ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តម មាន ចាន់​យ៉ាដា លើកទឹកចិត្ត​កសិករ​ដាំ​បន្លែ​ក្នុងស្រុក​, អភិបាលខេត្ត​ឧត្តរមានជ័​យ នឹង​រៀបចំ​ធ្វើ​ទីតាំង​ផ្សារ​លក់​បន្លែ​មួយ​កន្លែង​នៅ​ខាងលិច​បឹង​ស្នោរ ឱ្យ​កសិករ​នាំ​បន្លែ​មក​លក់​ដោយ​មិន​គិតថ្លៃ

ឯកឧត្តម មាន ចាន់​យ៉ាដា លើកទឹកចិត្ត​កសិករ​ដាំ​បន្លែ​ក្នុងស្រុក​, អភិបាលខេត្ត​ឧត្តរមានជ័​យ នឹង​រៀបចំ​ធ្វើ​ទីតាំង​ផ្សារ​លក់​បន្លែ​មួយ​កន្លែង​នៅ​ខាងលិច​បឹង​ស្នោរ ឱ្យ​កសិករ​នាំ​បន្លែ​មក​លក់​ដោយ​មិន​គិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ប្រាប់​ប្រជា​សហគមន៍​អ្នក​ដាំ​បន្លែ នៅ​ភូមិ​ភ្នៀ​ត ក្រុង​សំរោង ថា ឯកឧត្តម​នឹង​រៀបចំ​ធ្វើ​ផ្សារ​បន្លែ​មួយ​កន្លែង​នៅ​ខាងលិច​បឹង​ស្នោរ ដើម្បី​ឱ្យ​បងប្អូន​ប្រជា​កសិករ​ដែល​ជា​ដាំ​ដុះ​បន្លែ បាន​នាំយក​មក​លក់​ដោយ​មិន​គិតថ្លៃ​។​

​ការប្រកាស​សាងសង់​ផ្សារ​បន្លែ​ជូន​ប្រជា​សហគមន៍​អ្នក​ដាំ​បន្លែ​នាពេលនេះ គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល ឯកឧត្តម មាន ចាន់​យ៉ាដា​អញ្ជើញដឹក​នាំ​ក្រុម​ការងារ​ខេត្ត និង​អាជ្ញាធរ​ក្រុង​សំរោង ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម មាន ចាន់​យ៉ាដា សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​អ្នក​ដាំ​បន្លែ នៅ​វត្តភ្នៀ​ត និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការដាំដុះ និង​រក​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​ពួកគាត់​ជា​អ្នក​ដាំ​បន្លែ​។​

​នៅ​ចំពោះមុខ ឯកឧត្តម មាន ចាន់​យ៉ាដា​អភិបាលខេត្ត​ឧត្តរមានជ័​យ បងប្អូន​កសិករ​ជា​អ្នក​ដាំ​បន្លែ​បាន​ត្អូញត្អែ​ពី​ការ​ខ្វះ​កន្លែង​លក់ដូរ​បន្លែ​នៅ​ផ្សារ​សំរោង ដោយសារ​ទីតាំង​ផ្សារ​បន្លែ​នៅ​ផ្សារ​សំរោង​ចង្អៀត ជាហេតុ​ធ្វើឱ្យ​ពួកគាត់​មាន​ការលំបាក​ក្នុង​ការលក់ដូរ​។​បន្ទាប់ពី​បាន​ស្តាប់​ការលើកឡើង​របស់​កសិក​រ​ជា​អ្នក​ដាំ​បន្លែ ក្នុង​នាម​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ឯកឧត្តម​អភិបាលខេត្ត នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​រៀបចំ​ផ្សារ​លក់​បន្លែ​ថ្មី​មួយ​កន្លែង​នៅក្នុង​ក្រុង​សំរោង​ជូន​ពួកគាត់​។​

​ដោយឡែក​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បានឱ្យដឹងថា ដោយ​គិតគូរ​អំពី​បញ្ហា​របស់​កសិករ​ជា​អ្នក​ដាំ​បន្លែ កន្លងមក​យើង​បាន​ផ្តល់​ទឹក​កសិកម្ម​សម្រាប់​ស្រោចស្រព​ដំណាំ​ដល់​សហគមន៍ លោក​ថា​ក្នុង​ដំណាក់កាល​ចាប់ផ្តើម ប្រជាកសិករ​ផ្សេង​ដែល​នៅ​ជិត​នោះ​មិន​រំពឹង​ថា​ទឹក​កសិកម្ម​ដែល​យើង​បាន​ផ្តល់ឱ្យ​នឹង​មិន​មាន​ប្រយោជន៍ ធ្វើឱ្យ​ដំណាំ​មិន​ទទួលបាន​ទិន្នផល​ល្អ​នោះទេ លោក​ថា​ទឹក​កសិកម្ម​ដែល​ផ្តល់ឱ្យ​សហគមន៍​គឺ​យើង​ដាក់កុង​ទ័រដោយ​លក់​ក្នុង​១​គី​ប តម្លៃ​តែ​៤០០​រៀល​នោះ​ទេ សម្រាប់​សហគមន៍​ដោះស្រាយ​ថ្លៃ​អគ្គិសនី​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ការផ្តល់​ទឹក​កសិកម្ម​សម្រាប់​ស្រោចស្រព​ដំណាំ​បន្លែ បាន​ធ្វើ​ឱ្យ​កសិករ​ជាង​៨០​គ្រួសារ​ទទួលបាន​ជោគជ័យ​។

​ដោយឡែក ចំពោះ​កសិករ​មួយចំនួន​ទៀត​ដែល​មិនទាន់​ជឿជាក់​លើ​ទឹក​កសិកម្ម​សម្រាប់​ស្រោចស្រព​បន្លែ ពេល​នេះ​បងប្អូន​យើង​បាន​ស្នើរ​សុំ​ដាក់​ទឹក​កសិកម្ម​សម្រាប់​ស្រោចស្រព​ដំណាំ​បន្លែ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ឧត្តរមានជ័​យ ក៏​បាន​ឯកភាព​ផ្តល់ឱ្យ តាមរយៈ​មន្ទីរ​កសិកម្ម​រៀបចំ​ផ្តល់ទឹក​កសិកម្ម​ជូន​គាត់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.