ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

រដ្ឋបាល​ខេត្ត​ប៉ៃលិន ត្រៀម​ទីតាំង​សម្រាប់​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​

រដ្ឋបាល​ខេត្ត​ប៉ៃលិន ត្រៀម​ទីតាំង​សម្រាប់​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​បណ្ឌិត បាន​ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ពិនិត្យ​មើល​ទីតាំង​ត្រៀម​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន នៅ​មាត់​ស្ទឹង​ប៉ៃលិន ចាប់ពី​ចន្លោះ​ស្ពាន​អូរច្រា ទៅ​ស្ពាន​សន្តិភាព ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មក​លេង​កម្សាន្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖  នៅក្នុង​ឱកាស​ពិធី​បុណ្យ ចូល ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ខាង​មុននេះ រដ្ឋបាលខេត្ត បាន​គ្រោង​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន អោយបាន​អធិក​អាធ​ម សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ដោយ​មាន​កម្មវិធី​ជា​ច្រើន​រួមមាន​៖ កម្មវិធី​តាម​បែប​សាស​នា ការ លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​ការ​ដាក់​តាំង​ពិ​ព័​រណ៌​ផលិតផល នៅ​តាម​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត សំដៅ​ធ្វើ​យ៉ាង ណា​ទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជន​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត មក​លេង​កម្សាន្ត​នៅ​ខេត្ត​យើង អោយបាន​ច្រើន កុះករ ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ត​ថា​៖ ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មក​លេង​កម្សាន្ត រដ្ឋបាលខេត្ត​, រដ្ឋបាល​ក្រុង​/​ស្រុក​ ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ​និង​កង កម្លាំង​ទាំង ៣​ប្រភេទ​នឹង​សហការគ្នា​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ធ្វើ​ការតុបតែង លម្អ​ភ្លើង ពណ៌ នៅ​តាម​សួនច្បារ​ ​តាម​អង្គភាព​ ​និង​ទីសាធារណៈ​ ​អោយ​មាន​សោភ័ណ្ឌភាព​ ​ហើយ​នៅ​គ្រប់​វត្ត​អារាម​ ​និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ត្រូវ​រៀបចំ​កន្លែង​ ​និង​ទីធ្លា​អោយបាន​ស្អាត ដូចជា​៖ ភ្នំ​យ៉ាត ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត​និង​ដងស្ទឹង​ប៉ៃលិន ដែល​កំពុង​ឈូសឆាយ​រៀបចំ កែលម្អ​នាពេលនេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើ​កឡើ​លង​ថា​៖ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ មាន​ស្ថិរភាព​រឹងមាំ កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ទើប​យើង​មាន​ឱកាស​រៀបចំ​ក ម្ម​វិធី​បុណ្យទៀន​នានា ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សុខដុមរមនា​។​

​សូម​រំលឹក​ថា​៖ ​សម្រាប់​សង្ក្រាន​ប៉ៃលិន រយៈពេល ៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៤ កន្លងទៅ គឺ​ខេត្ត​ប៉ៃលិន​ទទួលបាន ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ សរុប​រួម ៨០៨២៨៩​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៨៨២៦៥​នាក់ និង​ភ្ញៀវ​អន្តរជាតិ ២០០២៤​នាក់ បាន​មក​លេង​កម្សាន្ត​យ៉ាង ច្រើន​កុះករ​នៅតាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានាៗ​ក្នុង​ខេត្ត និង​ទីកន្លែង​រាំ​កំសាន្ត តំបន់​ត្រជាក់ចិត្ត ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​៕
​ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.