ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​ក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​ក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក ថ្ងៃ​អង្គារ ១៤​កើត ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌ ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ខេត្ត​កណ្តាល​។

​យោងតាម​របាយការណ៍​បានបង្ហាញ​ថា សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ការកសាង​ចំនួន​៣​លើក​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម​៖
-​លើក​ទី​១ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​កសាង​អគារសិក្សា​កម្ពស់​៣​ជាន់ ស្មើ​១៨​បន្ទប់ ១​ខ្នង​,​ព្រះវិហារ ១​ខ្នង​, កុដិ​ព្រះសង្ឃ​កម្ពស់​៤​ជាន់ ១​ខ្នង មាន ៤៨​បន្ទប់​,​ជាវ​ស្រះ​ទឹក​។​
-​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​កសាង​ឧបដ្ឋានសាលា (​សាលា​បុណ្យ​)១​ខ្នង​, អាគារ​សិក្សា​១​ខ្នង កម្ពស់​៤​ជាន់ មាន​៣២​បន្ទប់​,​អគារ​អន្តេវាសិកដ្ឋាន​១​ខ្នង កម្ពស់​៣​ជាន់ មាន​២៤​បន្ទប់​, ផ្លូវ​បេតុង​ក្នុង​បរិវេណ​វត្ត និង​សាលារៀន​ចំនួន ៤០០ ម៉ែត្រ និង ជាវដី​ពង្រីក​ទីធ្លា​វត្ត​។​
-​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​កសាង​អគារសិក្សា​១ ខ្នង កម្ពស់​៥ ជាន់ មាន​២៤​បន្ទប់ និង​សាលប្រជុំ​១​បន្ទប់​, អគារ​ផ្ទះបាយ​១​ខ្នង់ កម្ពស់​៣​ជាន់​,​បង្គន់​អនាម័យ​៣​ខ្ទង់ ស្មើនឹង​២០​បន្ទប់ និង​របង​ប្រវែង​២៣០​ម៉ែត្រ​។​
​បន្ថែម​ពីលើ​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រគេន​ដី​មួយ​កន្លែង​ជាទី​តាំងទី​២ របស់​សាកលវិទ្យាល័យ​សម្តេចព្រះ​មហា​សង្ឃរាជ បួ​រ គ្រី មាន​ទំហំ ១៤,៣៦៦​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​រកា​ធំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ បច្ចុប្បន្ន​នេះ​សម្តេច​ព្រះ​មង្គល​ទេព្វា​ចារ្យ វង្ស អានេ​តា សម្តេចព្រះ​សង្ឃនាយករ​ង នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សម្តេចព្រះ​មហា​សង្ឃរាជ បួ​រ គ្រី បាន​ដឹកនាំ​ពុទ្ធបរិស័ទ សប្បុរសជន​កសាង​អគារសិក្សា​១​ខ្នង កម្ពស់​៧​ជាន់ មាន ១០៨​បន្ទប់​។

​សម្តេច​តេជោ ហ៊ុន សែន បានបង្ហា​ញក្តី​សោមនស្ស​រីករាយ បាន​វិល​មក​កាន់​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​ជាថ្មី ជា​ពិសេស​បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​នេះ​។ សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​សម្ដេច​នា​ពេល​កន្លង​ទៅ​។ សម្តេច​តេជោបា​ន​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សម្តេច វង្ស អានេ​តា ចំពោះ​កិច្ច​ប្រឹងប្រែង​កសាង​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌ ឱ្យ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់ ដែល​កន្លងមក​ជា​វាលស្រែ​ប្រែ​មក​មាន​អគារ​សាលា និង​អាគារ​សមិទ្ធផល​ពី​អារាម​សំខាន់ៗ​មួយចំនួនទៀត​។

​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​រំលឹក​ពី​ដំណើរ​នៃ​ជាតិ​កម្ពុជា ក្រោយ​ការរំដោះ​ចេញពី​របប​អាណានិគម​បារាំង ដោយ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ បាន​ធ្វើ​ឱ្យ​ជាតិ​មាន​ការរីកចម្រើន តែ​ក្រោយ​ការធ្វើ​រដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏​ធ្វើឱ្យ​ជាតិ​ប្រែជា​ខ្ទេចខ្ទាំ រហូត​ធ្លាក់​ដល់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ធ្វើឲ្យ​យើង​បាត់បង់​អ្វីៗ​ស្ទើរតែ​សូន្យ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច រួម​និង​ឥស្សរជន​របស់​កម្ពុជា​ជាច្រើនរូប បានរួម​គ្នា​កសាង​ប្រទេស​ពី​ស្ថានភាព​ដ៏​លំបាក​បំផុត ក្រោយ​រំដោះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ រហូត​មាន​ការរីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រយៈពេល​១៧​ខែ នៃ​ការដឹកនាំ​របស់​អ្នក​បន្តវេន កំពុង​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​រក្សា​បាន​សុខសន្តិភាព ស្ថេរភាព​សង្គម និង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​រយៈពេល​៣៨​ឆ្នាំ សម្តេច​មាន​បទពិសោធន៍​គ្រប់គ្រាន់ ក្នុង​ការបង្រៀន​ដល់​អ្នកសរសេរ​ទាំងឡាយ​ស្តីពី​ការដឹកនាំ​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត​។​

​បើទោះបី​សម្តេច​ជា​ឪពុក និង​ជា​ប្រធាន​គណបក្ស តែ​សម្តេច​មិន​លូកលាន់​ការងារ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នោះឡើយ​។

​នៅ​ថ្ងៃ​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ថា កាលពី​ឆ្នាំ​កន្លងទៅ មាន​ក្រុម​អ្នកសារព័ត៌មាន​ទៅ​សាកល​វិទ្យាប្រ៊ី​ស្តូល​របស់​អង់គ្លេស ដើម្បី​ស្វែងរក​និក្ខេបបទ​បញ្ចប់​ការសិក្សា​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ពេល​នោះ​ហើយ ដែល​សម្តេច បាន​ស្នើ​សម្តេច​មហា​បវរ​ធិបតី ឱ្យ​បញ្ចេញ​និក្ខេប​បទ ហើយ​ក៏​ធ្វើឱ្យ​បញ្ហា​បើក​កកាយ​រឿង​សិក្សា​របស់​សម្តេច​មហា​ប​វរ​ធិបតី ត្រូវបាន​បញ្ចប់​។​

​សម្តេច​តេជោ ហ៊ុន សែន នឹង​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង ៤​ជាន់​បន្ថែមទៀត នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​នេះ ហើយ​សម្តេច​តេជោ​នឹង​ជួយ​ឧបត្ថម្ភ​ថវិកា ១០០​លាន​រៀល​ក្នុង​មួយ​ខែ រយៈពេល​មួយ​ឆ្នាំ សម្រាប់​ការចំណាយ​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​។ ពាក់ព័ន្ធ​នឹង​សំណើសុំ​ក្របខណ្ឌ​គ្រូ​ដែល​កំពុង​បង្រៀន​នៅ​សាលា​ក្នុង​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌​, សម្តេច​តេជោ ហ៊ុន សែន មិន​សម្រេច​នោះ​ឡើយ ដោយ​ទុក​លទ្ធភាព​សម្រេច​លើ​ការពិនិត្យ​របស់​រាជរដ្ឋាភិបាល​។ សម្តេច​បាន​ថ្លែងថា រាល់​ថវិកា​សម្រាប់​ចំណាយ​លើ​ការសាងសង់​សំណង់​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​មិនបាន​ប្រើ​ថវិកា​ជាតិ​នោះ​ឡើយ​។​

​នា​ឱកាស​នេះ​ផង​ដែរ​សម្ដេច​តេជោក៏បាន​អញ្ជើ​ញ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​បណ្ដា​សប្បុរសជន​មួយចំនួន​ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​សំខាន់ៗ​នៅក្នុង​ទី​អារាម​នេះ នឹង​បាន​កាត់​ខ្សែបូ​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​ចាប់ពីពេលនេះ​តទៅ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.