បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រៅពីការងារស្នូល កម្លាំងនគរបាលតាមបណ្ដាក្រុងស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះរៀបចំសណ្ដាប់ធ្នាប់តាមទីសាធារណៈ ទីប្រជុំជន តាមផ្សារ នៅជួយសម្រួលចរាចរណ៍ជូនសិស្សតាមសាលារៀន ដើម្បីងាយស្រួលឆ្លងផ្លូវ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ, ពង្រឹងការយាមល្បាត ,ត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង សម្រាប់អន្តរាគមន៍ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យទាំងមូល មានសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ៕




