ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ថ្នាក់ដឹកនាំ​និង​ក្រុមយុវជន​គណបក្ស​ជួប​គណៈប្រតិភូ​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរជាតិ​ចិន​ក្នុង​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ពី​ថ្ងៃ​ទី ១៣​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ថ្នាក់ដឹកនាំ​និង​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ គណៈប្រតិភូ​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរជាតិ​ក្វាង​ស៉ី​នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន​ដឹកនាំ​ដោយ​លោក​នាយក​វិទ្យាស្ថាន Mr. Chen Zhijie​។​

​ដោយឡែក ថ្នាក់ដឹកនាំ​ខេត្ត​កំពត​អញ្ជើញ​មាន​វត្តមាន​នា​ឱកាស​នោះ រួមមាន​លោក ជឹង ផល្លា សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​ជា​អភិបាលរង​ខេត្ត តំណាង លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​និង​អភិបាល​ខេត្ត​កំពត លោក​ដួង សា​វ៉ាន់ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​និង​ប្រធាន​មន្ទីរ​គណបក្ស​ខេត្ត និង​លោក​ភុន សារ​ពេជ្រ​ប្រធាន​យុវជន​គណបក្ស​ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ​តាម​ការបញ្ជាក់​ប្រាប់​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ពិធី​ស្វាគមន៍​ការអញ្ជើញ​មកដល់​របស់​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរជាតិ​ចិន​ក្នុង​ដំណើរ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត  លោក​នាយក​វិទ្យាស្ថាន  Chen Zhijie បាន​លើកឡើង​ថា​ចិន និង កម្ពុជា​គឺ​មាន​ទំនាក់ទំនង សម្ព័ន្ធភាព មិត្តភាព​យ៉ាង​ស្អិតរ​មួ​ត អាចនិយាយបាន​ថា ជា​បង ប្អូន​ល្អ​នឹង​គ្នា ជា​យូរណាស់​មកហើយ​។​ប្រទេស​ចិន​តែងតែ​មានបំណង​ជួយ​កម្ពុជា ទាំង​ស្មារតី សម្ភារៈ ថវិកា​និង​ធនធានមនុស្ស​ក្នុង​ដំណើរ​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​។ ជាក់ស្តែង​វិទ្យាស្ថាន​ទំនាក់​ទំ​នង់​យុវជន​អន្តរជាតិ​ចិន​របស់លោក បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​មួយចំនួន ក្នុង​ប្រទេស​ទៅ​សិក្សា​ស្វែងយល់ បំពាក់បំប៉ន​ចំណេះដឹង​បាន​ចំនួន​ប្រមាណ​ជាង ៤០០​នាក់​។ បើ​តាម​ការកត់សម្គាល់​នា​ពេលកន្លងមក លោក​យល់ឃើញថា យុវជន​កម្ពុជា​ខិតខំ​រៀនសូត្រ​នូវ​ចំណេះដឹង និង​គោរព​វិន័យ​បានល្អ ហើយ​ជា​លទ្ធផល​យុវជន​កម្ពុជា​អាចនិយាយបាន​ថា​ទទួលបាន​ចំណាត់​ថ្នាក់​ខ្ពស់​នាំមុខគេ លើ​ការសរសេរ​និក្ខេប​ទ​មួយ​ទទួលបាន​ការកោតសរសើ​រ និង​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​(​ចិន​- កម្ពុជា​)​។​

​លោក​បាន​បញ្ជាក់ទៀតថា ដោយ​មើលឃើញ​ពី​ចំណុច​ល្អ​ទាំង​នេះ ក្រោយ​ពេល​លោក​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​ទៅវិញ លោក​នឹង​ខិតខំ​ធ្វើ​កិច្ច​ការងារ​ដាក់​សំណើរ​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ច្រើន​នាក់​ទៀត​បាន​ទៅ​ចូលរួម​សិក្សា ស្វែង​យល់​បន្ថែម នៅ​ប្រទេស​ចិន​។

​ជាមួយនេះ លោក ភ​ន់ សារ​ពេជ្រ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ថ្លែង​អំណរ​អរគុណ​ដល់ លោក​នាយក​វិទ្យាស្ថាន និង​សហការី​ទាំងអស់​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ទៅ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​ចិន ។ ដោយឡែក​យុវជន​គណបក្ស​ខេត្ត​កំពត ក្រោយ​បាន​ទៅ​សិក្សា រៀនសូត្រ ទទួលបាន​ការចាប់អារម្មណ៍ ពី​ថ្នាក់ដឹកនាំ​របស់​ចិន ក៏ដូចជា​វិទ្យាស្ថាន​ទំនាក់​ទំ​នង់​យុវជន​អន្តរជាតិ​ចិន និង​ទទួលបាន​ការកោតសរសើ​រ លើកទឹកចិត្ត ។ អ្វី​ដែល​ពិសេស​ទៅទៀត​នោះ វិទ្យាស្ថាន​បាននិងកំពុង​ត្រៀម​រៀបចំ​ទទួល​យុវជន​គណបក្ស​ខេត្ត ឲ្យទៅ​សិក្សា​បន្តទៀត ទាំង​កិច្ច​ការងារ​សហគ្រិន​វ័យក្មេង ឬ​ស្វែងយល់​អំពី​ប្រទេស​ចិន​។

​ក្នុង​កិច្ច​ជំនួប​នេះ​ដែរ​លោក ជឹង ផល្លា អភិបាលរង​ខេត្ត​កំពត នៅក្នុង​ឱកាស​ចូលរួម​ជា​អធិបតី តំណាង លោក ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់​ប្រាប់​គណៈប្រតិភូ​ចិន​ថា រា​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​កំពត​តែង​មាន​ការស្វាគមន៍​ពេញចិត្ត​ចំពោះ​មហាមិត្ត​ចិន ដែល​កន្លងមក បាន​ជួយ​កម្ពុជា​ដោយ​គ្មាន​លក្ខខ័ណ្ឌ និង​មិន​លូក​ដៃ​ក្នុង​កិច្ចការងារ​ផ្ទៃក្នុង​កម្ពុជា​។ លោក​ស្នើរ​ឲ្យចំ​ណង​មិត្តភាពដ៏​យូរអង្វែង​នេះ​នៅ​ស្ថិតស្ថេរ​ជា​អមតៈ ហើយ​ពិសេស​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវធ្វើ​យ៉ាងណាឲ្យ​ចំណង មិត្តភាព ភក្តីភាព​កាន់តែ​ស្អិតរ​មួ​ត​ប្រសើរឡើង​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

r181215b7 r181215b1 r181215b2 r181215b3 r181215b4 r181215b5 r181215b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.