ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

ប្រជា​សហគម​លើកគ្នា​៥០​នាក់ ស្ទាក់​ចាប់​បាន​អា​រ៉េវ​ក្រុមហ៊ុន​ផ្លូ​ហាវិន​លូច​អា​ឈើ​ររបស់​សហគមន៍​ពោ​រៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះវិហារ​៖  ប្រជា​សហគម​ព្រៃឈើ​ពោ​រៀង ៥០​នាក់ បាន​ពួន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ របស់​ក្រុមហ៊ុន​ផ្លូ​ហាយ​វិ​ន ដែល​បាន លួច​ទៅ​កាត់​ឈើ​របស់​សហគម ចំនួន​៣​គ្រឿង តែ​ចាប់​បាន​មួយគ្រឿង ដែល​ការចូល​លួច​កាត់​ឈើ​របស់​សហគម ក្រោម​ការបញ្ជា​របស់​លោក សេន ឡាំ ជា​មេការ​មើល​ការខុសត្រូវ  ដែល​កន្លង​មក​តាំង​តែ​យក​លេស​ថា ក្រុមហ៊ុន​ស្របច្បាប់ ប្រមូល​ផល​អនុផល​ព្រៃឈើ​ចេញពី​ព្រៃ​សម្បទាន​សង្គមកិច្ច តែ​ពេល​នេះ​ត្រូវបាន​សហគម​ចាប់បាន ដោយសារ​លួច​កាត់​ឈើ​ក្នុង​សហគម​របស់​ពួកគាត់​។​

​សកម្មភាព​លួច​ចូល​កាត់ឈើ​ចេញពី​សហគម ត្រូវបាន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ថែរក្សា​ព្រៃឈើ​សហគម បាននាំគ្នា​ក្តៅក្រហាយ នាំ​គ្នា​ប្រមាណ​៥០​នាក់ ពួន​ស្ទាក់​ចាប់​រថយន្ត​អា​រ៉េវ​របស់​ក្រុមហ៊ុន ផ្លូវ​ហាវិ​ន នៅ​ចំនុច​ចាន់​ថុង ភូមិ​ពោ​រៀង ឃុំ​គូ​លេន​ជើង ស្រុក​គូ​លេន ខេត្ត​ព្រះវិហារ  ក្រោយពី​ស្ទាក់​ចាប់​បាន​រថយន្ត ដែលមាន វត្ថុតាង​ឈើ​នៅលើ​រថយន្ត និង​រថយន្ត ត្រូវបាន​កំលាំង​សហគម​នាំយកមក​ទុក​ក្នុង​សហគម ដើម្បី​រងចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​។​

​ប្រជា​សហគម​បាន ឲ្យដឹងថា ក្រុមហ៊ុន​ផ្លូ​ហាវិន​នេះ បានធ្វើ​សកម្មភាព​បំពាន​ច្បាប់​របស់​សហគម​ព្រៃឈើ ពោ​រៀង ទាំងស្រុង ដោយ​ហ៊ាន​ចូល​មក​លួច​កាត់​ឈើ​ក្នុង​សហគម ដោយ​ឥត​ញញើត​ច្បាប់​សហគម​នោះ ឡើយ ដែល​ការចាប់​រថយន្ត​ដឹក​ឈើ​របស់ ក្រុមហ៊ុន​ផ្លូ​ហាវិន​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង ៣.៣០​នាទី ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៨  ។​

​លោក​បាន​បន្តថា ក្រុមហ៊ុន​ផ្លូ​ហាវិន​នេះ គឺជា​ក្រុមហ៊ុន​ប្រើល្បិ​ឆ្ពិន​ភ្នែក​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់លើ តែ​ចំពោះ​ថ្នាក់​ក្រោម​គេ​ដឹង​គ្នា ដូច​ត្រី​នឹង​ទឹក ពី​ការ​លួច​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព និង​ព្រៃ​សហគម ក្រោម​ការឃុបឃិត​គ្នា ជាមួយនឹង​មន្ត្រី​បរិស្ថាន ដឹក​ឈើ​ជា​ហូរហែរ ចូល​មក​អា​ជ្រៀក​នៅក្នុង​ក្រុម ហ៊ុន ដើម្បី​បំ​ឡែងជា​ឈើ​ស្របច្បាប់​។​

​ប្រជាពលរដ្ឋ បាន​ទទឹង​រងចាំ​មើលថា ក្នុងករណី​ដែល ក្រុមហ៊ុន​ផ្លូ​ហាវិ​ន ចួល​លួច​កាត់​ឈើ​ក្នុង​សហគម​នេះ តើ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ មាន​ចំណាត់ការ​ដូចម្តេច ចំពោះ​ក្រុមហ៊ុន ក្នុង​ការរក​ដំណោះ ស្រាយ​ជូន​ពួកគាត់ ខណៈពេល​ដែល​វត្ថុតាង និង​ភស្តុតាង មាន​គ្រប់គ្រាន់ ដោយសារតែ​ពួកគាត់​ជា​អ្នក​អភិ​រក្សា ព្រៃឈើ​របស់​សហគម តែ​បែ​ជា​លោក សេន ឡាំ មក​កាត់​ឈើ​ក្នុង​សហគម​របស់​ពួកគាត់​ទៅ​វិញ មិន​តែ ប៉ុណ្ណោះ​ប្រជា​សហគម បាន​សំណូម​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មេត្តា​ជួយ​រឹត​បន្តឹង ការអនុវត្ត​តួនាទី​របស់​មន្ត្រី​បរិស្ថាន​ក្រោម ឳ​វាទ​ផង ដោយសារតែ ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព និង​ព្រៃឈើ​សហគម​កំពុងតែ​រលាយ​អស់ហើយ ដោយ​មាន​ការសង្ស័យថា មាន​ការឃុបឃិត​គ្នា របស់លោក សេន ឡាំ មេការ ក្រុមហ៊ុន និង​មន្ត្រី​បរិស្ថាន ទើបបាន​ធ្វើឲ្យ​ព្រៃឈើ​ដឹក​ចេញ​ដោយ​រលូន​។​

​ដំណឹង​ចុងក្រោយ ដែល​ទទួលបាន មាន​មេព្រៃ និង​ប​រិស្ថា នាំគ្នា​ទៅ​យក រថយន្ត​រេ​វ ដឹកឈើ ដែល​ប្រជា​សហគម​ចាប់​ទុក  តែ​ប្រជា​សហគម​មិនឲ្យ ក៏​នាំគ្នា​ត្រឡប់មកវិញ តែ​ពេល​នេះ ប្រជា​សហគម​បាន​នាំគ្នា​យក​រថយន្ត​ដឹកឈើ​ហ៊ុប ដែល​ក្រុមហ៊ុន​លួច​អា​នៅក្នុង​ព្រៃ​សហគម​ពោ​រៀង មក​ទុក​នៅ​សាលាស្រុក​គូ​លេន ខេត្ត​ព្រះវិហារ ទទួលបាន​មុននេះ​បន្តិច ៨.៥០​នាទី ថ្ងៃទី​១៤ ធ្នូ ឆ្នាំ ២០១៨ ៕

 

r181216a1 r181216a2 r181216a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.