ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ប្រាសាទបុរាណ​បន្ទាយឆ្មារ គឺ​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ប្រាសាទបុរាណ​បន្ទាយឆ្មារ គឺ​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​ការជួសជុល​ថែវ​ប្រាសាទ​បន្ទាយឆ្មារ នា​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ស្ថិតក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ប្រាសាទបុរាណ​បន្ទាយឆ្មារ គឺ​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន ក្នុងនោះ​រាជរដ្ឋាភិបាល កំពុង​រៀបចំ​ដាក់​បញ្ចូល​ប្រាសាទ​បន្ទាយឆ្មារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នាពេលខាងមុខ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើកឡើង​ថា ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ប្រាសាទបន្ទាយឆ្មារ​នាឱកាស​នេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង សម្រាប់​ប្រទេសជាតិ​ទាំងមូល និយាយ​ជា​រួម និង​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​បញ្ជាក់បន្ថែម​ថា ថ្វីដ្បិតតែ​ការ​ដាក់​សម្ពោធ​នឹង​ការជួសជុល​នេះ ជា​ការរួមចំណែក​របស់​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ កឹម​យ៉ាន និង​សប្បុរសជន​មួយចំនួនទៀត ក៏ពិតមែន ប៉ុន្តែ​សមិទ្ធផល​ផល​នេះ មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ពោល​គឺជា​សមិទ្ធផល​រួម​របស់​ប្រជាជាតិ និង​រាជរដ្ឋាភិបាល​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បន្តទៀតថា ក្នុង​ឆ្នាំ​២០២៤ កន្លងទៅ មាន​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន​រហូត​ទៅ​ដល់​ជាង ២០​ម៉ឺន​នាក់​។ ដូចនេះ​អ្វីដែល​ត្រូវ​ធ្វើ​បន្ត​ទៀត គឺ​ការរួម​គ្នា​ថែរក្សា​អភិរក្ស​នូវ​កេរដំណែល​ដ៏​អស្ចារ្យ និង​មាន​តម្លៃ​មួយ​នេះ ឱ្យ​កាន់​ល្បីល្បាញ​បន្ថែមទៀត ដើម្បី​ទាញ​ការវិនិយោគ ក៏ដូចជា​ភ្ញៀវទេសចរ ឱ្យមក​ចូល​ទស្សនា​កាន់តែ​ច្រើនឡើង រួម​ទាំង​ការថែរក្សា​អនាម័​យក្តី សេវាកម្ម​ក្តី ត្រូវ​មាន​ភាពរ​ស់រាយ​រាក់ទាក់ ជា​ផ្នែក​មួយ​លើកកម្ពស់​ដល់​មុខមាត់​ប្រទេសជាតិ ជាពិសេស​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ក្នុង​តំបន់​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ថែរក្សា និង​អភិរក្ស​បាន​យ៉ាង​ខ្ជាប់ខ្ជួន ពិសេស​ការដឹកនាំ ចាត់ចែង សហការ​ស្រាវជ្រាវ និង​ជួសជុល​ប្រាសាទ​បន្ទាយឆ្មារ អស់​រយៈពេល​ជិត ២០​ឆ្នាំ ក្រោម​ឥទ្ធិពល​នៃ​កំដៅថ្ងៃ ខ្យល់ ភ្លៀងរលឹម ពី​សំណាក់​មន្ត្រី​ជំនាញ និង​ក្រុមការងារ​ជួសជុល​ប្រាសាទ រហូត​ដល់​សម្រេចបាន​នូវ​សមិទ្ធផល​ដែល​ត្រូវ​រៀបចំ​ពិធី​សម្ពោធ​ឆ្លង​នាពេលនេះ​។ សមិទ្ធផល​នេះ វា​ពិតជា​មិនអាច​កើត​ឡើង​បានឡើយ ប្រសិនបើ​ពុំ​មាន​ស្មារតី​លះបង់ និង​កម្លាំង​សាមគ្គីភាព ពិសេស​បេះដូង​ស្រឡាញ់ និង​ទឹកចិត្ត​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌ ដែល​ជា​កេរដំណែល​ដ៏​មាន​តម្លៃ​នៃ​ដូនតា​របស់​យើង ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​កិច្ចការ​អភិរក្ស ពិសេស​ក្រុម​ការងារ​ជួសជុល​ប្រាសាទ​។

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍​លើកឡើង​ដែរ​ថា កត្តា​ដែល​ជំរុញ​ឱ្យ​លោកតា លោកយាយ អ៊ំ​ពូ​មីង បងប្អូន សិស្សានុសិស្ស បាន​អង្គុយ​ជួបជុំ​គ្នា​ទស្សនា​នូវ​សមិទ្ធិផល​ដ៏​ត្រចះត្រចង់ ផុសចេញ​ជា​រូបរាង​ដ៏​ប្រណិត​នាពេលនេះ គឺ​ដោយសារតែ​ពាក្យ​ថា​«​សន្តិភាព​» ដែល​បានមកពី​ការខិតខំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ រំដោះ​ប្រទេស​ជាតិ​ចាប់​ពី​សម័យ​សង្គ្រាម និង​បន្ត​មក​ដល់​បច្ចុប្បន្ន ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ទាំងអស់នោះ គឺ​ខុស​ឆ្ងាយ​ពី​ការគិត​របស់​ជន​អគតិ​មួយចំនួន​តូច ខិតខំ​បំភ្លៃ​ការ​បំបែក​បំបាត់​សាម្គីភាព ជាក់ស្តែង​ព្រឹត្តិការណ៍ ១៨​សីហា ២០២៤ ដែល​ពួកគេ ប៉ុនប៉ង​កៀរគរ​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅប្រទេស ឡើង​មក​ធ្វើ​បាតុកម្មអហិង្សា​ជាមួយ​ពួកគេ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​គម្រោងការ​នោះ ត្រូវ​បាន​បរាជ័យ​ទាំងស្រុង ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​មាន​ការយល់ដឹង​ខ្ពស់​នូវ​ឧបាយកល​ទុច្ចរិត​របស់​ពួកគេ ទន្ទឹម​នោះ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ពួកគេ មិន​ឱ្យ​មក​បំផ្លាញ​នូវ​សុខ​សន្តិភាព​បាន​ដោយ​ងាយ​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.