ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

អ្នកនាំពាក្យ បញ្ជាក់ថា ទស្សនកិច្ច​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​វៀតណាម ក្នុង​វិស័យ​មហាផ្ទៃ បោះជំហាន​ប្រកបដោយ​វឌ្ឍនភាព​!

អ្នកនាំពាក្យ បញ្ជាក់ថា ទស្សនកិច្ច​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​វៀតណាម ក្នុង​វិស័យ​មហាផ្ទៃ បោះជំហាន​ប្រកបដោយ​វឌ្ឍនភាព​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទស្សនៈកិច្ច​របស់​ឯកឧត្តម​អភិស​ន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បានធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​វៀតណាម ក្នុង​វិស័យ​មហាផ្ទៃ បាន​បន្ត​បោះជំហាន​ប្រកប​ដោយ​វឌ្ឍនភាព​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន ទាំង​កម្ពុជា និង​វៀតណាម​។ នេះ​បើ​តាម​លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​។

​បើ​តាម​លោក រ៉េ​ន រតនៈ ក្នុងជំនួប​ចង្អៀត និង​កិច្ចប្រជុំ​ទ្វេភាគី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាម​ក្វាង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ត្រង់​ទៅ​ត្រង់​មក អំពី​បទពិសោធ​និង​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២៤ ព្រមទាំង​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២៥​។

​លោក រ៉េ​ន រតនៈ បានឱ្យដឹងថា ប្រធានបទ​សំខាន់ៗ​នៃ​ជំនួប​ទាំង​ពីរ​កម្រិត មាន​ជាអាទិ៍ ការថែរក្សា​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ការអនុវត្ត​ច្បាប់ ការផ្លាស់ប្ដូរ​ព័ត៌មាន ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ព្រមទាំង​សភាពការណ៍​តំបន់ និង​ពិភពលោក ដោយ​ភាគី​ទាំង​ពីរ​បង្ហាញ​ការពេញចិត្ត​ចំពោះ​លទ្ធផល​សម្រេច​បាន​ក្នុងស្ថានភាព​ពិភពលោក មានការ​ប្រឈម​បញ្ហា​ស្មុគស្មាញ ទាំង​បទល្មើស​មិន​ប្រពៃណី ដូចជា​៖ អំពើ​ឆបោក​តាម​អន​ឡាញ និង​អំពើ​ជួញដូរ​មនុស្ស រួម​ទាំង​បញ្ហា​សង្គ្រាម​ប្រដាប់អាវុធ និង​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​។

​បន្ទាប់ពី​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ប្រកប​ដោយ​ភាតរភាព ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាម​ក្វាង បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៥ ដែល​បើ​តាម​លោក រ៉េ​ន រតនៈ រួមមាន​៖ ទី​១. កិច្ចសហប្រតិបត្តិការ​ការពារ​សន្តិសុខ​ជាតិ កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព និង​អភិវឌ្ឍន៍ ទី​២. កិច្ចសហប្រតិបត្តិការ​បង្ការ បង្ក្រាប​ឧក្រិដ្ឋកម្ម រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ទី​៣. កិច្ចសហប្រតិបត្តិការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ការងារ និង​ព្យាបាល​ជំងឺ ទី​៤. កិច្ចសហប្រតិបត្តិការ​បណ្ដុះបណ្ដាល និង​បំពាក់បំប៉ន​មន្ត្រី និង​ទី​៥. កិច្ច​សហប្រតិបត្តិការ​វិស័យ​ភស្តុភារ និង​សម្ភារៈ​បច្ចេកទេស​។

​បញ្ចប់​របៀបវារៈ​ការ​ងារ​ទ្វេ​ភ​គី​ជាមួយ​ក្រសួង​នគរបាល​វៀតណាម ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ជួប​សម្ដែង​ការគួស​ម​ជា​មួយ​ឯកឧត្តម ផាម មិ​ញជិញ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ បើ​តាម​លោក រ៉េ​ន រតនៈ ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា បង្ហាញ​អំណរ​សាទរ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​បញ្ជាក់​ពី​ការគាំទ្រ​ពេញទំហឹង​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ឯកភាព​ពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ឈរ​លើ​ស្មារតី​ភាពជា អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង ជាពិសេស​គឺ​ស្មារតី​នៃ​ប្រវត្តិសាស្ត្រ​ជាតិ ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​ជួយ​គ្នា​ទៅវិញទៅមក គឺ​កម្ពុជា បាន​ជួយ​វៀតណាម បង្រួបបង្រួម​ទឹកដី ហើយ​វៀតណាម ក៏​បាន​ជួយ​រំដោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​។

​ជា​ការឆ្លើយតប ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ផាម មិ​ញជិញ បានបង្ហាញ​ការអបអរសាទរ និង​គាំទ្រ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២៤ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ជាពិសេស​ការឈាន​ទៅ​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៥ ដោយ​បាន​បង្ហាញ​ការជឿជាក់​ជា​ថ្មី​ទៀត​ថា ស្ថាប័ន​ទាំង​ពីរ នឹង​បន្ត​កិច្ច​សហ​ប្រត្តិ​ការ​ល្អ​ជាមួយ​គ្នា​ដើម្បី​នាំមក​នូវ​វិបុលភាព​ជូន​រដ្ឋាភិបាល និង​ប្រជាជន​ទាំងសងខាង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ដដែល​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.