ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

កម្មា​ធិ​ការពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​របាយ​ការណ៍​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០២៥

កម្មា​ធិ​ការពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​របាយ​ការណ៍​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោកជំទាវ ប្រាក់ ច័ន្ទ​សុខា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​របាយ​ការណ៍​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី​សមាជិក សមាជិការ​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​ក្រុង ស្រុក​ទាំង​៦ របស់​ខេត្ត​ព្រះសីហនុ​។​

​លោកជំទាវ ប្រាក់ ច័ន្ទ​សុខា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​នាពេលនេះ ក្នុង​គោលបំណង​៖
-​ពិនិត្យ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ លើ​ស្ថានភាព​ស្ត្រី និង​កុមារ ជាពិសេស​ផ្តោតលើ​ទិន្នន័យ​កុមារ យុវ​ជ័យ និង​ស្ត្រី​លើ​កិច្ច​ការពារ​កុមារ​នៅ​តាម​ឃុំ សង្កាត់ ក្រុង ស្រុក ដែល​កំពុង​ត្រូវការ​ការគាំទ្រ​ពី​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​វិស័យ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​
-​ស្វែងយល់​អំពី​បញ្ហា​ប្រឈម និង​ដោះស្រាយ​ក្នង​ការកែលម្អ​ស្ថានភាព​សេវា​សង្គម ក្នុង​ការអនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២៤ ពិភាក្សា​លើ​អាទិភាព​ការងារ​សំខាន់ៗ​ផ្នែក​សេវា​សង្គម​សម្រាប់​ឆ្នាំ​២០២៤
-​ពិភាក្សា​អំពី​លទ្ធផល​ដែល​ក្រុង ស្រុក​នីមួយៗ​បានរៀបចំ ដើម្បី​សម្របសម្រួល​ស្វែងរក​សេវា​គាំទ្រ​ដល់​កុមារ យុវវ័យ និង​ស្ត្រី​ដែល​ងាយ​រងគ្រោះ​។ រយៈពេល​មួយ​ឆ្នាំ​កន្លងមក​ការបំពេញ​ការងារ និង​សកម្មភាព​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​ក្រុង ស្រុក និង​អង្គការ​ដៃគូរ​នានា​សហការគ្នា​បានល្អ សំដៅលើ​ការងារ​អនុវត្ត​សមត្ថភាព​យេនឌ័រ​ចំពោះ​ស្ត្រី និង​យុវវ័យ ដូច្នេះ​យើង​ត្រូវ​យកចិត្តទុកដាក់​គាំទ្រ​ដល់​គណៈកម្មាធិការ​ក្រុង ស្រុក ឃុំ សង្កាត់ ហើយ​សកម្មភាព​ការងារ​របស់​យើង ដែល​បាន​អនុវត្ត​កន្លង​មក ក៏​ជា​មោទនភាព​មួយ​ដែល​មាន​ភាពកក់ក្តៅ​ក្នុង​ការលើកកម្ពស់​សម​ភាព​យេនឌ័រ​ប្រកប​ដោយ​ភាព​ស្និត​ស្នាល​ដល់​ជន​ងាយ​រងគ្រោះ​។​

​លោកជំទាវ បាន​បញ្ចាក់​ថា ដើម្បី​សម្រេច​បាន​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ស្ត្រី យុវវ័យ និង​ស្ត្រី​ដែល​ងាយ​រងគ្រោះ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​បាន ចុះ​ធ្វើ​សកម្មភាព​ផ្សេងៗ​មានដូចជា អន្តរាគមន៍​ដោះស្រាយ​ករណី​ពាក់ព័ន្ធ​នឹង​ស្ត្រី យុវវ័យ ចាស់ជរា ជនអនាថា និង​ជនរងគ្រោះ​នៅតាម​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ចំនួន ៣៣​គ្រួសារ ស្មើនឹង ២៣​ករណី ចុះ​សួរ​សុខ​ទុក​ស្ត្រី កុមារ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ ជន​ចាស់ជរា ស្ត្រី​មាន​វិបត្តិ​គ្រួសារ​ហានិភ័យ​ភ្លើង​ឆេះ គ្រោះថ្នាក់​ចរាចរណ៍ និង​ទឹកជំនន់ ៧០​គ្រួសារ បាន​នាំយក​អំណោយ​ជា​សម្ភារៈ បាយ នំ ថវិកា​ដល់​ស្ត្រី​មាន​វិបល្លាស ស្មារតី ជនអនាថា នៅ​មណ្ឌល​សំចត​មន្ទីរ​សង្គមកិច្ច​ចំនួន ៤​លើក​។ ដើម្បី​សម្រេចបាន​លទ្ធផល​ក្នុង​ការលើកកម្ពស់​ស្ថានភាព ស្ត្រី យុវវ័យ និង​ជន​ងាយ​រងគ្រោះ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត​ព្រះសីហនុ បាន​យកចិត្តទុកដាក់ និង​មាន​កិច្ចសហការ​យ៉ាង​ជិតស្និត​ជា​មួ យ​មន្ទីរ អង្គភាព ក្រុង ស្រុក​ទៅ​លើ​វិស័យ​អប់រំ សុខភាព ទឹកស្អាត និង​អនាម័យ ពលកម្ម​កុមារ សង្គមកិច្ច សមភាព​យេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និង​មាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃ​។ ការអប់រំ​កុមារ​តូច មត្តេយ្យ​សិក្សា​ចំនួន ១៤២​សាលា ក្នុងនោះ​មត្តេយ្យ​រដ្ឋ ៧១ សាលា មាន​សិស្ស​មត្តេយ្យ​សរុប ៧ ៨៨៧​នាក់ ស្រី ៣ ៧៧០​នាក់ ការងារ​សុខភាព​មាតា និង​ទារក និង​សកម្មភាព​ការងារ​មួយចំនួន​ផ្សេងទៀត​។​

​លោកជំទាវ ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការណែនាំ​ដល់​គណៈកម្មាធិការ​ពី​គ្រោះ​យោបល់​ក្រុង ស្រុក ឃុំ សង្កាត់ បង្កើន​កិច្ចសហការ​ជាមួយ​ការិយាល័យ​សង្គមកិច្ច និង​សុខមាលភាព​សង្គម និង​អង្គការ​ដៃគូរ​នានា ដើម្បី​ប្រមូល​ព័ត៌មាន​តាមដាន​ស្ថានភាព​ជីវភាព បញ្ហា​ប្រឈម និង​ហានិភ័យ​របស់​ប្រជាពលរដ្ឋ​ចំណូលស្រុក និង​កុមារ​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​យក​មក​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ឱ្យចំ​គោលដៅ និង​ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ស្នើ​ឱ្យ​មន្ទីរ​សង្គមកិច្ច មន្ទីរ​កិច្ចការនារី​ខេត្ត ជម្រុញ​ការគាំទ្រ និង​សម្របសម្រួល​បច្ចេកទេស​ដល់ អ​.​ក​.​ន​.​ក ឃុំ សង្កាត់ ក្នុង​នីតិវិធី​ឆ្លើយតប ការតាមដាន​ករណី​ពាក់ព័ន្ធ​ស្ត្រី កុមារ​រងគ្រោះ រហូត​បិទ​បញ្ចប់​ករណី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បង្កើន​ការផ្សព្វផ្សាយ​យុទ្ធនាការ​គ្រួសារ​រឹងមាំ ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហឹង្សា​ក្នុង​គ្រួសារ ច្បាប់​ស្តីពី ការទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ច្បាប់​ស្តីពី​ការជួញដូរ​មនុស្ស និង​ការរំលោភបំពាន​ផ្លូវភេទ ពលកម្ម​កុមារ និង​ច្បាប់​ស្តីពី​ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ច្បាប់​ចរាចរណ៍ និង​ការអប់រំ​ផ្សព្វផ្សាយ​បង្ការ​ការឆ្លង​រាលដាល​ថ្មី​នៃ​ជំងឺអេដស៍​ជាដើម​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.