ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ប្រឹង​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​ង និង​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​នៅក្នុង​មូលដ្ឋាន

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ប្រឹង​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​ង និង​គ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ជនបរទេស​នៅក្នុង​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់​ម៉ត់ចត់​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នៅក្នុង​មូលដ្ឋាន និង​គ្រប់គ្រង​វត្ត​មាន​ជនបរទេស​ឱ្យបាន​ល្អ ដោយ​ធានាបាន​ថា ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ គឺ​សុទ្ធតែ​ជា​ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់​។​

​ការណែនាំ​បែប​នេះ​របស់ ឯកឧត្តម ឃួ​ង ស្រេង បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បានឱ្យដឹងថា អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ត្រូវ​យកចិត្ត​ដាក់​ឲ្យបាន​ម៉ឹងមាត់​ក្នុង​ការទប់​ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នៅក្នុង​មូលដ្ឋាន ដោយ​ត្រូវ​ណែនាំ​រហូត​ដល់​ភូមិ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ក្រុម​ក្មេង​ទំនើង​បង្ក​ភាពចលាចល​បាត់​សណ្តាប់ធ្នាប់​ក្នុង​សង្ក​ម​។ សម្រាប់​អាជ្ញាធរ​ខណ្ឌ​នៅ​ជាយក្រុង ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​នៃ​ខេត្ត​ជាប់​ព្រំប្រទល់ ជាមួយ​រាជធានី​ភ្នំពេញ​ឱ្យបាន​ប្រទាក់ក្រឡា​គ្នា ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លង​ព្រំប្រទល់​ឲ្យបាន ពិសេស​ក្រុម​ក្មេង​ទំនើង​នេះ​តែម្តង​។​

​ឯកឧត្តម​អភិបាល​រាជធានី​បាន​បន្តថា ជាធម្មតា​បទល្មើស​កើត​មាន​យើង​ត្រូវ​ស្រាវជ្រាវ​បង្ក្រាប​ហើយ​។ តែ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ការបង្កើន​កម្លាំង​ពួនស្ទាក់ ដើម្បី​ទប់ស្កាត់​បទល្មើស​។ បើ​ទីតាំង​ស្មុកស្មាញ​មាន​ហានិភ័យ ត្រូវដាក់​ប៉ុស្តិ៍​ប្រចាំការ​នៅ​ទីនោះ​។​

​បន្ថែម​ពីនះ ឯកឧត្តម ឃួ​ង ស្រេង នូវ​បាន​ជំរុញ​ឱ្យ​ខណ្ឌ​ទាំង​១៤ ពង្រឹង​លើ​ការគ្រប់គ្រង​វត្តមាន​ជនបរទេស ដែល​ស្នាក់នៅ​ខុន​ដូ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះជួល ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យបាន​ល្អ ដោយ​ធានាបាន​ថា ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​គឺ​សុទ្ធតែ​ជា ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់ មិន​មាន​បទល្មើស​។​

​ឯកឧត្តម ឃួ​ង ស្រេង ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​បាញ់ថ្នាំ​មូស ដើម្បី​សុខមាលភាព​ប្រជាណ​ល​រដ្ឋ បើ​ទោះបី​យើង​បើក​យុទ្ធនាការ​១​លើក​មក​ហើយ កាលពីដើម​ខែ​មករា ឆ្នាំ​២០២៥ តែ​ដោយសារ​ឆ្នាំនេះ មូស​ច្រើន​ខុស​ពី​ធម្មតា ទើប​យើង​បន្ត​ការ​បាញ់ថ្នាំ​សម្លាប់​មូស​បន្ថែមទៀត​។ ជាមួយនឹង​ការជំរុញ​ឱ្យមាន​ការផ្សព្វផ្សាយ​ពី​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​នេះ​ឱ្យបាន​ច្រើន ទូលំទូលាយ និង​គ្រប់​មធ្យោបាយ ពិសេស​តាម​តិកតុក​ផងដែរ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តទៀតថា នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​ខាង​មុខ​នេះ គឺជា​ទិវា​នៃ​ក្តីស្រឡាញ់ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅ​គ្រប់កន្លែង​សប្បាយភាព​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​៕

 


 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.