ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​វគ្គ​ជំនាញ​ក្បួន​និតិ​វិធី​ប្រតិប្រត្តិកា​ររបស់​មន្ត្រីនគរបា​ល​យុត្តិធម៌ សម្រាប់​បទល្មើស​ចរាច​រណ៍​ផ្លូវគោក ដល់​មន្ត្រីនគរបាល​ច​រាចរ​ណ៍​

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​វគ្គ​ជំនាញ​ក្បួន​និតិ​វិធី​ប្រតិប្រត្តិកា​ររបស់​មន្ត្រីនគរបា​ល​យុត្តិធម៌ សម្រាប់​បទល្មើស​ចរាច​រណ៍​ផ្លូវគោក ដល់​មន្ត្រីនគរបាល​ច​រាចរ​ណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោយ​ពី​សិក្សា​អស់​រយៈពេល​មួយ​ថ្ងៃ​មក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​រៀបចំ​បិទ​វគ្គ​បំប៉ន​ជំនាញ​ក្បួន​និតិ​វិធី​ប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​យុត្តិធម៌ សម្រាប់​បទល្មើស​ចរាច​រណ៍​ផ្លូវគោក​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព វរសេនីយ៍ឯក សាយ សំអាត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់​ធា​រី ប្រធាន​នាយដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់ តំណាង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការចូលរួម​ពី លោក​វរសេនីយ៍ អនុ​សេនីយ៍ ជា​នាយរង​ការិយាល័យ លោក អធិការរង​នគរបាល​ទទួលបន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ គ្រប់​ស្រុក ក្រុង ទាំង​៩ នាយផ្នែក និង លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទាំង​៦៧​។​

លោក​វរសេនីយ៍ឯក​សាយ សំអាត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់​ធា​រី ប្រធាន​នាយដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​លើកឡើង​ថា​៖​ដោយ​ទទួលបាន​ការអនុញាតិ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​និង​ការណែនាំ​ដ៏​ខ្ពង់​ពី​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តម្រូវឲ្យ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​ចុះ​មក​បើក​វគ្គ​ជំនាញ​ក្បួន​និតិ​វិធី​ប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​យុត្តិធម៌ សម្រាប់​បទល្មើស​ចរាច​រណ៍​ផ្លូវគោក​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សំដៅ​ឲ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បទ​ល្មើ​ស្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ឲ្យបាន​ត្រឹមត្រូវ​ទភតាម​គតិយុត្តិ​ដែល​មានចែង​ក្នុង​ឧបសម្ព័ន្ធ​ដែល​មាន​ប្រកាស​របស់​អន្តរ​ក្រសួង​មាន​ក្រសួងមហាផ្ទៃ​និង​ក្រសួង​យុត្តិធម៌ ។​មួយវិញទៀត​ក្នុង​ការបើក​កវគ្គ​នេះ​ក៏​មាន​ការអញ្ជើញ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល មក​ចូលរួម​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​និង​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា នគរបាល​ប៉ុស្តិ៍​គឺជា​មន្ត្រី​ទី​១​ដែល​បាន​ទៅដល់​កន្លែងកើតហេតុ​បាន​មុន​ពេល​មន្ត្រីនគរបាល​ជំនាញ​ទៅដល់​កន្លែង​កើត ដោយសារ​មន្ត្រីនគរបាល​ប៉ុស្តិ៍​នៅ​កៀក​នឹង​កន្លែងកើតហេតុ​ជាង​មន្ត្រី​ជំនាញ ។​

លោក​វរសេនីយ៍ឯក​សាយ សំអាត បានបញ្ជាក់​ថា​៖​ក្រៅពី​ការពារ​នៅ​កន្លែងកើតហេតុ នគរបាល​ប៉ុស្តិ៍​ក៏​អាច​ចេះ​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​តិចតួច​ដែល​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ក៏​រងរបួស​ធ្ងន់ គ្រាន់តែ​ខូចខាត​តែ​សម្ភារៈ នគរបាល​ប៉ុស្តិ៍​អាច​សម្របសម្រួល​ដោះស្រាយបាន ។ មួយវិញទៀត​ក្រោយពី​ទទួលបាន​វគ្គ​បំប៉ន​នេះ ក្នុងនាម​នាយកដ្ឋាន​សង្ឈឹម​អស់លោក​និង​មានជំនា​ញ​ខ្លះ​ដើម្បី​សម្របសម្រួល​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​ដែល​កើតមាន​ក្នុង​មូលដ្ឋាន របស់ខ្លួន ។ ជាមួយគ្នានេះ​ដែរ​ក៏​សូម​ឲ្យ​មន្ត្រីនគរបាល​ជំនាញ​ក៏ដូចជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យបាន​ត្រិមត្រូវ​និង​មាន​ប្រសិទ្ធភាព ដោយ​ចាប់ពី​ពេលនេះ​ត​ទៅ​អភិក្រម​ទាំង​៥ គឺ​អនុវត្ត​ការវះកាត់​តែម្តង ។​

លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​បាន​ថ្លែងថា​៖ ក្នុងនាម​ជំនួសមុខ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្នុងនាម​លោក​ផ្ទាល់​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្តាប់ធ្នាប់​សារធារណៈ ដែល​បាន​ចាត់តាំង​ក្រុមការងារ​គ្រូ​ឧទ្ទេស​នាម របស់​នាយកដ្ឋាន ចុះ​មក​បើក​វគ្គ​បំប៉ន​ជំនាញ​ក្បួន​និតិ​វិធី​ប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​យុត្តិធម៌ សម្រាប់​បទល្មើស​ចរាច​រណ៍​ផ្លូវគោក​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៦៧ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នាពេល​នេះ​ដែល​មាន​មេរៀន​ចំនួន​៣​គឺ ១. បទ​វិន័យ​នគរបាលជាតិ​
២. ក្បួន​នីតិវិធី​ប្រតិបត្តិការ របស់​មន្ត្រីនគរបាល​យុត្តិធម៌ សម្រាប់​បទល្មើស​ចរាច​រណ៍​ផ្លូវគោក​,៣. និតិ​វិធី​វាស់វែង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ។

លោក​ឧត្តមសេនីយ៍ត្រី ស្នងការរង បាន​បន្តថា​៖ ថ្វី​ត្បិត​ការសិក្សា​មាន​រយៈពេល​ខ្លី​ក៏​ពិតមែន ប៉ុន្តែ​ជា​គន្លឹះ​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​ចរាច​រណ៍ ក៏​ដូច​នគរបាល​ប៉ុស្តិ៍​យក​ទ្រឹស្តី​មេរៀន​ដែល​បាន​រៀន​ទៅ​សិក្សា​បន្ថែមទៀត ដើម្បី​យក​ចំណេះដឹង​ទៅ​អនុវត្តឲ្យ​ចំ​គោលដៅ​និង​តាម​ច្បាប់​ចរាច​រណ៍ផ្លូវ​គោក ៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.