ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​ពានរង្វាន់ និង​វិញ្ញាបនប័ត្រ ជ័យលាភី​ឡា​បែ​ល​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​ជាងគេ ត្រូវបាន​ប្រគល់​ជូន​ខេត្ត​កែប​នៅ​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្នុងនាម​ជា​គណៈ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បានប្រគល់​ពានរង្វាន់ និង​វិញ្ញាបនប័ត្រ ជូន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​ខណៈ​ដែល​ឆ្នេរកែប នៃ​ខេត្ត​កែប ត្រូវបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវការ​ទទួល​ជ័យលាភី ឡា​បែ​ល​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​កម្រិត​ល្អ​ណាស់ ដែល​តំបន់​ឯ​ទៀត​មិន​អាច​ប្រដូច​បាន​នោះ​។​

​កន្លងមក​គេ​បានកត់សម្គាល់​ឃើញ​ថា រមណីយដ្ឋាន​ឆ្នេរកែប ត្រូវបាន​ក្រុម​អ្នកទេសចរ​រាប់លាន​នាក់​ទទួល​ស្គាល់ និង​ស្ងើចសរសើរ​ពី​សម្រស់ និង​សោភ័ណភាព​យ៉ាង​ស្រស់ត្រកាល​គ្មាន​ពីរ ពិសេស​ឆ្នេរ​ខ្សាច់​មាន​ពណ៌​ស​ប្បុស​រំលេច​ដោយ​ទេសភាព​ស្តែង​ចេញ​ពី​ធម្មជាតិ​ពិតៗ គ្របដណ្តប់​ដោយ​ដើម​រុក្ខជាតិ​គ្រប់​ជំពូក មាន​ព្រៃ​ភ្នំ​ពណ៌​បៃតង ប្រកប​ដោយ​ភាព​ទាក់ទាញ ថែមទាំង​មាន​ភាព​ខៀវស្រងាត់​គ្រប់​រដូវ​កាល​។​

​ជាមួយគ្នានេះ នៅតាម​ដងផ្លូវ​ក៏ដូចជា​តាម​ទីធ្លា​សាធារណៈ​ក្នុង​តំបន់​ខេត្ត​កែប ត្រូវបាន​អាជ្ញាធរ​រៀបចំតាក់តែង លម្អ មាន​សោភ័ណភាព​ដ៏​ស្រស់បំព្រង​ដែល​ធ្វើឱ្យ​ក្រុម​អ្នកទេសចរ​គយគន់​មិនចេះ​ជិនណាយ​។​លើសពីនេះ ខេត្ត​កែប​ដែល​ជា​ខេត្ត​ទេសចរណ៍​យ៉ាង​តូច​ច្រឡឹង​មួយ​នេះ ពិតជា​បាន​ទទួល​នូវ​ជ័យលាភី​ជា​បន្តបន្ទាប់ ដូចជា​ឆ្នេរ​ស្រស់​ស្អាត​ជាងគេ​នៅលើ​ពិភពលោក ជ័យលាភី​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង​ផ្ទួនៗ​គ្នា ជាដើម​។​ល​។​

​ចំពោះ​ពានរង្វាន់​ថ្មី​ដែល​ខេត្ត​កែប​ទទួលបាន​នាពេលនេះ ពិតជា​ជ័យលាភី​មួយ​សក្តិសម​នឹង​កិតិ្តនាម​ល្បី​ខ្ទរខ្ទា​របស់​ឆ្នេរ​កែប ដែល​មហាជន​គ្រប់​មជ្ឈដ្ឋាន​មាន​ការគាំទ្រ​ជា​យូរលង់​ណាស់​មកហើយ​។​

​បច្ចុប្បន្ន​ខេត្ត​កែប ក្រោម​ការដឹកនាំ​យ៉ាង​បិុនប្រសប់​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បន្ថែម​លើ​ការ​ជ្រោមជ្រែង​ពី​ក្រសួង​ទេសចរណ៍​ផង​នោះ បាន​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្តានុពល​កា​ន់​តែ​ខ្លាំងក្លា​លើ​វិស័យ​ទេសចរណ៍ ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​។​

​ដូច្នេះ​ដើម្បី​ជួយ​ជំរុញ​និង​លើកតម្កើង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​និរន្តរភាព​ខ្ពស់ គប្បី​យើងទាំងអស់គ្នា​រួបរួម​គ្នា​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​កាន់តែ​មាន​សោភ័ណភាព​ស្រស់ត្រកាល ពិសេស​ការធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ឱ្យ​ន​បាន​ទៀងទាត់ ដើម្បី​សក្តិសម​នឹង​ឈ្មោះ​ខេត្ត​ទេសចរណ៍​ស្រស់​ប្រណិត ដែល​តំបន់​ទេសចរណ៍​ឯទៀត​ប្រៀប​មិនបាន​៕
​សេង ណា​រិទ្ធ​

 

r181215a01 r181215a02 r181215a03 r181215a04 r181215a05 r181215a06 r181215a07 r181215a08 r181215a09

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.