ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

​ក្រុមហ៊ុន ICAP បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន ICAP បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Zhang Chaomin ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​ប្រតិបត្តិការ​អាជីវកម្ម ក៏ដូចជា​កិច្ចសហប្រតិបត្តិកា​ររ​បស់​ក្រុមហ៊ុន​ជាមួយ​ដៃគូ​ផ្សេងៗ ដោយ​ក្នុង​នោះ​, ក្រុមហ៊ុន​បាន​ផ្ដោត​លើ​ការវិនិយោគ​ទៅលើ​វិស័យ​ការផលិត​សម្ភារ​ថ្មី​, បច្ចេកវិទ្យា​បញ្ញា​និមិ្មត (AI), សឺ​មី​កុង​ឌុ​ចទ័​រ (Semiconductor), និង​សរសៃ​កាបូ​ន (Carbon Fiber) ជាដើម​។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​យានយន្ដ​ប្រេី​ប្រាស់ថាម​ពល​ស្អាត (​រថយន្ត​អគ្គិសនី​) ក៏ដូចជា​ការផលិត​នូវ​គ្រឿង​បង្គុំ​រថយន្ត​អគ្គិសនី​។ ការចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​នេះ គឺ​ដោយសារ​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ និង​ស្ថិរភាព ជាពិសេស ការរក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ប្រកបដោយ​ភាព​ភាព​ធន់​ក្នុង​រង្វង់​៦% បើ​ទោះបីជា​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ការរីក​រាត្បា​ត​ពី​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា​ភាពមិនប្រាកដប្រជា​ខ្ពស់​នៃ​សេដ្ឋកិច្ចពិភពលោក​ក៏ដោយ​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បង្ហាញ​ចំណាប់អារម្មណ៍​នៅ​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​ក៏បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ និង​ភាពចាំបាច់​របស់​កម្ពុជា​នៅ​ក្នុង​ការលើកទឹកចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​ទៅ​លើ​វិស័យ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ក៏ដូចជា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នានា ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​, តំបន់ និង​ពិភពលោក​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​សិក្សា​ឱ្យបាន​លម្អិត ក៏​ដូច​ជា​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​ការស្វែងយល់​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ដាក់ឱ្យ​អនុវត្ត សំដៅ​ដល់​ការគាំទ្រ ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​នានា​នៅក្នុង​ប្រទេស​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.