ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

២​សប្ដាហ៍ មន្ត្រី​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ជាង​៦​ពាន់​លើក​!

២​សប្ដាហ៍ មន្ត្រី​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ជាង​៦​ពាន់​លើក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គិត​ត្រឹម​រយៈពេល​២​សប្ដាហ៍​កន្លងទៅ​នេះ ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន​ទូទាំងប្រទេស​បាន​បន្តស​កម្ម​ភាពចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​បាន​ជាង ៦​ពាន់​លើក ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​សរុប​ជាង​៣​សែន​នាក់​។

​ខ្លឹមសារ​សំខាន់​នៃ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព រួមមាន ការទប់ស្កាត់​បទល្មើស​ក្នុងសង្គម ការផ្ដល់សេវា​សាធារណៈ​  ទប់ស្កាត់​អំពើ​អនាចារ ការជួញដូរ​មនុស្ស ការងារ​អនាម័យ​និង​បរិស្ថាន ការទប់ស្កាត់​គ្រោះថ្នាក់​សង្គម​លើ​ពលរដ្ឋ និង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម​។

​ក្នុងនាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ បាន​កោតសរសើរ និង​លើកទឹកចិត្ត​ខ្ពស់​ដល់​មន្ត្រី និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ដែល​បាន​បន្ត​គ្រប់​សកម្មភាព​អប់រំ ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​នេះ​យ៉ាងសកម្ម ក្នុងន័យ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ជ្រួតជ្រាប និង​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​នៅ​សហគមន៍​របស់​ខ្លួន ដើម្បី​ចូលរួម​សហការ​គាំទ្រ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​គោលនយោបាយ​នេះ​ឱ្យបាន​ជោគជ័យ​។

​សូមបញ្ជាក់​ថា គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ជាមរ​កតគោ​ល​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល នីតិកាល​មុន ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធភា ដោយ​មាន​សម្ដេច​ក្រឡាហោម ស ខេង ជា​ប្រតិបត្តិ​ករ​ដឹកនាំ​អនុវត្ត​។ រហូតមក​ដល់​នីតិ​ទី​៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដោយ​មាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ដែល​ជា​សេនាធិការ​ក៏​បាន​បង្កើន​ការយកចិត្តទុកដាក់ ពង្រឹង​គុណភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នេះ ដូច​មាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត​មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.