ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

កុំ​ចាំតែ​មេឃុំ ចៅសង្កាត់​! សមាជិក​ក្រុមប្រឹក្សា ក៏​អាច​ស្នើរ​ប្រជុំ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​បានដែរ​!

កុំ​ចាំតែ​មេឃុំ ចៅសង្កាត់​! សមាជិក​ក្រុមប្រឹក្សា ក៏​អាច​ស្នើរ​ប្រជុំ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​បានដែរ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជាទូទៅ សិទ្ធិអំណាច​ក្នុង​ការរៀបចំ ដឹកនាំ និង​ធានា​ប្រក្រតីភាព​នៃ​កិច្ចប្រជុំ​រៀងរាល់​ខែ​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​តួនាទី​ភារកិច្ច​របស់​ប្រធាន​ក្រុមប្រឹក្សា​។ យ៉ាងណាមិញ ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា ដែល​ត្រូវបាន​ផ្តល់​សិទ្ធិ និង​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​យោបល់​នៅក្នុង​អង្គប្រជុំ ក៏​អាច​ស្នើសុំ​លើកយក​របៀបវារៈ​ប្រជុំ​ផ្សេងៗ​ក្រៅពី​ប្រជុំ​សាមញ្ញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

​លោកស្រី ផង់ ស្រីមុំ សមាជិក​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ថ្មី​នៃ​ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ថ្លែង​ប្រាប់​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ថា លោកស្រី ក៏​ធ្លាប់​ស្នើសុំ​របៀបវារៈ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សា ដើម្បី​បើក​កិច្ចពិភាក្សា​ពាក់ព័ន្ធ​ទៅ​នឹង​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែរ​។

​លោកស្រី ក៏បាន​លើកឡើង​ថា «​តាំង​ពី​ចូល​[​បម្រើ​ការងារ​]​មក ខ្ញុំ​ធ្លាប់បាន​ស្នើសុំ​របៀបវារៈ​ប្រជុំ​ទៅ​ក្រុមប្រឹក្សា ច្រើនលើក​ច្រើនសារ​ដែរ ដូចជា​៖ បញ្ហា​ផ្លូវ ថ្នល់​ ​បរិស្ថាន និង​ស្ថានភាព​ពលរដ្ឋ​ដែល​ខ្វះខាត នៅក្នុង​មូលដ្ឋាន​។ ចំណែកឯ​លោក​មេឃុំ និង​សមាជិក​ផ្សេងៗ​ទៀត ក៏​បាន​ចូលរួម​លើក​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ទៅលើ​សំណូមពរ និង​តម្រូវការ​ជា​អាទិភាព​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ទាំងនេះ ឱ្យបាន​ឆាប់រហ័ស គណនេយ្យភាព តម្លាភាព​និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​»​។

​ចំណែកឯ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយ​រូប​ទៀត គឺ​លោក អ៊ុង ជឿន ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ​ទៅលើ​សកម្មភាព​បំពេញ​ការងារ​ទៅ​លើ​តួនាទី ភារកិច្ច​របស់​លោក​ទាក់ទង នៅពេល​មាន​បញ្ហា​ណាមួយ ឬ​កង្វល់ ការ​ត្អែញ​ត្អែរ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ការ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ បរិស្ថាន និង​ការផ្តល់​សេវា​រដ្ឋបាល​នៅ​ឃុំ សង្កាត់ ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា លោក​បាន​លើ​របៀបវារៈ​ទាំង​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​

​លោក​បន្ថែម​ទៀត​ថា «​ក្រៅពី​កិច្ចប្រជុំ​ដែល​បាន​កំណត់​នៅក្នុង​ច្បាប់ យើង​ក៏​មាន​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ដែល​បាន​លើក​ឡើង​ទៅ​ឱ្យ​ក្រុមប្រឹក្សា ក្នុង​ការជជែក​គ្នា​ទៅលើ​បញ្ហា​ដែល​ពលរដ្ឋ​បាន​ជួបប្រទះ មតិ និង​សំណើ​នានា ដើម្បី​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស ទន្ទឹម​គ្នា​នោះ ក្រុមប្រឹក្សា និង​សមាជិក​ដទៃ​ទៀត​ក៏​បាន​លើកទឹកចិត្ត​ខ្ញុំ​ផង​ដែរ​»​។​

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា​ ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​របស់​ខ្លួន និង​ជា​អ្នក​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​បំផុត បន្ទាប់​ពី​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ទាំង​នេះ​បង្ហាញ​គណនេយ្យភាព តម្លាភាព​របស់​សមាជិក​ក្រុមប្រឹក្សា ទៅកាន់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ជា​ម្ចាស់​សន្លឹកឆ្នោត​។​ក្នុងនោះ លោក​បណ្ឌិត ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ត្រូវ​ចេះ​ប្រើប្រាស់​សិទ្ធិ និង​តួនាទី ភារកិច្ច តាមរយៈ​ការចូលរួម​ធ្វើ​សកម្មភាព​នានា​ដែល​ខ្លួន​គិតថា មាន​ភាពចាំបាច់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា មាន​តួនាទី ភារៈកិច្ច​ធានា​ដល់​អនុ​លោម​ភាព​នៃ​ការប្រើប្រាស់​អំណាច និង​តួនាទី​របស់​ក្រុមប្រឹក្សា ក្នុង​ការចូលរួម​កិច្ចប្រជុំ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រជាពលរដ្ឋ​។ ហេតុដូចនេះ ការចូលរួម​លើកយក​របៀបវារៈ​ប្រជុំ​នានា​របស់​សមាជិក​ក្រុមប្រឹក្សា គឺ​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​របស់​សមាជិក​ក្រុមប្រឹក្សាចំពោះសុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​៕

​ដោយ​៖ ចិន ណារិន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.