ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​បទឧទ្ទេសនាម អប់រំ​នយោបាយ​ចិត្តសាស្ត្រ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៨ របស់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កែប បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ បទឧទ្ទេសនាម​អប់រំ​នយោបាយ​ចិត្តសាស្ត្រ ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អមដំណើរ​ដោយ​អស់លោក​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លើកឡើង​ថា កងកម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់​ត្រូវ​ខិតខំ​ពង្រឹង​ស្មារតី អប់រំ​នយោបាយ​ផ្នែក​ចិត្តសាស្ត្រ​ដោយ​អនុវត្ត​ទៅតាម​គោលការណ៍ របស់​កងកម្លាំង​ប្រដាប់អាវុធ ហើយ​បើ​ចង់ឱ្យ​ការងារ​ទទួលបាន​ជោគជ័យ​ត្រូវតែ​ស្វែងរក​មូលដ្ឋាន​ឱ្យបាន​ច្បាស់លាស់​និង​ភាព​អំណត់​ទើប​មាន​ផ្លែផ្កា​។​លោក​ឧត្តមសេនីយ៍ឯក បាន​គូសបញ្ជាក់​ទៀត​ថា ការរៀនសូត្រ អប់រំ​នយោបាយ​ចិត្តសាស្ត្រ​អាច​ប្រព្រឹត្តទៅ​បាន​លុះណាតែ​យើង​មាន​មូលដ្ឋាន និង​ទិសដៅ​ច្បាស់លាស់​ទើប​ឈានទៅរក​ផល​វិជ្ជមាន​បាន​។​យ៉ាងណាមិញ បើ​ផ្អែក​លើ​សភាពការណ៍​សន្តិសុខ​នយោបាយ​ក្នុង​តំបន់​ខេត្ត​កែប​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន គឺ​ទទួលបាន​សុវត្ថិភាព​ល្អ​ប្រសើរ ថ្វី​បើ​កងកម្លាំង​កងរាជអាវុធហត្ថ​មាន​តិចតួច​បែបណា ប៉ុន្តែ​ការ​បែងចែក​កម្លាំង​ការពារ​បាន​រឹងមាំ​ល្អ​ដែល​ធ្វើឱ្យ​តំបន់​ទេសចរណ៍​ខេត្ត​កែប​ទទួលបាន​សុខ សុវត្ថិភាព​ពេញលេញ​។​

​លោក​ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បាន​បញ្ជាក់ទៀតថា ដោយសារ​ប្រទេស​យើង​មាន​សុខ សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​ពិតជា​មាន​ឱកាស​ក្នុង​ការស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​ការរីកចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក ក៏​សូម​ដាស់តឿន​ដល់​មន្ត្រី​កម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់​ធ្វើ​យ៉ាងណា​ត្រូវ​បន្ត​រឹតចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​ប្រសើរ ពិសេស​ត្រូវ​សិក្សា​ស្វែងយល់​និង​ហ្វឹកហ្វើន ពី​យុទ្ធសាស្ត្រ​សម្រាប់​ការបង្ក្រាប​ករណី​ផ្សេងៗ ទាក់ទង​ទៅនឹង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​សង្គម​។​

​ទន្ទឹមនឹងនេះ លោក​ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​លើកយក​ប្រធានបទ​សំខាន់ៗ ទាក់ទិន​នឹង​ព្រឹត្តការណ៍​ជុំវិញ​ពិភពលោក ពិសេស​សង្គ្រាម​ពាណិជ្ជកម្ម នៅតាម​បណ្តា​ប្រទេស​មួយចំនួន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងក្លា ដូចជា​ចិន កូរ៉េ រុស្សុី អាមេរិក កាណាដា ជាដើម​។​ក្នុង​បទឧទ្ទេស​មាន លោក​ក៏​បាន​បញ្ជាក់​ពី​ល្បិចកល​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌ ដោយ​ពួកគេ​ប្រើ​រូបភាព​ផ្សេងៗ ដើម្បី​អុកឡុក​ធ្វើឱ្យ​សង្គម​មាន​ភាពចលាចល​។​ដូច្នេះ​កងកម្លាំង​ទាំងអស់​ត្រូវ​សហការញ្នា រួមគ្នា សាមគ្គី​គ្នា ពួតដៃគ្នា រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​៕
​សេង ណា​រិទ្ធ​

 

r181215b8 r181215b9 r181215b12

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.