ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ទូត​វៀតណាម​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

ទូត​វៀតណាម​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ង្វៀន ម៉ិញ​វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្រេច​បាន​នា​ពេលកន្លងមក មាន​ជាអាទិ៍ ការរក្សាបាន​នូវ​សុខសន្តិភាព​, ស្ថិរភាព​នយោបាយ​, ការអភិវឌ្ឍ​រីកចម្រើន​ដ៏​ខ្លាំងក្លា និង ការ​លេច​ត្រដែត​ឡើង​នូវ​កិត្យានុភាព​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ។​  ឯកឧត្តម​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​, កម្ពុជា​នឹង​សម្រេចបាន​នូវ​ការរីកចម្រើន និង​ការអភិវឌ្ឍ កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​, ឯកឧត្តម​អគ្គរដ្ឋទូត បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត លើ​វិស័យ​ជាច្រើន មាន​ជាអាទិ៍​៖  សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​ការវិនិយោគ​, ការពារជាតិ​និង​សន្តិសុខ​, ទេសចរណ៍​, អប់រំ​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​ការអបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជា​អ្នកជិតខាង​ល្អ​, មិត្ត​ជា​ប្រពៃណី និង​យូរអង្វែង ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ឯកឧត្តម​ឯកអគ្គរ​ដ្ឋ​ទូត ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត និង​បាន​លើកទឹកចិត្ត​ឯកឧត្តម​ឱ្យ សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាន​ប័ន​ពាក់ព័ន្ធ​កម្ពុជា​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.