ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រជា​ការពារ​ភូមិ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រជា​ការពារ​ភូមិ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ រាត្រី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ មេភូមិ អនុ​ភូមិ សមាជិក​ភូមិ និង​ប្រជា​ការពារ​ភូមិ​ទូទាំង​ខេត្ត​ប៉ៃលិន ដែល​កំពុង​ចុះ​ល្បាត​តាម​គោលដៅ​ក្នុង​មូលដ្ឋាន ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ប្រសាសន៍​លើក​ឡើង​ថា​៖ ប្រជា​ការពារ គឺ​មាន​ភារកិច្ច​ការពា​រ​សន្តិសុខ នៅ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ ទទួល​បាន​ការ រស់នៅ​ប្រកប​ដោយ​ក្តី​សុខ សប្បាយរីករាយ គ្មាន​ប៉ះ ពា​ល់ ដល់​សណ្តាប់ធ្នាប់​ឬ​ការរំខាន​ណាមួយ និង​ត្រូវ​ទប់ស្កាត់ នូវ​រាល់ បទ ល្មើស​ផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេង ទំនើ​ង ការបង្ក​សំឡេង​រំខាន និង​បញ្ហា​បទល្មើស​គ្រឿង ញៀន ផង ដែរ​ដែល​ភារកិច្ច​ទាំងអស់នេះ គឺ​ប្រជា​ការពារ​យើង អាច​រួម ចំណែក នៅក្នុង​កិច្ចការពារ​សន្តិសុខ មិន​ខុស​អី​ពី សមត្ថកិច្ច នគរបាល​នោះទេ ពោល​គឺ កម្លាំង​ប្រជា​ការពារ​យើង​អាច​ធ្វើ កិច្ចសហការ​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធានា​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ នៅក្នុង​មូលដ្ឋាន របស់ខ្លួន ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ ធិ​ប តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ មាន​ស្ថិរ ភាព រឹងមាំ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​, ការគិតគូរ​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការផ្តល់​សេវា សា ធា​រណៈ​ភាពចាំបាច់​នានា នៅតែ​ជា​បញ្ហា​អាទិភាព​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ ដែល​ត្រូវ​យកចិត្ត​ទុក ដាក់​ជា​ប្រចាំ ដើម្បី​ធានា​ឱ្យ​ពលរដ្ឋ​គ្រប់រូប និង​សង្គម​ទាំងមូល មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ជីវភាព​រុងរឿង និង​សុខ ដុមរ​មនា​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ី ឈាន ក៏​បាន​មានប្រសាសន៍​សំដែង​នូវ​ការកោតសរសើរ និង​វាយ តម្លៃ ខ្ពស់ ចំពោះ​បងប្អូន​ជា មេភូមិ អនុ​ភូមិ សមាជិក​ភូមិ និង​ប្រជា​ការពារ​ភូមិ​ទាំងអស់ ដែល​បាន​លះបង់​នូវ​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ចូលរួម​សហការ​ជាមួយ អាជ្ញាធរ​ដែនដី ធ្វើឲ្យ​ភូមិ​ឃុំ​របស់​យើង​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជា​ភូមិ​ឃុំ ប្រកបដោយ​សុវត្ថិភាព ពិសេស​គឺ​ចូលរួម ការពារ​សមិទ្ធផល​នានា ដែល​ជា​សម្បត្តិ​រួម របស់ យើង ឲ្យបាន​គង់វង់​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​របស់​យើងទាំងអស់គ្នា និង​កូនចៅ​ជំនាន់​ក្រោយ ។​

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.