ ស្រុក​ប្រាសាទ​សំបូរ មាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោល​, ស្រុក​សណ្តាន់ មាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើទាល ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្លែង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សណ្ដាន់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មាន​រិទ្ធ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំរីង​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.