ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបន្តជំរុញការស្រាវជ្រាវបង្ក្ត្រាបករណីចរាចរណ៍ ជួញដូរគ្រឿងញៀនលើមុខសញ្ញាសកម្ម ដែលអធិការដ្ឋាន ប៉ុស្តិ៍ បានស្រាវជ្រាវកំណត់ក្នុងវិធានការជំនាញត្រៀមប្រតិបត្តិការបង្ក្រាប បានធ្វើសកម្មភាពចរាចរណ៍ ស្ថិតនៅចំណុចសំណង់មិនរាបរយ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កត់ស្រះចក លុះមកដល់វេលាម៉ោង១៤:៣០នាទី ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៨ អធិការដ្ឋាន ប៉ុស្តិ៍បានបើករង្វង់កិច្ចប្រតិបត្តិការបង្ក្រាបក្រសោបតែម្តង។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់រួមមាន៖
ឈ្មោះ ឡុង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន។
វត្ថុតាងចាប់យករួមមាន:
១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ៣០កញ្ចប់ ។
២/ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ។
៣/ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន។
៤/ប្រាក់រៀលចំនួនប្រាំមុឺនមួយពាន់(៥១.០០០)។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕






