ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សម្តេច ក្រឡា​ហោម ស ខេង ចូលរួម​ប្រកាស លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ជា​ផ្លូវការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ពិធី​ប្រកាស​ចូល​កាន់តំណែង លោក ទៀ សីហា ជា អភិបាល ខេត្តសៀមរាប ជា​ផ្លូវការ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​

​គួររំលឹកថា លោក ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ អភិបាលរង​ខេត្ត​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស​បង្គាប់​ជា​អភិបាលខេត្ត​ជំនួស លោក ឃឹម ប៊ុន​សុង ក្នុង​កិច្ច​បើក​កម្មវិធី​លោក ឃឹម ប៊ុន​សុង  អតីត អភិបាលខេត្ត​សៀមរាប  បាន​ធ្វើ​កិច្ច​ស្វាគមន៍ និង អាន​របាយការណ៍ មួយចំនួន ស្តី​ពី​សមិទ្ធផល​ដែល​បាន​កសាង​កន្លងមក ក្នុង ខេត្តសៀមរាប បន្ទាប់មក​លោក អ៊ូ​ង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ បាន​អាន​នូវ​ព្រះរាជក្រឹត្យ ស្តីពី​ការតែងតាំង លោក ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលខេត្ត​សៀមរាប  ដើម្បី​ដឹកនាំ​ការអភិវឌ្ឍន៍​ផ្សេងៗ​គ្រប់​វិស័យ ជូន​ប្រជាព​រដ្ឋ នៅក្នុង ខេត្តសៀមរាប ទាំងមូល ។ សម្តេច​ក្រឡាហោម  ស ខេង បានប្រគល់​ព្រះរាជក្រឹត្យ និង​ត្រា​រដ្ឋបាលខេត្ត សម្តេច​ក្រឡា ហោ​ម  ស ខេង បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា តាម​ច្បាប់​ក្រឹត្យក្រម​របស់ មន្ត្រីរាជការ​គ្រប់​រូប ជា​គណៈ​អភិបាលខេត្ត ស្រុក ដែល​បាន បម្រើ​ការងារ​គ្រប់ អាណត្តិ​របស់​ខ្លួន ឬ ក៏​បាន​គ្រប់​អាយុ បំពេញការងារ គឺ​ត្រូវ​ចូលនិវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ឡើយ ។

​ការប្រកាស​ចូល​កាន់តំណែង​ជា​អភិបាល​ខេត្ត​នេះ ក៏​មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី ថ្នាក់​ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ  ដែល​ជា​ការលើកទឹកចិត្ត​ដល់ មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ ។

​សម្តេច ក្រឡា ហោ​ម បាន​លើក​នូវ​ចំណុច​សំខាន់ៗ ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ​យកទៅ​អនុវត្តឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះ បាន​ផ្តោត​សំខាន់​លើ​ការបង្កើត​ច្រកចេញចូល​តែមួយ ក្នុង​បម្រើសេវា​សាធារណៈ​ឲ្យ​កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ ក្នុង ការទំនាក់ទំនង និង ស្វែងរក​នូវ​ឯកសារ​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ ព្រមទាំង​ការងារ​ផ្ទេរ​មុខងារ និង ធនធាន​ផង ដែរ និង​អំពី​ការពង្រឹង​នូវ​សមត្ថភាព និង គុណភាព​នៃ​ចំណេះដឹង​ដល់​មន្ត្រីរាជការ ដោយ​ធ្វើ​ការបណ្តុះបណ្តាល​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន ក្នុងការ​ងាយស្រួល​ដល់​មន្ត្រី​បំពេញ​ការងារ​រដ្ឋបាល​នៅ​មូលដ្ឋាន ។ និង​បាន​លើកឡើង​អំពី​ច្បាប់​មួយចំនួន ដែល​ក្រសួង​បានរៀបចំ ដែល​ជា​វិធានការ​បង្ក្រាប និង ឆ្លើយតប​ទៅនឹង​បញ្ហា​មួយចំនួន សំខាន់​ទាក់ទង​ធនធានធម្មជាតិ ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំងនោះ ។ ហើយ​និង​បាន​ផ្តាំផ្ញើ​ដល់​អភិបាលខេត្ត​ថ្មី ដែល​ទើប​ចូលកាន់​តំណែង ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត  គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ និង​រក​ដំណោះស្រាយ ផ្សេងៗ​ជូន​ពួកគាត់ អោយ​បាន​លឿន ជា​ចំបង ហើយ​ក៏​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង​គណៈ​អភិបាល​លើ​ការដឹកនាំ  គ្រប់គ្រង​បណ្តា​មន្ទីរ ស្ថាប័ន និង អង្គភាព​ក្នុង​ខេត្ត​ឲ្យបាន​ល្អ និង បង្កើន​ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​ស្ថាប័ន ព្រមទាំង​មាន​ការទំនាក់ទំនង​ឲ្យបាន​ល្អ​ជាមួយ​មន្ទីរ ស្ថាប័ន អង្គភាព លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង ប្រជាជន ដោយ​ខេត្ត​សៀមរាប ជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត  ៕

 

r181214a1 r181214a2 r181214a3 r181214a4 r181214a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.